#រឿងបោកចិត្តយកបេះដូង
#ភាគទី9// ព្រឹកថ្ងៃថ្មី //
ពន្លឺថ្ងៃជះចូលមកតាមបង្អួចកញ្ចក់ ធ្វើឲ្យផ្ទៃបន្ទប់ដែលងងឹតប្រែទៅជាភ្លឺបង្ហាញឲ្យឃើញអ្នកដែលទើបរៀបការថ្មីថ្មោង កំពុងតែគេងឱបគ្នាយ៉ាងច្បាស់។ អ្នកដែលមាននាមជាភរិយាបានបើកភ្នែកមុន ដោយសារតែចាំងជាមួយពន្លឺ ដែលធ្វើឲ្យគេគេងបន្តទៀតលែងកើត។
" ហឹម! ឈឺខ្លួនណាស់! "
ក្រោយដឹងខ្លួន ជីមីន ក៏មានអារម្មណ៍ថាឈឺខ្លួនជាខ្លាំង គេក៏នឹកឃើញដល់រឿងកាលពីយប់មិញ។ ជីមីន ងើបមើលបុរសដែលគេកំពុងតែឱបពេញដៃ ធ្វើឲ្យបេះដូងរបស់គេលោតឌឹមៗឡើងចង់ផ្ទុះចេញមកខាងក្រៅ។
( យី! គិតទៅលោកគ្រូ ពេលគេងដោះអាវបែបហ្នឹងសង្ហាមែនតាស៎! តែប៉ះអីនៅហ្នឹងវ៉ើយ? )
ជីមីន លួចបង្ហើបពួយតិចៗដើម្បីលួចមើលផ្នែកខាងក្រោមដែលគេដាក់ជើងប៉ះនោះ។
( ម៉ាក់អើយជួយ! ច្បាស់ណាស់ អាហ្នឹងហើយធ្វើបាបយើងមួយយប់! អេ...តែក៏ ហិ ហិ ហិ! )
ជីមីន លួចសើចតិចៗ ដើម្បីកុំឲ្យ ជុងគុក ភ្ញាក់ដោយសារសំឡេងរបស់គេ។
( សំណាងហើយ ដែលភ្ញាក់មុន បើមិនចឹងទេ តាប៉ិគ្រូនេះលួចមើលខ្ទេច! )
ជីមីន បានទាញដៃ ជុងគុក ចេញថ្នមៗ ហើយព្យាយាមងើបឡើងដោយគ្មានការរំខានដល់អ្នកម្ខាងទៀត។
ប៉ុន្តែនៅតែធ្វើឲ្យ ជុងគុក ភ្ញាក់ដដែល។ ជុងគុក ទាញ ជីមីន មកឱបម្ដងទៀត ធ្វើឲ្យរាងតូចភ្ញាក់ជាខ្លាំង។
" អួយ! ទាញគេមកវិញធ្វើអី? "
" ទាញមកឱប! "
" ឱបស្អីលោកគ្រូ? "
" អត់ឱបស្អីបងទេ! បងឱបអូន! "
" អាយ...ខ្ញុំជេលោកគ្រូហា៎!!! "
" ចុះបងមានថាស្អីអូនឯណា អូនជេរទៅឲ្យតែសមព្រឹកឡើងបើកភ្នែកស្រួលបួលមិនទាន់មកជេរប្ដីហ្នឹង! "
" ចុះនរណាប្រើឲ្យប្ដីធ្វើបាបប្រពន្ធធ្វើស្អី? "
" បងមានធ្វើបាបឯណា គ្រាន់តែទាញមកឱបហ្នឹង! "
" ចាស់ហើយ ម៉េចបានចូលចិត្តធ្វើបាប មីន ម្លេះហា៎? "
ជីមីន ខ្ដាប់មាត់ដាក់ ជុងគុក ទាំងមានទឹកសម្លក់ទៀត។
ជុងគុក ញញិមហើយតបទៅ ជីមីន វិញថា៖
" ញ៉ះលេង ហិ ហិ ហិ! មានប្រពន្ធឲ្យញ៉ះហើយ បើមិនញ៉ះមានតែបងជាមនុស្សអត់ចិត្ត! "
" ចុះពេលនៅសាលាម៉េចក៏ត្រឹមត្រូវម្លេះហា៎? "
" នៅសាលា បងមាននាមជានាយក បើសិនបងបន្ធូរដៃឲ្យនរណាម្នាក់នោះ នឹងមានសិក្សាជាច្រើននាំគ្នាវាយតម្លៃបងមិនខាន! ពេលនោះសាលាបងក៏ខូចឈ្មោះ ប្រាដកជាលែងមានសិស្សចូលរៀនទៀតមិនខានទេ! "
" ចុះហេតុអីបានធ្វើចរឹកអ៊ីចឹងជាមួយ មីន កើត? "
" នៅផ្ទះ មីន ជាប្រពន្ធបង! នៅសាលា មីន ជាកូនសិស្សបង! "
" ចុះលោកគ្រូអត់ស្អប់ទេអី? "
" អត់ទេ ព្រោះបងដឹងថា មីន ជាក្មេងល្អ គ្រាន់តែ មីន មានទម្លាប់មិនល្អបន្តិច! "
" បន្លំជេមីន!!! "
" មានឯណា បងនិយាយតែការពិតទេ! "
" លោកគ្រូគួរឲ្យស្អប់! "
ជីមីន ងាកគេងបែរខ្នងដាក់ ជុងគុក ព្រោះខឹងនាយដែលហ៊ានថាឲ្យគេ ជាមនុស្សមានទម្លាប់មិនល្អ។
ជុងគុក ឱនថើបខ្នង ជីមីន រួចនិយាយថា៖
" ចាស់ទុំនិយាយថា មិនឲ្យប្រពន្ធគេងបែរខ្នងដាក់ប្ដីទេ វានាំឲ្យកើតរឿងមិនល្អកើតឡើងក្នុងសម្ពន័ភាពប្ដីប្រពន្ធ! "
" ចង់កើតអី ក៏កើតទៅ មីន មិនខ្វល់! មីន មិនបានស្រលាញ់លោកគ្រូទេ! "
_________________________
អាណិតបងគ្រូហា៎🥲
#យូជី
YOU ARE READING
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
General Fictionរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។