#រឿងបោកចិត្តយកស្នេហ៍
#ភាគទី3
ជីមីន ចង់តែស្រែកយំទេ ព្រោះគ្រួសាររបស់ ជុងគុក យកចិត្តទុកដាក់ជាមួយគេណាស់ ថែមទាំងខលទៅនិយាយពីរឿងកម្មវិធីមង្គលការជាមួយប៉ាម៉ាក់របស់គេទៀត។
ជីមីន ប្រកែតមិនព្រមរៀបការឆាប់ៗនេះទេ តែដោយសាររឿងព័ត៌មានលេចឮទៅនោះ ទើបត្រូវគ្រួសារ ជុងគុក បង្ខំឲ្យកាន់តែឆាប់កាន់តែល្អ។
ជីមីន ខំខលទៅប្រាប់ម៉ាក់ឲ្យជួយព្យាយាពេលតែ ក៏គ្មានលទ្ធផលអ្វីដែរ ព្រោះលោកផាក ក៏សប្បាយចិត្តដែរ ដែលបានកូនប្រសាជាមនុស្សចាស់ទុំ មានគំនិតបែបនេះ គាត់មិនអាចបណ្ដោយពេលកន្លងទៅយូរទេ ត្រូវតែប្រញាប់ព្រោះខ្លាចគេដូចចិត្ត។
// បន្ទប់ ជុងគុក //
ជីមីន ត្រូវចាស់ទុំឲ្យមករស់នៅជាមួយគ្នា ក្នុងនាមជាកូនប្រសាពេញសិទ្ធិ។ ជីមីន ដើរចូលមកទាំងពិបាកចិត្ត មិនគួរណា ធ្វើរឿងឆ្គួតៗបែបនេះសោះ ឥឡូវត្រូវធ្លាក់មកលើរូបគេទាំងអស់។ មុនដំបូងស្មានថា គេធ្វើស្ងាត់ៗ ហើយក៏សងសឹងនាយ រួចហើយអ្វីៗក៏ចប់ តែនេះវាផ្ទុយពីគម្រោងរបស់គេទាំងស្រុង។
" ហ៊ឹម ហ៊ឹម អាលោកគ្រូឆ្គួត! គេមិនចង់រៀបការទេ! ផឹកស្រា មិនទាន់អស់ចិត្តផង! ហ៊ឹក អេ...តែបើយើងផឹកស្រា ហើយចូលក្លឹបទៀត នោះគាត់ប្រាកដជាខ្មាស់គេមិនខាននោះទេ! "
ជីមីន នៅតែមានគំនិតអាក្រក់ដដែល គេត្រូវតែសងសឹង ទោះបីបានប៉ុន្មានភាគរយក៏ដោយ។
// ក្រាស //
ជុងគុក បើកទ្វារចូលមក ជាមួយទឹកមុខស្មើ តែមិនមែនមុខកំណាចដូចរាល់ដងនោះទេ។ ទោះបីជានៅសាលាគេរាងកាចបន្តិចមែន តែនៅក្នុងផ្ទះគេមិនសូវកាចនោះទេ។
" មីន មិនពេញចិត្តបន្ទប់នេះឬ? "
" ត្រូវហើយ! មីន ចង់កែបន្ទប់នេះទៅជាពណ៌មាស! ហើយតាំងរូប cute cute! លោកគ្រូព្រមទេ? "
" មានអី! មីន ចង់ធ្វើអីក៏បាន! "
( យី! នៅផ្ទះធ្វើឯងសុភាព តាមចិត្តយើង តែបើនៅសាលាវិញ ជេរឯងកប់ៗមាត់ ដាក់ទោសគ្មានប្រណៃទេ! មនុស្សមុខពីរ! )
ВЫ ЧИТАЕТЕ
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
Художественная прозаរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។
