ភាគទី១៣ ( កំពូកភរិយា )

432 55 2
                                    

#រឿងបោកចិត្តយកបេះដូង
#ភាគទី13

     ជុងគុក បាននាំ ជីមីន មកភូមិគ្រឹះវិញដើម្បីប្រមូលរបស់របបទៅរស់នៅផ្ទះថ្មីរបស់ពួកគេ។ ជុងគុក ត្រូវរៀបចំតែម្នាក់ឯងដដែលព្រោះ ជីមីន ធ្វើពុតជាគេងលក់ ទោះបីគេដាស់យ៉ាងក៏មិនខ្ជីក្រោកដែរ។

   " ចុះនេះស្អីហ្នឹង? "

   " កុំប៉ះរបស់ មីន! "

   " ក្រែងអូនគេងហ្អី? "

   " មីន មានវិញ្ញាណទី6ប្រាប់ ថាលោកគ្រូចង់បើកមើលរបស់ មីន ទើបដាស់ឲ្យភ្ញាក់! "

   ត្រូវហើយមនុស្សធម្មតាមានវិញ្ញាណតែប្រាំទេ តែមនុស្សខ្ជិល ហើយមានល្បិចច្រើនដូចគេ គឺមានវិញ្ញាណដល់ទៅប្រាំមួយឯណោះ។ ជុងគុក ខំទប់សំណើច ព្រោះគេបានបើកវាមើលរួចហើយ ក៏ដឹងដែរថារបស់នោះ សុទ្ធសឹងតែក្រែមម្សៅទាំងអស់នៅក្នុងប្រអប់ធំនោះ។ រាល់ដងគេឲ្យឃើញតែឡេ និងគ្រឿងសម្អាងតែបន្តិចបន្តួចប៉ុណ្ណោះ នៅលើតុសម្អាង តែក៏មិននឹកស្មានថា លួចលាក់ច្រើនម្លឹងដែរ។
    " បើងើបហើយ ជួយរៀបបងផង! "

    " អួយ! លោកគ្រូប្រើគេទៀតហា៎? "

   " ចុះជារបស់នរណាគេ? "

  " របស់ខ្ញុំហ្នឹងហើយ! "

  " អ៊ីចឹងជួយរៀបបងទៅ នឹងឆាប់បានទៅផ្ទះពួកយើង! "

  គ្រាន់តែឮថាផ្ទះពួកយើងហើយ ជីមីន ឡើងអស់កម្លាំងពីខ្លួនតែម្ដង។

    ជុងគុក នៅតែនិយាយបង្ខំផង លួងលោមផង រហូតអ្នកជាភរិយាយល់ព្រមធ្វើតាម។ ទោះបីត្រូវពិបាកក្នុងការនិយាយជាមួយយ៉ាងណា ក៏រាងក្រាសមិនបោះបង់ក្នុងកែចរឹកក្មេងម្នាក់នេះដែរ។

     ក្រោយពីរៀបចំរួចរាល់អស់ហើយ ជុងគុក និងជីមីន បានលាប៉ាម៉ាក់របស់ពួកគេទៅរស់នៅផ្ទះថ្មី ដោយប្រើប្រាស់ជីវិតគូ។ ជុងគុក ជ្រើសរើសយកការប្រើជីវិត តាមបែបសាមញ្ញ ដើម្បីកែចរឹកភរិយាកំហូច។

     // ផ្ទះតូច //

   ក្រោយពីទុកពេលឲ្យគេសម្អាតស្អាតហើយ បរិវេនផ្ទះ និងតួផ្ទះទាំងមូលចាប់ផ្តើមមានសោភ័ណ្ឌភាពឡើងវិញហើយ ជាពិសេសកន្លែងចិញ្ចឹមរបស់ ជីមីន។

   ជីមីន ចេញពីក្នុងឡាន ក៏ស្រាបតែកើតអារម្មណ៍ចម្លែកចំពោះផ្ទះតូចមួយនេះ ខុសពីព្រឹកមិញដែលគេចូលមក វាស្អុះស្អាមមិនគួរឲ្យរស់នៅនោះទេ។ គេបានលាក់អារម្មណ៍នោះ ដើម្បីកុំឲ្យ ជុងគុក ចាប់បានថាគេចាប់ផ្ដើមចូលចិត្តផ្ទះនេះ។

   " មីនហា៎! តទៅផ្ទះនេះ ជាផ្ទះរបស់អូនហើយ! អូនត្រូវចេះមើលថែ និងកែលម្អវាផងណា៎! "

    " ហេតុអ្វី មីន ត្រូវមើលថែនោះ? "

    " ព្រោះ មីន ជាមេផ្ទះនោះអី! មីន ត្រូវមើលការខុសត្រូវ អ្វីដែលផ្ទះគួរមាន និងអ្វីដែលផ្ទះមិនគួរមាន! "

    " គិតទៅបានប្ដីគ្រូ ពូកែប្រដៅអ៊ីចឹងមែនហា៎! "

    " មីន! "

   " ទៅគេដឹងហើយកុំនិយាយច្រើនពេក ធុញណាស់ស្ដីនៅសាលាមិនគ្រប់ មកស្ដីនៅផ្ទះទៀត! "

   " បងប្រាប់ព្រោះបំណងល្អ! "

   " ថាគេដឹងហើយ! ផ្ទះគួរមានប៊ីយែរ និងសាច់ក្លែម ហើយផ្ទះមិនគួរមានមនុស្សចាស់ពូកែរអ៊ូទេ! "

    ក្រោយពីនិយាយចប់ ជីមីន ដើរចូលក្នុងបាត់ កុំឲ្យ ជុងគុក តបជាមួយគេទាន់ មិនអ៊ីចឹងទេ ជុងគុក ប្រដៅគេទៀតហើយ។

_______________

ហ៎អ្នកការហើយ មើលអូនមីន ជាគំរូហា៎ ក្នុងផ្ទះគួរមានប៊ីយែរហា៎😆😆😆😆
#យូជី

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now