#រឿងបោកចិត្តយកស្នេហ៍
#ភាគទី4ការញ៉ាំអាហារជុំគ្រួសារក៏បានប្រព្រឹតទៅយ៉ាងរលូត ដោយភាពរីករាយ ព្រោះគ្រប់គ្នាពិតជាចូលចិត្ត ជីមីន ណាស់ជាពិសេសម៉ាក់របស់ ជុងគុក។ គាត់គិតថា ជីមីន នៅក្មេងមិនសូវយល់ការ ទោះបីចរឹកគេយ៉ាងណា ក៏គាត់មិនខឹងដែរ មានតែស្រលាញ់ថែម។
ជុងគុក ឡើងទៅបន្ទប់វិញជាមួយ ជីមីន ដោយសារតែគេមានទម្លាប់អានសៀវភៅមុនគេង ជុងគុក ក៏បានប្រាប់ ជីមីន ថាគេទៅបន្ទប់សៀវភៅបន្តិច។
ជីមីន មានពេលក៏ខលទៅស្ដីឲ្យមិត្តរបស់គេ ដែលហ៊ានផុសច្រើនលើសចំនួនដែលគេបានសុំឲ្យធ្វើនោះ។ ជីមីន និងហាយូ បានសន្ទនាគ្នាពីគ្រោងបន្ទប់ទៀត តែចៃដន្យអី ជុងគុក ក៏មកទាន់ហើយស្ដាប់ឮពាក្យសម្ដីរបស់គេទាំងអស់។
រាងក្រាសមិនបាននិយាយអ្វីទេ គេក៏ដើរចូលមកធម្មតា ឯជីមីន វិញក៏ធ្វើដូចធម្មតាដែរ។
ជុងគុក បានហៅ ជីមីន មកអង្គុយក្បែរគេនៅលើសាឡុងដែលជាប់នឹងគ្រែគេងរបស់ពួកគេ។
" លោកគ្រូហៅមីន មកធ្វើអីដែរ? "
" មុនចូលគេង មីន ត្រូវអានសៀវភៅនេះឲ្យបាន30 ទៅ50ទំព័រសិនណា៎! "
" មិនអានទេ! រឿងភាគពេញទូរសព្ទឲ្យ មីន អានសៀវភៅ? លោកគ្រូឆ្គួតមែនទេ? "
" មីន ត្រូវតែអាន! "
" មិនអាន! ទីនេះមិនមែនសាលាផង រឿងអីខ្ញុំត្រូវធ្វើតាមលោកគ្រូនោះ! "
ជីមីន ធ្វើមុខឌឺដាក់ ជុងគុក ដោយមិនខ្លាចនឹងទឹកមុខ ជុងគុក ឡើយ។
" តែនេះជាទម្លាប់ល្អ! មីន ត្រូវតែអានវារាល់យប់មុនចូលគេង! បើមិនអ៊ីចឹងទេ មីន នឹងត្រូវទទួលពិន័យរបស់បងហើយ! "
" ពិន័យស្អីទៀតហើយ? នៅផ្ទះសោះហ្នឹង! ហ៊ឹក ហ៊ឹក ហ៊ឹក មនុស្សចាស់ធ្វើបាបក្មេងតូចៗដូច មីន មីន! ហ៊ឹក ហ៊ឹក! "
" មីន ឆាប់អានទៅ នឹងបានចូលគេង! "
" ហ៊ឹក ហ៊ឹក អាងអីអាងដាក់ទោសគេ! ធ្វើបាបគេ ហ៊ឹក ចាស់ស្អីក៏អាក្រក់ម្លេះ! ហ៊ឹក ហ៊ឹក សៀវភៅរឿង ទឹកចិត្ដមេទាហាន! ហ៊ឹក ហ៊ឹក ទំព័រទីមួយ...ហ៊ឹក ហ៊ឹក! "
ដោយសារតែខ្លាច ជុងគុក ដាក់ទោស ជីមីន បង្ខំចិត្តអានទាំងទឹកភ្នែកហូរចុះមកកាត់ថ្ពល់ទាំងសងខាង យ៉ាងគួរឲ្យអាណិត ដូចពេលម៉ាក់កាន់រំពាត់បង្ខំឲ្យកូនរៀនអ៊ីចឹង។
នរណាក៏ខ្លាចនឹងដាក់ទោសរបស់ ជុងគុក ដែរជាពិសេស ជីមីន ដែលជាសិស្សខូចនេះហើយ ព្រោះគេត្រូវញឹក និងខ្មាស់គេរាប់មិនអស់មកហើយ ទើបចេះតែខឹង និងចងគំនុំជាមួយរាងក្រាស។
នរណាទៅទាយដឹងមុនថា ល្បិចរបស់គេបកមកធ្វើបាបគេវិញបែបនេះ ។
ជុងគុក ក្រវីក្បាលហួសចិត្ត គ្រាន់តែឲ្យអានសៀវភៅសោះ ធ្វើមើលបង្ខំឲ្យទៅធ្វើការធ្ងន់។ តែគេខាំចិត្តធ្វើមិនដឹង ហើយអានសៀវភៅរបស់គេ ដោយយកចិត្តទុកដាក់បំផុត។
ជីមីន នៅតែមិនសុខចិត្ត ក៏រកនឹកល្បិចដើម្បីយករួចខ្លួន ពីការអានសៀវភៅ ដែលគេមិនចូលចិត្តនេះ។
" លោកគ្រូហា៎! មីន ចង់ស៊ូច! "
" ហ៊ឹម! "
គេចូលក្នុងបន្ទប់ទឹកមួយសន្ទុះ ក៏ចេញមកវិញជាមួយឈុតគេងយប់ដ៏សែនទាក់ទាញ។" មីន ងងុយគេងណាស់ អានលែងកើតហើយ! មីន សុំគេងមុនហើយណា៎! "
" មិនបានទេ! "
" ហ៊ឹក ហ៊ឹក លោកគ្រូធ្វើបាប មីន! លោកគ្រូមើលភ្នែក មីន មើល ឡើងស្លក់អស់ហើយ! "
" ទើបតែអានបានមួយទំព័រហ្នឹងភ្នែកស្លក់? "
" ហ៊ឹម! តែបើមើលរឿងអត់អីទេ! មីន សុំមើលរឿងមួយភាគសិនមកណា៎! "
" ហ៊ឹម មើលទៅអ៊ីចឹង! "
( ល្បិចច្រើនណាស់ ក្មេងក្បាលខូច! មើលដំណើរចុះ បានតែចាប់ទះគូទទេ! )
ជុងគុក លួចនិយាយក្នុងចិត្ត គេនឹងព្យាយាមកែប្រែនិស្ស័យខ្ជិល និងប្រើល្បិចកលច្រើននេះចេញ ទោះបីត្រូវប្រើពេលយូរយ៉ាងណាក៏ដោយ។
" ឮគេថារឿងនេះល្អមើលវ៉ើយ! ហិ ហិ "
ជីមីន កាន់អាយផេតមកអង្គុយជិត ជុងគុក ហើយចាប់ផ្ដើមចាក់រឿង ដោយបើកសំឡេងឮៗ ដើម្បីរំខានដល់រាងក្រាសដែលនៅក្បែរគ្នា។
( អឺស អាស អឺស អាស..... )" អូម៉ាយហ្គត!!! "
សំឡេងចេញពីឈុតដប់ប្រាំបីបូក នៅក្នុងរឿងភាគដែល ជីមីន បានមើលនោះ។ គេអៀនឡើងក្ដៅមុខភាយៗ រួចហើយក៏ងាកមើលមុខអនាគតស្វាមីដែលនៅក្បែរនោះទាំងអៀន។
___________________
ល្បិចរបស់ អូនមីន ធ្វើបាបតែខ្លួនឯង។ 😂
#យូជី
DU LIEST GERADE
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
Aktuelle Literaturរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។