ភាគទី 23 ( អ្នកគ្រូថ្មី )

409 58 2
                                    

#រឿងបោកចិត្តយកបេះដូង
#ភាគទី23

    
      ក្រោយពីញ៉ាំអាហារពេលព្រឹករួចហើយ ជុងគុក និងជីមីន បាននាំគ្នាចេញទៅសាកលវិទ្យាល័យ ដោយមានទាំងប្រអប់បាយថ្ងៃត្រង់ទៀត។  ជីមីន ដើរធ្វើមុខស្អុយ ព្រោះមិនថាប្ដីដាក់ទោសអីទៀតទេ។

     // សាលា //

   មកដក់សាលារៀនភ្លាម ជីមីន កាន់តែភ័យ ព្រោះមិនដឹងថាលោកប្ដីនឹងដាក់ទោសអ្វីទៀតទេ សូមកុំឲ្យតែធ្វើអីត្រូវខ្មាសគេទៀតទៅ មិនអ៊ីចឹងទេ ច្បាស់ជារត់ចោលហើយ។

    " លោកគ្រូហា៎! មីន..... មីន សន្យាថា នឹងខំរៀន លោកគ្រូកុំដាក់ទោស មីន អីណា! "

   " មិនបាប់មកបោកបងទេ! "

   " ហឺស ហ៊ានតែដាក់ទោសមីនខ្លាំង ចាំមើលមីនរត់ចោលលោកគ្រូឲ្យដេកឱបដៃម្នាក់ឯងហើយ! "

   " ទៅរៀនសិនទៅ ម៉ោង11ថ្ងៃត្រង់មកជួបបង! "

   " ប្ដីអីកាចដាក់ប្រពន្ធម្លេះ! អត់មានថ្នាក់ថ្នមអីតិច! "

  " អូនទៅរៀនសិនទៅណា៎ ដល់ម៉ោងអូនគង់តែដឹងទេ! "

  " ហេ ជីមីន! "

  ហាយូ មិត្តរបស់ ជីមីន ទើបតែចេញមកពីក្នុងឡាន បានឃើញក៏ស្រែកហៅ ជីមីន ទាំងញញឹម។ គេរត់មកជិត ជីមីន ហើយក៏មិនភ្លេចឱនគោរព ជុងគុក ដែរ។

    " តោះ ជីមីន ទៅថ្នាក់! "

    " ហ៊ឹម! "

    " លាសិនហើយលោកនាយក! "

   ពួកគេក៏បានដើរចេញទៅ ជុងគុក មើលភរិយាពីក្រោយទាំងក្រវីក្បាល មិនគួរណាគេមកជាប់ស្នេហ៍ក្មេងកំពូលល្បិចនេះសោះ។

    " នែ៎! ជីមីន ឯងបាត់ទៅណាច្រើនថ្ងៃម្លេះវ៉ើយ? "

    " ខ្ជិលមកហ្នឹងហើយ! "

    " មិនមែនការហើយ លោកគ្រូ...អឺ ! "

   " ឆ្គួត...យើងបានតែយប់ៗតិចៗទេ! "

   " ណ៎ ឃើញទេថាមែនៗ  បន្តិចទៀតឯងច្បាស់ជាមានកូន លែងបានមករៀនមិនខានទេ! "

   " មានកូន លែងបានមករៀន!!! "

   " ត្រូវហើយ! លោកគ្រូច្បាស់ជាថ្នមឯង និងកូនខ្លាំងហើយ! "

  គំនិតមួយក៏បានហោះចូលក្នុងខួរក្បាលរបស់ ជីមីន ធ្វើឲ្យគេញញឹមខ្ចឹបតែម្ដង។

    " បានហើយយប់និយាយទៅ ជិតដល់ថ្នាក់ហើយ! "

    " ត្រូវហើយ ថ្ងៃនេះអ្នកគ្រូអង់គ្លេសទើបតែប្ដូរមកថ្មីណាឯង! "

    " មានគ្រូចូលថ្មី? "

   " ហ្នឹងហើយ នៅក្រមុំ ហើយស្អាតទៀតផង យើងឮមិត្តនៅក្នុងថ្នាក់និយាយកាលពីម្សិលមិញ! "

   " ហ៊ឹម! "

  " តោះទៅតុពួកយើង! "

   ពួកគេចូលទៅអង្គុយតុរបស់ពួកគេ ដោយ ហាយូ រៀបចំសំភារៈរៀន ចំណែកឯ ជីមីន យកទូរសព្ទមកមើលមែនហ្គាបន្តភាគកាលពីព្រឹកមិញទៀត។

   រវល់តែជក់ចិត្ត ជីមីន មិនបានដឹងថា អ្នកគ្រូថ្មីនោះចូលមកទេ ធ្វើឲ្យអ្នកគ្រូថ្មីកើតចិត្ត ខឹងចំពោះចរឹករបស់ ជីមីន។

     " ចន ជីមីន! ប្អូនកំពុងតែធ្វើអ្វីហ្នឹងហា៎? "

     " អានរឿងហ្នឹងហើយ អត់មើលទេអី? ចេះមកសួរខ្ញុំទៅកើតដែរ!  ហៅអ្នកគ្រូ! "

     ជីមីន យកដៃខ្ទប់មាត់របស់គេ ដែលជ្រុលមាត់និយាយមិនល្អចេញទៅ ព្រោះស្មានថាជាមិត្តរួមថ្នាក់។

__________________

ចាំមើលអូនមីន និងអ្នកគ្រូមកថ្មី មួយណាឈ្នះ😂

  #យូជី

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now