ភាគទី20 ( សងសឹកប្ដី )

490 58 2
                                    

#រឿងបោកចិត្តយកបេះដូង
#ភាគទី20

     ជុងគុក ញញឹមពព្រាយ ព្រោះនាយឈ្នះចិត្តប្រពន្ធរបស់គេទៀតហើយ។ ទោះបីជីមីន ខឹងយ៉ាងក៏មិនហ៊ានធ្វើស្អីគេដែរ នាយនៅតែមានប្រៀបជាងដដែល។

     " អូនកាន់តែខូចបងកាន់តែពុតអូនប៉ុណ្ណឹង! "

   ជុងគុក ក៏ចាប់ផ្ដើមការងារគេវិញម្ដង ដោយមុនមានចិត្តបារម្ភ ជីមីន ទៀតទេ ព្រោះមានជំនិតតាមការពារគេរួចហើយ។

   // ជីមីន //

" ចាំមើលណា តែទៅដល់ផ្ទះវិញដឹងគ្នាហើយតាឯង! "

" អ្នកប្រុស សម្រេចថាអ្នកប្រុសមានប្រាក់បង់ថ្លៃសម្លៀកបំពាក់ទេ? "

  " មាន! ចាំបន្តិចសិនណា! "

  ជីមីន បានខលទៅម៉ាក់របស់គេ ដើម្បីសុំលុយមកចំណាយលើខោអាវ និងកាបូបទាំងនោះ។ ប៉ុនែ្តគួរឲ្យសោកស្ដាយ ម៉ាក់របស់គេមិនបានឲ្យនោះទេ ព្រោះកូនប្រសាសំណព្វចិត្តខលមកប្រាប់ថា ហាមផ្ដល់ជំនួយដល់ប្រពន្ធរបស់គេ។

    ជីមីន ត្រូវលក់មុខចំពោះបុគ្គលិកជាខ្លាំង នៅពេលដែលរើសរបស់ហើយ ប៉ុន្តែគ្មានលុយសម្រាប់បង់ឲ្យគេបែបនោះ។

    ជីមីន ដើរចេញពីផ្សារទំនើបដោយទឹកភ្នែក ព្រោះតែខ្មាស់គេ មិនគួរណា ជុងគុក ធ្វើដាក់គេបែបហ្នឹងសោះ។ ជីមីន ជិះតាក់ស៊ី ទៅក្លឹបទាំងកណ្ដាលថ្ងៃ ដោយសារតែខឹងប្ដីពេក។

     មកដល់ក្លឹប តែគេមិនទាន់បើក ជីមីន សុខចិត្តអង្គុយចាំ ដាច់ខាតគេមិនទៅផ្ទះជួបមុខប្ដីហេងសួយនោះវិញទេ។

    " ហិ ហិ ចាំមើលណាស់ អាញ់ផឹកឲ្យស្រវឹង ហើយគេងជាមួយស្រី ហើយប្រុសទៀត! ហឺស ថតឲ្យតាឯងមើលទៀត ចាស់ស្អីធ្វើបាបតែប្រពន្ធ! ហិ ហិ ហិ! "

     // ម៉ោង6 ល្ងាច //

   " មើលចុះ សូម្បីតែខលរកយើងបន្តិចក៏ខលមកដែរ! ហ៊ឹក ហ៊ឹក ហ៊ឹក! អាញ់ទៅផឹកឲ្យងាប់ចាំមើលណា៎! "

    ជីមីន ដើរចូលក្នុងក្លឹបដែលគេទើបបើកទ្វារឲ្យចូលនោះ។ គេដើរទៅរកតុអង្គុយ ហើយហៅស្រាមកជាច្រើនដប ផឹកយក ផឹកយក។ មួយដបដាច់ ដាក់មួយដបទៀត រហូតស្រវឹងលែងដឹងអី។

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Nơi câu chuyện tồn tại. Hãy khám phá bây giờ