#រឿងបោកចិត្តយកស្នេហ៍
#ភាគទី2
ជីមីន លួចសើចក្នុងចិត្ត ព្រោះល្បិចរបស់គេបានសម្រេចហើយ ដោយមិនបាច់ប្រើកម្លាំង។ តទៅគេនឹងសងសឹងឲ្យបុរសម្នាក់នេះ ស្គល់ពីរស់ជាតិខ្មាស់គេម្ដង ថាឈឺចាប់កម្រិតណានោះ។" លោកនាយកនិយាយរួចហើយណា៎ អត់មានលេបពាក្យសម្ដីវិញ ទុកឲ្យ មីន ខ្មាស់ទេទៀតទេណា៎! "
" ហ៊ឹម! "
ជុងគុក គ្រហឹមដើមក ថែមទាំងងក់ក្បាលដាក់រាងតូច ដែលរងចាំពាក្យសន្យាពីគេ។
" តែ មីន ក៏ខូចចិត្តបន្តិចដែរ ដែលបានប្ដីអាយុច្រើនដូចលោកនាយក! "
" យើងក៏សូមទោសឯងដែរ ដែលបំពាន់ឯងពេលស្រវឹង! "
" បាទ! ឲ្យតែលោកនាយកទទួលខុសត្រូវមីន! មីន មិនខឹងទេបាទ! មីន សុំទៅងូតទឹកសិនហើយ! "
ជីមីន ងើបចូលបន្ទប់ទឹកទាំងញញិម ព្រោះបន្តិចទៀត រឿងទីមួយដែល ជុងគុក ត្រូវខ្មាសគេនោះ គឺប្រកាសរៀបការជាមួយក្មេងប្រុសដូចជារូបគេ។ កេរ្តិ៍ឈ្មោះ កិត្តិយសរបស់ ជុងគុក និងធ្លាក់ចុះបន្តិចម្ដងៗរហូតអស់ពីខ្លួនមិនខានទេ។ គេនោះគេនឹងបានសើចចំអកឲ្យរាងក្រាសវិញមិនខានទេ។
" ហ៊ឹម គ្រាន់តែគិតក៏សប្បាយចិត្តដែរ! "
ជីមីន ងូតទឹកយ៉ាងមានសេចក្ដីសុខ នៅក្នុងបន្ទប់ទឹក។
// ក្រាស //
" ព្រះជួយ! "
// គ្រឹប //
ជីមីន ស្មានថា ជុងគុក ចេញទៅវិញបាត់ហើយ ទើបគេមិនបានស្លៀកអ្វីបិទបាំងខ្លួន ដោយសារភ្លេចយកកន្សែងចូលទៅខាងក្នុងផង។ នរណាទៅដឹង គេនៅអង្គុយចាំនៅក្នុងបន្ទប់នៅឡើយ។
" ចប់ហើយ អាតាហ្នឹងឃើញអស់ហើយ! ហ៊ឹក ហ៊ឹក "
// តុក តុក តុក //
" មីនហា៎! បើកទ្វារយកកន្សែង! "
// ក្រាស //
ជីមីន អើតកចេញមកយកកន្សែងពីដៃ ជុងគុក ហើយក៏បិទទ្វារវិញយ៉ាងលឿន។ គេអៀនស្ទើរស្លាប់ទៅហើយ តែ ជុងគុក វិញធ្វើដូចធម្មតាទៅកើត។ តាមមើលគេក៏ព្រាននារីមិនធម្មតាដែលហើយ មើលទៅនោះ។
ESTÁS LEYENDO
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
Ficción Generalរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។