# រឿងបោកចិត្តយកបេះដូង
#ភាគទី11ជុងគុក បានបី ជីមីន ដែលកំពុងតែង៉ក់ង ខឹងចិត្តដែលបោកចិត្តចំមនុស្សក្រ ដូចជារូបគេ។ នាយខំលាក់ស្នាមញញឹម និងសំណើចនៅក្នុងចិត្តទាំងពិបាក។ គេពិតជាមានចរឹកដូចកូនក្មេងណាស់ តែក៏ត្រង់ទៅត្រង់មក គ្រាន់តែខូចបន្តិច។ នេះជាចរឹតដែលគេចង់បានបំផុត ព្រោះជាចរឹតដែលគ្មានពុតត្បុត មិនបង្កភាពឈឺចាប់ដល់អ្នកដទៃ។
មកដល់ក្នុងបន្ទប់ទឹកដ៏សែនប្រណិត នាយដាក់ភរិយាចូលទៅក្នុងអាងទឹកថ្នមៗ ហើយគេចូលទៅអង្គុយពីក្រោយរាងតូច។ នាយចាក់សាប៊ូដែលមានក្លិនក្រអូបប្រហើរ ទៅលើបាតដៃ រួចយកទៅដាក់លើខ្នងរបស់ ជីមីន។ គេយកស្បៃមកដុះថ្នមៗ ដោយមិនមានការតវ៉ាពីម្ចាស់ខ្លួនឡើយ។
" ខ្លួនអូនក្រអូបណាស់! "
" ចុះបើគេស្អាត រឿងអីមិនក្រអូបនោះ! ហិ ហិ! "
" ជឿជាក់ណាស់ណ៎! "
" ត្រូវហើយ មីន ដឹងយូរហើយថា មីន ស្អាត ខ្លួនក្រអូបមានមន្តស្នេហ៍ ថែមទាំង ...ថែមទាំងស្អីវ៉ើយ បើអត់ចេះធ្វើស្អីផង! រៀនក៏មិនកើត ដើរតែលេងហ្នឹង! "
" ហិ ហិ ! "
" សើចស្អី? ងូតទឹកឲ្យគេឲ្យលឿនទៅ មិនចង់នៅជាមួយលោកគ្រូយូរទេ គួរឲ្យធុញ! "
គេនិយាយទាំងមុខក្រញ៉ូវ ព្រោះរកចំណុចល្អរបស់ខ្លួនឯងអត់ឃើញ ហើយត្រូវនាយសើចចំអកទៀត។
ស្ថានភាពប្រែមកស្ងាត់វិញ ជុងគុក បន្តងូតទឹកកក់សក់ឲ្យ ជីមីន។ ឯ ជីមីន វិញតែបន្តិចក៏មិនប៉ះខ្លួន ជុងគុក ផងគេអង្គុយបែរខ្នងដាក់នាយរហូត។
បន្ទាប់ពីងូតទឹករួច ពួកគេបានតែងខ្លួនចុះមកខាងក្រោម ញ៉ាំអាហារពេលព្រឹក រួចចាកចេញទៅកន្លែងដែល ជុងគុក និយាយមុននេះ។
// ផ្ទះតូច //
ផ្ទះថ្មតូចមួយខ្នង ដែលនៅមិនឆ្ងាយពីសាកលវិទ្យាល័យរបស់ ជុងគុក ប៉ុន្មានទេ។ ផ្ទះមានតែមួយជាន់ ដែលមានបន្ទប់គេងតែមួយ កន្លែងទទួលភ្ញៀវតូចល្មម និងផ្ទះបាយមួយ រួមជាមួយនឹងបន្ទប់ទឹកមួយ។ វាអាចតូច តែសម្រាប់ ជីមីន និងជុងគុក គឺសមល្មមហើយ។
ជីមីន ចាប់ផ្ដើមធ្វើមុខជូរ ព្រោះជុំវិញផ្ទះមានសុទ្ធតែស្មៅ និងដើមរុក្ខជាតិដែលឥតប្រយោជន៍ ជុងគុក ច្បាស់ជាប្រើគេឲ្យធ្វើការទាំងនេះមិនខានទេ។
" តោះចូលទៅមើលផ្ទះរបស់ពួកយើង! "
ជុងគុក ទាញដៃរបស់ ជីមីន ចូលទៅខាងក្នុង ទាំងគេមិនចង់ចូល។
" អូនថាទៅមើល ផ្ទះនេះស្អាតទេ? "
" មិនស្អាត មិនគួរឲ្យចង់រស់នៅទេ!!! តូចក៏តូច ស្មៅក៏ច្រើន ដូចផ្ទះខ្មោច! "
" ផ្ទះនេះប្រៀបដូចពួកយើងអ៊ីចឹង ចាប់ផ្ដើមដោយភាពរញេញៃ គ្មានកន្លែងណាស្រស់ស្អាតទេ តែបើយើងចេះកែលំអគ្នា នោះផ្ទះនេះនឹងប្រែទៅជាស្រស់ស្អាតបំផុត! "
" លោកគ្រូឯងនិយាយស្អី ខ្ញុំមិនយល់ទេ! លោកគ្រូក៏ដឹងថាខ្ញុំរៀនមិនចេះ ហើយនិយាយចេញមកសុទ្ធតែន័យធៀប កាមីន ឈឺក្បាល មិនយល់ទេ! "
ជីមីន លែងដៃពី ជុងគុក ហើយដើរចូលក្នុង ដោយទឹកមុខធុញថប់បំផុត មិនដឹងនិយាយស្អីមិនយល់សោះ។ យ៉ាប់ណាស់ បើដឹងថាបានប្ដីគ្រូបង្រៀននិយាយគ្នាពិបាកយល់អ៊ីចឹងនោះ មិនខ្ជីរៀបល្បិចឆ្គួតៗហ្នឹងទេ។
" អាយ....."
" មីន អូនយ៉ាងម៉េចទៅហើយ! "
" បែកគូទរបស់មីនហើយ ហ៊ឹក ហ៊ឹក ហ៊ឹក...! អាកៅអីឆ្គួត! "
" អង្គុយធ្លាក់ខ្លួនឯងមកជេរកៅអីមិនដឹងអី! យ៉ាប់ណាស់អូនឯងនេះ! "
" កុំមកការពារកៅអី ហ៊ឹក ហ៊ឹក ជួយលើកតិចមើល! ខុសមកពីលោកគ្រូហ្នឹង ទិញផ្ទះដូចឆ្គួត! "
" ផ្ទះនេះស្អាតហើយ តែមីនអង្គុយមិនប្រយត្នបានធ្លាក់! "
" ចុះលោកគ្រូឃើញកៅអីនេះទេ វាខ្ពស់ជាគូទមីនផង ហើយលោកគ្រូមិនដូរចេញ! "
" ឥឡូវមីនដើរមើលឲ្យសព្វ របស់ណាចង់យកចេញប្រាប់បងមក ចាំបងឲ្យគេយកចេញ! "
ជីមីន ញញឹមចុងមាត់ ព្រោះគេនឹងដូររបស់ក្នុងផ្ទះនេះចេញទាំងអស់ ហើយយកចូលមកវិញនៅរបស់ណាដែលល្អ និងថ្លៃបំផុត។
_______
ហត់នឹងមួយគូនេះណាស់។
#យូជី
YOU ARE READING
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
General Fictionរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។