#រឿងបោកចិត្តយកស្នេហ៍
#ភាគទី1
រំលងទៅពេលជិតពាក់កណ្តាលអធ្រាត្រ ក្មេងៗនាំគ្នារាំឡើងអស់កម្លាំង ហើយពួកគេក៏ត្រៀមនឹងបំបែកផ្លូវគ្នាត្រឡប់ទៅបន្ទប់រៀងខ្លួនវិញ។ តែចៃដន្យអីសភាព ជីមីន ដូចជារាងធ្ងន់ជាងគេ ព្រោះគេស្រវឹងខ្លាំងរហូតគេងលើតុ។
ហាយូ ជាមិត្តជិតស្និទ្ធរបស់ ជីមីន ក៏បានសុំពឹងឲ្យលោកនាយកកំលោះ ជួយជូនមិត្តរបស់គេទៅបន្ទប់ ដោយយកលេសថា គេត្រូវជូនមិត្តផ្សេងទៀតទៅបន្ទប់។ ហើយណាមួយ ជីមីន ក៏ស្រវឹងខ្លាំង នាយមិនចង់បណ្ដោយឲ្យគេទៅជាមួយនឹងអ្នកផ្សេង ដែលជាក្មេងៗដូចគ្នានោះទេ។
ដោយមិនអាចប្រកែកបាន ជុងគុក ក៏ធានាខុសត្រូវជូន ជីមីន ទៅបន្ទប់របស់គេ ដែលនៅជាប់នឹងសាកលវិទ្យាល័យ។ ជុងគុក បានបីរាងតូចនៅក្នុងឡាន បន្ទាប់មកគេក៏បានបើកចេញមករហូតមកដល់មុខអគារ ដែលជាកន្លែងស្នាក់នៅរបស់និស្សិត។ គេក៏បានបី ជីមីន ចូលមកដល់ក្នុងបន្ទប់ បិទទ្វាររួចហើយបម្រុងនឹងដាក់ ជីមីន ឲ្យគេងនៅលើគ្រែទៅហើយ តែក៏ត្រូវ ជីមីន ក្អួតដាក់ធ្វើឲ្យប្រឡាក់អាវថែមទាំងមានក្លិនមិនល្អទៀត។
ជុងគុក ក៏បានដាក់ ជីមីន ឲ្យគេងស្រួលបួលហើយ គេដើរទៅក្នុងបន្ទប់ទឹករបស់ ជីមីន ដើម្បីលាងជម្រះកាយ។ ដោយយល់ថា ជាពេលយប់គ្មាននរណាចាប់អារម្មណ៍ គេក៏ដោះអាវក្រៅចេញ ពាក់តែអាវយឺតស្ដើងសមួយតែប៉ុណ្ណោះ។
អ្វីដែល ជុងគុក បានឃើញនៅក្នុងបន្ទប់ទឹករបស់ ជីមីន នោះធ្វើឲ្យគេរាងស្រងាកចិត្តបន្តិចដែរ ព្រោះក្នុងនោះសុទ្ធតែគ្រឿងក្រអូបពេញបន្ទប់ទឹកទាំងអស់ គេជាក្មេងប្រុសសោះ ប៉ុន្តែហេតុអ្វីក៏ប្រើសុទ្ធតែរបស់មនុស្សស្រី ថែមទាំងរើសយកសុទ្ធតែក្លិនស្រាប្រហើរ ដែលជាក្លិនដែលគេចូលចិត្តថែមទៀតផង។
ស្នាមញញឹមផុសចេញពីផ្ទៃមុខរបស់លោកនាយក ដែលគ្រប់គ្នាមិនងាយបានឃើញនោះ តែបែរជាអាចញញឹមបាន។ ក្រោយពីលាងសំអាតរាងកាយរួចហើយ គេក៏បានចេញមកក្រៅ វិញ។ ជុងគុក ឈប់គាំងនៅមួយកន្លែង នៅពេលដែលបានឃើញរាងកាយរបស់ ជីមីន ច្បាស់ៗបែបនេះ។ មិនដឹងថា គេដោះសម្លៀកបំពាក់របស់គេ ចេញតាំងពីពេលណានោះទេ នៅលើរាងកាយសល់តែខោក្នុងខ្លីមួយសម្រាប់ប៉ុណ្ណោះ។
ESTÁS LEYENDO
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
Ficción Generalរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។
