#រឿងបោកចិត្តយកបេះដូង
#ភាគទី19
នៅអំឡុកពេល ជុងគុក កាន់តែសម្រុកខ្លាំងទៅៗ ជីមីន ក៏នឹកឃើញថា ថ្ងៃនេះចំម៉ោងលោកគ្រូ ដែលគេមិនចូលចិត្ត។ គេក៏នឹកឃើញល្បិចមួយ ដើម្បីគេចម៉ោងរបស់គាត់។ រាងតូចកាន់តែថ្ងូរឡើងពិរោះដើម្បីធ្វើឲ្យ ជុងគុក កាន់តែទប់អារម្មណ៍លែងជាប់។
ជុងគុក ពិតជាត្រូវការ ជីមីន ណាស់នៅពេលរាងតូចធ្វើដូចនេះ។ គេគ្រប់គ្រងខ្លួនឯងលែងបានហើយ មានតែបណ្ដោយសិនហើយ។ ជុងគុក មានអារម្មណ៍ថា អស្ចារ្យណាស់ ពេលនៅជាមួយប្រពន្ធរបស់គេទាំងព្រឹកបែបនេះ។
// កន្លះម៉ោងក្រោយមក //
" ចាំបងងូតទឹកឲ្យអូនវិញណា៎! "
" លោកគ្រូហា៎ មីន អស់កម្លាំងណាស់ ទៅរៀនអត់រួចទេ! លោកគ្រូ ជួយដាក់ច្បាប់ឲ្យ មីន ផងណា៎! មីន ងងុយគេងទៀតហើយ! "
" ហ៊ឹម! បងក៏ខុសដែរ ដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន រហូតធ្វើឲ្យអូនខានរៀនបែបនេះ! "
" មិនអីទេ ដើម្បីក្ដីសុខលោកគ្រូ មីន សុខចិត្តខានរៀនមួយថ្ងៃចុះ! "
" ចាំបងចាត់ការឲ្យណា៎ អូនគេងឲ្យមានកម្លាំងវិញចុះ! "
" បាទ! អ៊ីចឹងលោកគ្រូងូតទឹកឲ្យ មីន ឲ្យលឿនទៅណា៎! មីន ប្រញាប់គេង ព្រោះ មីន ទន់ជើងណាស់! "
" បាទ! "
ជុងគុក ក៏បន្តបំពេញតួនាទីជាស្វាមី ទាំងប្រពន្ធសប្បាយចិត្តឡើងចង់ហោះឡើងលើមេឃ ព្រោះអត់បានទៅរៀន។ គេធុញចង់ស្លាប់ទៅហើយ ពេលរៀនមួយម៉ោងៗ បន់ឲ្យតែគ្រូឈឺទេ បានសម្រាក់។
( តាចាស់អើយតាចាស់! ចាញ់បោកយើងហើយ ហិ ហិ ហិ ត្រឹមជិតមួយម៉ោងប៉ុណ្ណឹង គ្មានបាក់កម្លាំងយើងអីតិចទេ! ហិ ហិ ហិ តែប៉ុណ្ណេះ បានទៅដើរផ្សារហើយយើង មិនចាំបាច់ឲ្យលោកគ្រូមុខយក្យជូនយើងទៅទេ! អេ តែលុយប៉ាម៉ាក់ដូចជាឈប់ឲ្យហើយ...រកវិធីសិន! )
" លោកគ្រូហា៎! "
" បាទប្រពន្ធសម្លាញ់! "
" មីន មានរឿងចង់សុំលោកគ្រូ! "
" រឿងអ្វីទៅ? "
ВЫ ЧИТАЕТЕ
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
Художественная прозаរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។
