#រឿងបោកចិត្តយកបេះដូង
#ភាគទី30មុនដំបូង ជីមីន ពិតជារីករាយជាមួយផ្ទះថ្មីរបស់គេខ្លាំងណាស់ ធំក៏ធំ សម្ភារប្រើប្រាសក៏ទំនើបទាន់សម័យ វាពិតជាធ្វើឲ្យគេរីករាយជាខ្លាំង។ ម្យ៉ាងទៀតលុយក៏ចាយតាមសប្បាយ មានអ្នកបម្រើឆ្វេងស្ដាំ ថែមទាំងស្វាមីបើកដៃឲ្យគេទៀតនោះ ជីមីន ធ្វើរឿងដែលគេចង់ធ្វើដោយមិនសម្ចៃដៃ។
ប៉ុន្តែក្រោយពីការសប្បាយនេះបានកន្លងផុតទៅចំនួនមួយអាទិត្យទៅ ធ្វើឲ្យអារម្មណ៍ ជីមីន ចាប់ផ្ដើមប្រែប្រួលទៅជាធុញថប់ លែងចូលចិត្តអ្វីៗទាំងអស់នេះទៀត។
ជីមីន ចូលមកក្នុងបន្ទប់ធ្វើការរបស់ ជុងគុក ទាំងមុខក្រញូវ ធ្វើឲ្យ ជុងគុក គិតថាប្រហែលជាមានអ្នកធ្វើឲ្យគេមិនស្បាយចិត្តហើយ។
ជីមីន ធ្វើមុខដូចចង់យំឡើងទៅអង្គុយឱបទ្រូងរបស់ ជុងគុក ហើយនិយាយទាំងមុខស្រពោនថា៖
" បងហា៎! តោះទៅផ្ទះតូចរបស់ពួកយើងវិញណា៎! មីន សន្យាថាឈប់ខូចហើយ ហ៊ឹក ហ៊ឹក មីន នឹងស្ដាប់តាមបង! មីន មិនចង់រស់នៅទីនេះទៀតទេ! ហ៊ឹកហ៊ឹក "
" ហេតុអ្វីបានអូនឈប់ចង់រស់នៅទីនេះហ៊ឹម? ក្រែងវាជាបំណងរបស់អូនមែនទេ? "
" មែនហើយ វាជាក្ដីស្រមៃរបស់អូន តែមួយអាទិត្យមកនេះ អូនបានយល់ហើយ! អូនគិតថាមានប្ដីជាអ្នកមាន មានលុយច្រើន ផ្ទះធំ អ្នកបម្រើច្រើន អូនអាចរស់នៅសុខស្រួល តែការពិតវាមិនមែនទេ! អូនចង់ទៅផ្ទះពួកយើងវិញ! "
ជុងគុក អង្អែលក្បាល ជីមីន ថ្នមៗ ដោយមានស្នាមញញិមផងដែរ ព្រោះឃើញពីភាពប្រែប្លែករបស់ ជីមីន។
" ផ្ទះនេះមានអ្វីដែលមិនត្រូវចិត្តអូនមែនទេ? "
" អូន...ហ៊ឹក អូនខ្លាចខ្មោច! បងគិតមើលផ្ទះឡើងធំ យប់ឡើងនៅតែពីរនាក់ បន្ទប់ទឹកវិញឡើងធំជាងបន្ទប់យើងនៅផ្ទះតូចផង ពេលចូលងូតទឹកម្ដងៗដូចឈរនៅកណ្ដាលវាល! ខោអាវវិញ អូនលវាឡើងវិលមុខរាល់ថ្ងៃ មិនពាក់អាវខោមួយណាទេ មិនដូចនៅផ្ទះចាស់មានតែបន្តិចស្រួលរើសស្លៀក! "
" ហាស ហាស បងស្មានតែអូនជាមនុស្សធំហើយ! "
" អូននិយាយមែនណា៎! អូនចង់ទៅផ្ទះចាស់ ម្ហូបបងធ្វើឆ្ងាញ់ជាងនៅទីនេះ ហើយពួកយើងក៏នៅជិតគ្នាដែរ! ផ្ទះតូចក្ដីសុខរាល់ថ្ងៃ ដើរតែមួយជំហានក៏អូនអាចឱបបងបាន របស់ដាក់ចូលគ្នា អូនត្រូវការអីបងយកឲ្យអូន តែនៅទីនេះ....ហ៊ឹក ហ៊ឹក មីន ពិបាកចិត្ត បងឆ្ងាយពីអូនគ្រប់ពេល! អូនខ្លាចណាស់ លុយច្រើនតែអូនចាយអត់សប្បាយដូចកាលមានលុយតិចៗបងឲ្យអូនទេ! បងហា៎ ទៅផ្ទះពួកយើងវិញទៅណា៎! អូន...ឈប់ខូច ឈប់កុហក ឈប់ខ្ជិល ឈប់បោកបងហើយ! "
" បងនឹងនាំអូនទៅផ្ទះពួកយើងវិញ! ទៅកន្លែងដ៏សែនកក់ក្ដៅរបស់ពួកយើង! "
" ហ៊ឹក ហ៊ឹក មីន ស្រលាញ់បងណាស់! មីន ចង់នៅជិតៗបង ចង់ឲ្យបងជាអ្នករៀបចំផ្ទះ មើលថែអូន ជាជាងអ្នកផ្សេងធ្វើឲ្យអូន! "
" អេ...ឈប់សិន មុននេះអូននិយាយថា ឈប់ខ្ជិលហើយ ឥឡូវអូនមកប្រើបងទៀតហា៎? "
" អូនឈប់ខ្ជិលហើយ តែតួនាទីបងជាប្ដីត្រូវមើលថែអូន! អូនដៃតូចៗអ៊ីចឹង ធ្វើការងារអត់កើតទេណា៎! "
" បងដដែលហ្នឹង! "
" ទៅណា៎ៗៗ... ចាំ មីន ឲ្យរង្វន់ពិសេស! "
" ទៅបងទ្រាំធ្វើក៏បានដែរ ដើម្បីរង្វន់ពិសេស! "
" ទៅឥឡូវហ្មងទៅណា៎! អូននឹកផ្ទះណាស់! អូ លុយបងមួយអាទិត្យនេះអូនចាយអស់តែកន្លះលានដុល្លារទេ! មីន ខំសន្សំសំចៃណាស់ ទិញតែប្រេនៗល្បីៗទេ! តែពេលទៅនៅផ្ទះចាស់វិញ បងទុកវិញទៅណា៎! "
" បងមិនយកវិញទេ អូនជាប្រពន្ធត្រូវតែរៀនគ្រប់គ្រងណា! មុនចាយអូនត្រូវគិតថា វាចាំបាច់ឬអត់? បើវាត្រូវការចាំបាច់ចាំទិញ ទើបចំណាយត្រូវខ្ទង់! "
" បាទ! មីន ដឹងហើយ មីន លែងជាកូនក្មេងទៀតហើយ! "
" សឺត....បងសែនស្រលាញ់អូនណាស់ ប្រពន្ធសម្លាញ់! តោះទៅផ្ទះតូចពួកយើងវិញ! "
" ផ្ទះនេះបងគិតធ្វើយ៉ាងម៉េច? "
" បងទិញទុកលក់ទេ ពេលតម្លៃទីផ្សារឡើងបងលក់ចេញហើយ បានលុយចំណេញទុកឲ្យប្រពន្ធទិញឡេលាបខ្លួនឲ្យក្រអូបទុកសម្រាប់បងថើប! "
" ហិ ហិ ហិ តាឆ្គួតនេះ និយាយអ៊ីចឹងទេ....! "
" ហិ ហិ តោះទៅផ្ទះវិញ!!! "
ជុងគុក ក៏បី ជីមីន ចេញទៅរៀបចំអីវ៉ាន់ទៅផ្ទះតូចរបស់ពួកគេវិញ។
_________________
ជួបគ្នាភាគបញ្ចប់ណា
ផ្ទះកាន់តែធំមនុស្សកាន់តែរស់នៅឆ្ងាយពីគ្នា សុខចិត្តរស់នៅផ្ទះតូចវិញ។
#យូជី
YOU ARE READING
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
General Fictionរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។