ភាគទី26 ( កែបានខ្លះ )

630 54 7
                                    

#រឿងបោកចិត្តយកបេះដូង
#ភាគទី26

     // ពេលល្ងាច //

   ជុងគុក ត្រឡប់មកពីធ្វើការវិញទាំងចិត្តអន្ទះសារ ព្រោះចង់ដឹងថា ក្រោយពីចួបរឿងបែបនេះហើយ ភរិយារបស់គេកែប្រែចរឹករបស់គេយ៉ាងណាទៅហើយ។ ជុងគុក ដើរចូលក្នុងផ្ទះទាំងធ្វើខ្លួនធម្មតាៗ កុំឲ្យ ជីមីន មានការសង្ស័យមកលើរូបគេ។

    គ្រប់យ៉ាងនៅក្នុងផ្ទះហាក្បីដូចជាខុសប្លែកពីធម្មតា សភាព​ស្ងៀមស្ងាត់ ថែមទាំងមានក្លិនចម្លែកទៀតផង។

     "  ព្រះ....! "

   ជុងគុក ហួសចិត្តជាខ្លាំង ព្រោះអីវ៉ាន់ពេញផ្ទះ ឯប្រពន្ធកំពុងគេងធ្វើប្រងើយ។ គេខំតែរំពឹងទុកថា ជីមីន ប្រហែលជារៀនសូត្របានច្រើនហើយ អំពីកំហុសលើកនេះ។

     " មីន មីន ហា៎! "

     " ហ៊ឹម! មីន ងងុយគេងណាស់! "

    " អូនងើបមកនិយាយជាមួយបងសិនមក! "

     ជីមីន ខំងើបអង្គុយទាំងពិបាក ព្រោះគេងងុយខ្លាំងណាស់។ រាងតូចយកដៃញីភ្នែក ទាំងទឹកមុខមិនទាន់បាត់ងងុយ រូចមើលភ្នែកភ្លឺសៗដាក់ស្វាមី។

    ជុងគុក ចង់តែហក់ទៅចាប់ ជីមីន ក្រញឹកឲ្យណាណីទេ មនុស្សស្អី ម៉េចក៏គួរឲ្យខ្នាញ់យ៉ាងនេះ?

    " អូនធ្វើខ្លះថ្ងៃនេះ? "

    " មីន ខឹងលោកគ្រូ អូ! មិនមែនលោកគ្រូទេ បង! មីន ខឹងបងពេក មីន ក៏ទៅលេងម៉ាក់! មីន បានសុំលុយម៉ាក់ទិញរបស់ដាក់ក្នុងផ្ទះផងដែរ តែពេលឃើញវាច្រើនពេក មីន ក៏ងងុយគេង! មីន ថាគេងតែ10នាទីទេ តែនរណាដឹងឡើង3 ម៉ោងហើយ! ហិ ហិ ហិ! បងជួយរៀបចំអីវ៉ាន់ មីន បន្តិចទៅណ៎? "

    " បងពិតជាចូលចិត្តស្ដាប់ណាស់ ពេលអូនប្រើពាក្យ បង ជាមួយបងបែបនេះ! អរគុណណាស់ភរិយាល្អរបស់បង! សឺត បងស្រលាញ់អូនណាស់ មីន មីន ក្មេងកំហូចរបស់បង! "

    " លោកគ្រូ អូ! បងឈប់ខឹងមែនហើយមែនទេ? មីន ធ្វើចរឹកមិនល្អ នៅសាលារៀនរបស់បង! "

    " បងមិនខឹងប្រពន្ធបងនោះទេ! នៅផ្ទះអូនជាភរិយារបស់បង នៅសាលាអូនជាកូនសិស្សដែលស្ថិតនៅក្រោមការអប់រំក្នុងសាលារបស់បង! ច្បាប់សាលាផ្សេង ជីវិតប្ដីប្រពន្ធពួកយើងផ្សេង! "

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Donde viven las historias. Descúbrelo ahora