ភាគទី21 ( ប្ដីតាមទាន់ល្បិច )

472 53 2
                                    

#រឿងបោកចិត្តយកបេះដូង
#ភាគទី21

    ជុងគុក លាងខ្លួនប្រាណរួចក៏ចេញមកវិញជាមួយទឹក និងកន្សែងក្នុងបំណងយកមកជូតខ្លួនឲ្យប្រពន្ធវ័យក្មេងរបស់ ដែលស្រវឹងលែងដឹងអីនោះ។  ជុងគុក ចេញមកចៃដន្យក៏បានឃើញ ជីមីន កំពុងតែគេងសើច នាយក៏លួចគិតក្នុងចិត្តថា៖

    " ផឹកស្រវឹងដល់ថ្នាក់វង្វែងហើយមែនទេប្រពន្ធខ្ញុំ? "

  នាយញញឹមហើយដើរទៅកាន់តែជិត ជីមីន  រួចទុកកឹកនោះសិន បន្ទប់មកក៏យកអាវ និងដោះខោរបស់ ជីមីន ចេញ ដើម្បីជូតខ្លួនឲ្យគេ។

    " មើលរាងចុះ! ពិតជាគួរឲ្យស្រលាញ់ណាស់ គ្រាន់តែមានចរឹកខ្ជិលច្រអូស និងក្បាលខូចបន្តិច! "

    ជុងគុក និយាយលេងបន្លំមែន ធ្វើឲ្យអ្នកសង្ងំស្ដាប់នោះ ងើបមកតវ៉ាភ្លាមៗថា៖

     " មីន មិនបានខ្ជិលច្រអូស មិនខូចស្អីទេ លោកគ្រូកុំចេះតែថាឲ្យគេ! "

     " ក្រែងអូនស្រវឹងតើហ្អី? "

   " គឺ គឺ ... ស្រវឹងហ្នឹងហើយ តែក៏ត្រចៀកស្ដាប់ឮប្ដីនិយាយដើមបាទ! "

   " សរុបមកអូន ល្បិចអូនបរាជ័យទៀតហើយ ចន ជីមីន! "

   " មីន មិនបានលេងល្បិចល្បួយស្អីទេ! កុំចេះតែចោតក្មេងល្អដូច មីន! លោកគ្រូខូចតែខ្លួនឯងសោះ! "

    " អ៊ីចឹង មីន ប្រាប់បងមកមើល ហេតុអ្វី មីន ទៅផឹកស្រា ទាំងដែលអូនប្រាប់បងថា ឈឺចង្កេះគ្មានកម្លាំងងើបទៅរៀននោះ? "

    " អួយឈឺក្បាលណាស់! ហ៊ឹក ហ៊ឹក ហ៊ឹក ម៉ាក់អើយជួយកូនផង! "

    ជីមីន រំអួយមួយរំពេច ពេលឮសំណួររបស់ស្វាមីសួរចំៗពេក ព្រោះរកនឹកឆ្លើយមិនទាន់ចេញ។

    " បងនឹងថែមម៉ោងរៀនឲ្យអូន ថែមទាំងដូរគ្រូទៀត! "

   " ហ៊ឹក ហ៊ឹក ហ៊ឹក ហេតុអ្វីជីវិតរបស់ខ្ញុំ ជួបតែទុក្ខសោកមិនចេះចប់បែបនេះ? ហ៊ឹក ហ៊ឹក មានស្វាមី តែគេមិនដែលស្រលាញ់ថ្នាក់ថ្នមអីទេ មានតែធ្វើបាប និងបង្ខំ! ហ៊ឹក ជីមីន អើយឯងកំសត់ណាស់ ជាក្មេងប្រុសដ៏ស្លូតត្រង់ ថែមទាំងទន់ខ្សោយត្រូវប្ដីធ្វើបាបទៀត! "

   " មីន ជីវិតអូនពិតជាកំសត់ណាស់ណ៎! "

   " ត្រូវហើយ ថ្ងៃណាក៏ប្ដីធ្វើបាបដែរ! រំលោភផង បង្ខំឲ្យរៀនផង នរណាមានកម្លាំងទប់ទល់នោះ! ហ៊ឹក ហ៊ឹក ហ៊ឹក! "

   " កុំមកបង្វែររឿងអី ឆ្លើយសំណួរបងសិន! "

   " កុំស៊ាំពេកមើល មីន ងងុយគេងណាស់! "

   " ម្ដងឈឺក្បាល ម្ដងស្រវឹង ម្ដងងងុយគេង ម្ដងនេះម្ដងនោះ! បងហត់នឹងល្បិចកលអូនណាស់! "

   "  មកពីលោកគ្រូហ្នឹង!!! ទុកលុយឲ្យ មីន តិច! លោកគ្រូដឹងថា មីន ខ្មាស់គេប៉ុណ្ណាទេ? មីន ត្រូវប្រគល់អីវ៉ាន់ដែលបានរើសហើយទៅឲ្យអ្នកលក់វិញទាំងអាម៉ាស់! ក្រែងលោកគ្រូថា មីន ជាប្រពន្ធលោកគ្រូពេញច្បាប់នោះអី? ម៉េចក៏លោកគ្រូធ្វើអ៊ីចឹងដាក់ មីន ទៅកើត? មីន ទៅបាត់មួយថ្ងៃហើយលោកគ្រូមានបារម្ភពី មីន ទេ? លោកគ្រូចេះតែបង្ខំ មីន ចេះតែស្ដីឲ្យ មីន! លោកគ្រូជាប្ដីចាស់ ដែលមិនយល់ចិត្តប្រពន្ធក្មេងដូច មីន ទេ!!! ហ៊ឹក ហ៊ឹក ហ៊ឹក មីន យំលើកនេះជាការពិត! "

    ខ្លាចប្ដីមិនជឿ ជីមីន ក៏បញ្ជាក់ ព្រោះមុននេះជាទឹកភ្នែកក្លែងក្លាយ និងភាពរំអួយរបស់គេតែប៉ុណ្ណោះ។

   " បងគ្រាន់តែនាយកសាលកវិទ្យាល័យធម្មតាម្នាក់ ចំណូលបងមានមិនច្រើននោះទេ! បងចង់ឲ្យអូនដឹងថា ពេលខ្លះរបស់ទាំងនោះ វាមិនបាច់ចំណាយដល់ម្លឹងនោះទេ! យើងមានរឿងផ្សេងដែលត្រូវចំណាយច្រើនទៀតណា៎! អូនជាភរិយាត្រូវតែចេះបែងចែកក្នុងរឿងអស់នេះ! "

   ជុងគុក និយាយដោយទឹកមុខស្រពោន ដើម្បីឲ្យ ជីមីន ស្ដាប់គេដោយមានការវិចារណា។

   " តែ មីន នៅក្មេង មីន ចង់ស្អាតដូចអ្នកផ្សេង! លោកគ្រូជាប្ដីត្រូវតែបំពេញឲ្យប្រពន្ធ! "

   " បងនឹងបំពេញឲ្យអូន! តែមិនមែនតាមចិត្តអូននោះទេ! អូនស្អាតណាស់ បើសិនអូនរៀនប្រើរបស់ធម្មតា និងមិនខ្ជះខ្ជាយដូចរាល់ថ្ងៃនេះ! "

    " លោកគ្រូបន្លំជេរមីនមែនទេ? "

   " គ្មាននរណាបន្លំប្រពន្ធខ្លួនឯង ដូចអូនបន្លំជេរបងនោះទេ! "

   " ម៉េចលោកគ្រូដឹង? "

   " អូនត្រូវដឹងថាបងជាប្ដីអូនណា៎! ប្រពន្ធធ្វើអី ប្ដីដឹងទាំងអស់ហ្នឹង ព្រោះពួកយើងជាគ្រួសារតែមួយ! "

   នៅពេល ជុងគុក តាមមើល ជីមីន គេក៏ចាប់បានថា ជីមីន លួចផឹកស្រាបន្លំ ហើយក៏តាមទាន់ល្បិច ជីមីន ដែរ តែគេចេះតែស្រមតាមល្បិច ជីមីន សិនទៅ។  ប្រពន្ធក្បាលខូចដូច ជីមីន ដល់តែតាមទាន់ជាន់កែង ទើបអាចចាប់គេបាន។

_______________________

ប្រពន្ធខូចប៉ះប្ដីឆ្លាត 😂😂😂😂

#យូជី

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Donde viven las historias. Descúbrelo ahora