#រឿងបោកចិត្តយកបេះដូង
#ភាគទី25ជីមីន ទ្រាំឈរទាំងឈឺចាប់ក្នុងចិត្តបំផុត ដែលគេមិនធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះពីមុន។ អារម្មណ៍ដែលខ្លាចបាត់បង់មនុស្សជាទីស្រលាញ់ អារម្មណ៍ដែលគ្មានសមត្ថភាពអាចថែរក្សាមនុស្សជាទីស្រលាញ់របស់គេបាន។ ទឹកភ្នែកនៃភាពទន់ខ្សោយរបស់គេ បានស្រស់ចុះមក ដោយមិនដឹងខ្លួន គេពិតជាភ័យខ្លាចខ្លាំងណាស់ គេត្រូវការកម្លាំងចិត្តពីនរណាម្នាក់ ដែលអាចទុកចិត្តបាន។
ជីមីន សម្រេចចិត្តរហូតដល់ម៉ោង ហើយគេក៏បានចាកចេញពីសាលាទៅផ្ទះរបស់គេវិញ។ ជីមីន អង្គុយក្នុងឡានក្រុងទាំងអារម្មណ៍មិននៅក្នុងខ្លួន រហូតមកដល់ទីតាំងចុះ។ ជីមីន ដើរសម្ដៅទៅភូមិគ្រឹះ ដែលគេបានចាកចេញតាំងពីបញ្ចប់ថ្នាក់វិទ្យាល័យ។
ជីវិតរស់នៅទីនេះពិតជាសប្បាយណាស់ គេចង់បានអ្វីគឺបានហ្នឹង ទោះបីធ្វើខុសឬត្រូវ ក៏គ្មានបញ្ហាសម្រាប់រូបគេដែរ។ គេជាកូនទោល លុយចាយមិនខ្វះ អ្នកបម្រើឆ្វេងស្ដាំ ប៉ាម៉ាក់ថ្នាក់ថ្នមស្មើនឹងកែវភ្នែក។
ជីវិតធ្លាប់តែសុខស្រួល ដល់ពេលជួបសត្រូវ គេបែរជាភ័យខ្លាចមិនហ៊ានតតាំងជាមួយ បង្ហាញភាពទន់ខ្សោយមួយរំពេច។
// តឺត តឺត សំឡេងកណ្ដឹង //
ក្រាក....
" អ្នកប្រុសតូច! "
" ម៉ាក់នៅទេបងហ្វា? "
" នៅៗ នៅអ្នកប្រុសតូច! "
នាងហ្វា ដែលជាអ្នកធ្វើការនៅក្នុងភូមិគ្រឹះ ស្រាប់តែមានចម្ងល់ជាមួយ អាការក្រៀមក្រំរបស់ ជីមីន ជាខ្លាំង ព្រោះតែនាងមិនដែលបានឃើញគេពិបាកចិត្តអ៊ីចឹងពីមុននោះទេ។
// ខាងក្នុង //
" ម៉ាក់!!! ហ៊ឹក ហ៊ឹក ហ៊ឹក! "
ជីមីន រត់មកឱបម៉ាក់របស់គេឡើងជាប់ ហើយយំខ្លាំងៗ ធ្វើឲ្យលោកស្រីផាក ឈឺចាប់តាមទឹកភ្នែកកូនរបស់គាត់ដែរ។
" មីន! កូនម៉ាក់ នរណាធ្វើអ្វីកូន? "
" ម៉ាក់! មីន...មីន ពិបាកចិត្តណាស់! "

VOCÊ ESTÁ LENDO
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
Ficção Geralរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។