#រឿងបោកចិត្តយកបេះដូង
#ភាគទី29
" គឺស្អីហា៎? ខ្ញុំពិបាកចិត្តណាស់ដឹងទេ នៅពេលដែលដឹងថា ខ្លួនឯងជាប្រពន្ធសេដ្ឋីបែបនេះ? នេះមិនមែនសេដ្ឋីលំៗទៀត ជាលំដាក់ទីមួយក្នុងប្រទេសហា៎? លោកគ្រូឆ្អួតទេហ្អីហា៎ ធ្វើអ៊ីចឹងដាក់ខ្ញុំហ្នឹង? ខ្ញុំមិនសុខចិត្តទេ! ហ៊ឹក ហ៊ឹក ហ៊ឹក! "
" មីន! មីន បង...! "
ជុងគុក ស្មានតែ ជីមីន សប្បាយចិត្តពេលដែលគេបង្ហាញខ្លួន ជាសេដ្ឋីមានលុយវ៉ល់លានឲ្យគេចាយសប្បាយដោយមិនខ្វល់អ្វី ដូចអ្វីដែលគេប្រាថ្នាកន្លងមក។ តែនេះផ្ទុយទៅគេយំយែកស្រែកដាក់នាយទៅវិញ។
" លោកគ្រូមិនបាច់មកដោះសារទេ! លោកគ្រូដឹងទេថា ខ្ញុំនេះសប្បាយចិត្តប៉ុណ្ណាទេ? ហ៊ឹក ហ៊ឹក ខ្ញុំរំភើបចិត្តណាស់លោកអើយ អាយ...!!! អាយ....!!! ខ្ញុំបានប្ដីអ្នកមាន! មិនគួរណាលោកគ្រូលាក់ខ្ញុំអ៊ីចឹងទេ! "
ជុងគុក ចង់ដាច់ផ្ងារ ពេលដែលគេស្មានចិត្តប្រពន្ធត្រូវហើយ បែរជាគិតខុសវិញ ឥឡូវទើបចេញធាតុពិតមក។ គេពិតជាតាមអារម្មណ៍ ជីមីន មិនទាន់ទេ ថាមីស៊ីលទៅលឿន ចិត្តរបស់ ជីមីន ប្រែប្រួលលឿនជាងមីស៊ីលមួយលានដង។
គេពិតជាសុំសរសើរខ្លួនឯងណាស់ ដែលមានចិត្តក្លាហានហ៊ានស្រលាញ់ ចន ជីមីន តាំងពីមួយឆ្នាំជាងមុនមក។
" ឥឡូវនេះអូនសប្បាយចិត្ត ឬមិនសប្បាយចិត្តទៅ? បងចែកអត់ដាច់ទេ វាពិបាកជាងបងធ្វើលំហាត់អនុគមន៍ទៅទៀតណា៎! បងពិតជាមិនយល់មែនណា៎! "
" បានប្ដីសេដ្ឋីហើយ នរណាទៅឆ្គួតពិបាតចិត្តនោះ! មីន យំព្រោះរំភើប....មីន ស្រែក ព្រោះខឹងបងដែលលាក់បាំងអូន ហើយធ្វើដូចខ្លួនហ្នឹងក្រៗ ហើយក៏មកបោកអូនហ្នឹងហើយ! "
" អរ...បងក៏មិនចង់លាក់ដែរ តែបើបងបង្ហាញការពិត មីន ច្បាស់ជាត្រូវគេនិយាយថា ការព្រោះតែទ្រព្យបងមិនខាននោះទេ! "
" អួយ! ទៅខ្លាចស្អីអាគេថាឲ្យហ្នឹង សំខាន់ មីន បានប្ដីអ្នកមាន មីន បានគេងដល់ថ្ងៃចាំងគូទទៅបានហើយ! មីន មិនដែលខ្វល់អារឿងមានអ្នកនិយាយដើមហ្នឹងទេ មីន ខ្វល់តែរឿងលុយចាយច្រើនៗ ហើយនឹងក្ដីស្រលាញ់ដែលលោកគ្រូមានចំពោះ មីន ទេ! ពេលមានលុយច្រើនអ៊ីចឹង មីន ចង់ទៅស្ពា ទៅស្ទីម ទៅលេងជប៉ុន អូស្រ្តាលី អឺរ៉ុប អាមេរិក អួយជីវិតជាប្រពន្ធសេដ្ឋីពិតជាមានក្ដីសុខណាស់លោកអើយ! "
" ទៅអ៊ីចឹងទៅណ៎! "
" មីន សប្បាយចិត្តណាស់! ហ៊ើយ បងមិនបាច់ធ្វើការទេណ៎ ទៅជប់លៀងជាមួយ មីន ហ្អី? "
" ជប់លៀង?? "
" ហ៊ឹម ជប់លៀងបានប្ដីជាសេដ្ឋីហ្នឹងហើយ! "
ជុងគុក ដកដង្ហើមធំហើយដើរទៅតុធ្វើការ ទាញកាបូខ្មៅរបស់គេចេញមក។ នាយបានយកខ្មៅមួយសន្លឹក រួមជាមួយឯកសារជាច្រើនសន្លឹកមកឲ្យ ជីមីន ដែលឈរធ្វើភ្នែកភ្លឺៗជិតគេនោះ។
" នេះបងប្រគល់ជូនអូនទាំងអស់! សង្ឃឹមថាភរិយាបងនឹងមើលថែវាបានល្អ ព្រោះនេះជាទ្រព្យដែលបងខំសន្សំជាដបឆ្នាំមកនេះ! វាជាញើសឈាមដែលបងខំសាងតាំងពីអាយុបងដូច មីន មកម្លេះ! អូនចង់ធ្វើអីជាមួយក៏បងមិនថាអូនដែល! លុយក្នុងកាតមានប្រហែលជាជិតមួយរយលានដុល្លារទេ! "
ដៃរបស់ ជីមីន ដែលទទួលកាន់ប្លង់ដី ផ្ទះ និងកាតខ្មៅនោះប្រែជាញ័រមួយរំពេច មុខរបស់គេប្រែជាស្លេច។
" អួយជួយ..ជួយ មីន ផង! មីន ខ្លាចលុយបងណាស់! "
" អូនធ្វើខ្លួនធម្មតាទៅ! បងតែងតែទុកវានៅទីនេះ ព្រោះគ្មានអ្នកចាប់អារម្មណ៍ តែចាប់ពីពេលនេះទៅ វានឹងត្រូវទៅនៅជាមួយអូនហើយ អូនចង់ទុកវានៅទីណាក៏បានដែរ! "
ជុងគុក និយាយចប់ក៏ដើរទៅអង្គុយធ្វើការវិញ ទាំងញញិម ព្រោះខ្នាញ់នឹងចរឹក ជីមីន ខ្លាំងពេក។ គេជឿជាក់លើ ជីមីន ថាប្រពន្ធរបស់គេមិនអាចបំផ្លាញ់ទ្រព្យរបស់គេបាននោះទេ។
ជីមីន ដើរមកសាឡុងដែលជាកន្លែងរបស់គេវិញ ហើយរើសមើលប្លង់នីមួយៗ រួមជាមួយនឹងទ្រព្យផ្សេងៗដែល ជុងគុក ហុចឲ្យគេ។
" យី! ភូមីគ្រឹះមួយនេះ ប្រហែលធំហើយមើលទៅនោះ? ផ្ទៃដី 10 ហិចតា ចុម អាហ្នឹងស្មើប៉ុន្មានម៉ែត្រវ៉ើយ? តួផ្ទះ ប្រាំជាន់ បណ្ដោយ 40 ទទឹង 30! ផ្ទះស្អីចម្លែកម្លេះវ៉ើយ មានបណ្ដោយផងទទឹងផង! សំខាន់វាមានប្រាំជាន់! ជាន់ទីមួយដាក់ស្បែកជើង ជាន់ទីពីរ រោងកុន កន្លែងហាត់ប្រាណមួយ ជាន់ទីបី ទុកដាក់សៀវភៅឲ្យប្ដី ជាន់ទីបួន ដាក់នំទុកញ៉ាំ ហើយជាន់ចុងក្រោយជាបន្ទប់គេង មានអាងទឹកមួយតូចយប់ឡើង គេងត្រាំទឹកមើលព្រះចន្ទ! ហិ ហិ ទៅសុំប្ដីសិន! "
គ្រាន់តែនិយាយជាមួយខ្លួនឯងរួច រាងតូចច្រឡឹងក៏រត់សម្ដៅទៅរកស្វាមី និយាយប្រាប់គេពីអ្វីដែលខ្លួនកំពុងតែគិតចង់វាននោះគ្មានសល់។
ជុងគុក មិនបានជំទាស់អ្វីទេ ព្រោះគេចង់ដឹងថា ជីមីន ហ្នឹងក្លាយទៅជាបែបណា ពេលបានទៅរស់នៅផ្ទះដ៏ធំមួយនោះហើយ។
________________
អូនមីន នៅតែជាអូនមីន ដដែល។
#យូជី
YOU ARE READING
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
General Fictionរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។
