ភាគទី២២ ( ក្មេងក្បាលខូចនៅតែក្បាលខូច)

552 58 3
                                        

#រឿងបោកចិត្តយកបេះដូង
#ភាគទី22

     ជីមីន ធ្វើមុខស្អុយពេលដែលសងសឹងប្ដីអត់បានសម្រេច លើកណាក៏ដូចលើកណាដែរ ភ្លាត់ស្នៀតរហូត។ គេនៅតែមិនបោះបង់នោះទេ ព្រោះ ជុងគុក មិនអាចឆ្លាតជាងគេរហូតនោះទេ។ គង់តែមានថ្ងៃណាមួយ គេអាចឈ្នះនោះទេ។

     " កុំអង្គុយធ្វើមុខស្អុយ មុននេះអូនបន្លំជេរបងបានល្អណាស់! "

     " មកពីលោកគ្រូហ្នឹង! ចូលចិត្តធ្វើបាបគេ! "

     " មកពីអូនជាក្មេងខូចធ្វើស្អី! "

     " មីន មិនខូចទេ! មីន ជាក្មេងល្អ! "

   ជុងគុក ខ្នាញ់ប្រពន្ធរបស់គេពេក ក៏ចូលជិត ជីមីន ហើយលើករាងតូចឲ្យអង្គុយលើភ្លៅរបស់គេ រួចឱប ជីមីន យ៉ាងណែន។ ជីមីន ចាប់ផ្ដើមអៀន ពេលស្វាមីចាប់ខ្លួនឱបយ៉ាងស្អិតរមួតបែបនេះ។

    " ល្មមធ្វើខ្លួនជាភរិយាល្អហើយណា៎! "

    " មីន មិនចង់ទេ! មីន ខឹងលោកគ្រូណាស់! មើល៍កុំច្របាច់ដោះ មីន ខ្លាំងៗពេកមើល! "

    " បងលេងតិចៗសោះហ្នឹងហា៎! "

   "  មីន ឈប់ឲ្យលេងឥឡូវហើយ បើនិយាយអត់ស្ដាប់អ៊ីចឹងនោះ! "

   " ជាប្រពន្ធល្អ ត្រូវតែស្របតាមប្ដី កុំ​រឹងរូស កុំតមាត់ជាមួយប្ដីច្រើនពេក តែបើចង់បឺតមាត់ប្ដី ប្ដីឲ្យបឺតតាមចិត្ត! "

   " អាយ ..... លោកគ្រូឈ្លើយម្លេះ? មាត់ពូកែប្រដៅអ៊ីចឹង មីន មិនចង់ប៉ះទេ! "

    ជីមីន ធ្វើជាងាកមុខចេញ ព្រោះគេនៅតែខឹង ជុងគុក រឿងបង្ខំគេឲ្យរៀន និងតែងតែដាក់ទោសគេនៅសាលារៀនហ្នឹង។

     " ងាកមុខមកមើលមុខបង! សឺត "

     នៅពេល ជីមីន ងាកមក ជុងគុក ក៏បានឱនទៅបឺតមាត់របស់ ជីមីន ក្រេបជញ្ជក់យករស់ជាតិផ្អែមល្ហែម ចេញពីបបូរមាត់ដល់ទន់ល្មើយរបស់ ជីមីន។

    " លោកគ្រូ...! "

    ជុងគុក ញញឹមហើយបន្តថើបអង្អែលថ្នាក់ថ្នម ជីមីន រហូតធ្វើឲ្យគេភ្លេចខ្លួន ហើយធ្លាក់ក្នុងការលួងលោមរបស់ស្វាមី។

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now