ភាគទី១៥ ( អូនមីនថែសម្រស់ )

420 44 2
                                    

#រឿងបោកចិត្តយកបេះដូង
#ភាគទី15

  ជុងគុក កំពុងតែរៀបចំបន្ទប់គេង ពេលបានឮសំឡេងប្រពន្ធវ័យក្មេងស្រែកហៅញ៉ាំអាហារពេលល្ងាចភ្លាម គេក៏ទម្លាក់របស់ទុកចោលសិន ហើយដើរចេញមកទាំងញញឹមពព្រាយ។ គេនឹកគិតក្នុងចិត្តថា ប្រាដកជាបានញ៉ាំរបស់ឆ្ងាញ់ហើយ។

    " អូនបានម្ហូបអ្វីញ៉ាំខ្លះ? ចុះឯណាម្ហូប? "

  គេខំតែអរ ចូលមកដល់គ្មានឃើញអីបន្តិចសោះ នៅលើតុទទេស្អាត។

    " នោះ! "

   ជីមីន ចង្អុលទៅឆ្នាំងមី ដែលគេខំចម្អិននោះ ទាំងមិនទាន់លើកចុះនៅឡើយ។

   " តើវាជាអ្វីទៅ? "

   " មីឆុងដោយរូបមន្តពិសេស មីន សូមធានាពីគុណភាពរបស់រសជាតិ! "

  " អូ! បងពិតជាចង់ញ៉ាំណាស់! កំពុងតែឃ្លានផង ហើយអូនចម្អិនរបស់បងចូលចិត្តទៀត! "

  " អ៊ីចឹងលោកគ្រូលើកវាចុះមក! "

  " បាទ! "

  ជុងគុក បានយកក្រណាត់ទ្រប់ដៃ រួចលើកឆ្នាំងមីនោះចុះ។ ជីមីន យកចានមកដាក់លើតុចំនួនពីរឈុត។ ជុងគុក បើកគម្រប់ឆ្នាំងចេញ ស្រាប់តែ...

    " អួក អួក អួក...! "

   "  លោកគ្រូ!!! "

  " អួក អួក អួក! ទឹក សុំទឹកបន្តិច! "

  ជីមីន ចាក់ទឹកឲ្យ ជុងគុក និងជួយសម្រួលគេឲ្យឈប់ក្អួត។

  " លោកគ្រូកើតអី? "

  " បង ..បង! "

  គេឆ្លើយមិនចេញនោះទេ ព្រោះតែគេក្អួតនេះ ដោយសារតែបានឃើញមីរសជាតិពិសេសនេះហើយ ទាំងក្លិន និងមីនៅក្នុងឆ្នាំងពិតជាគួរឲ្យរអើមណាស់។ មីឡើងវល់ ពណ៌មើលមិនយល់ ឆ្អាបស៊ុតឡើងចង់បែកច្រមុះ។ ដោយសារតែគេមិនចង់បំបាកទឹកចិត្ត ជីមីន ក៏និយាយទៅកាន់ ជីមីន បន្តទៀតថា៖

   " ប្រហែលបងចាញ់ក្លិនស៊ុតនៅក្នុងមីហើយមើលទៅ! "

   " អ៎! មីន ដាក់តែប្រាំមួយគ្រប់សោះហ្នឹង លោកគ្រូចាញ់ក្លិនដែរ! ធម្មតាគេដាក់ដល់10 ឬ20គ្រប់ឯណោះ! "

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now