ភាគទី27 ( ចង់បានកូន )

681 65 6
                                        

#រឿងបោកចិត្តយកបេះដូង
#ភាគទី27

     ជុងគុក បី ជីមីន ដាក់លើគ្រែរបស់ពួកគេហើយ នាយរៀបចំសម្រូលពួយឲ្យប្រពន្ធរួចហើយ ទើបនាយដូរភ្លើងទៅជាពណ៌ក្រហម រួចចូលទៅគេងជិត ជីមីន របស់គេ។ ជុងគុក គេងមិនបានពាក់អាវនោះទេ គេស្លៀកតែខោគេងយប់តែប៉ុណ្ណោះ។

    ជីមីន ងើបមកគេងកើយដើមទ្រូងរបស់នាយ ម្រាមដៃតូចៗរបស់គេអង្អែលដើមទ្រូងស្វាមីលេងតិចៗ។

    " បងហា៎ មីន ចង់បានកូនតូចៗ ពីរបីនាក់ទុកលេងជាមួយ! បងគិតយ៉ាងម៉េចដែរ? "

    " កូន?? បង...ក៏ចង់បានដែរ តែ...! "

   "  មីន មីន ចង់ក្លាយជា Mommy របស់គេណា៎! "

  " បងសុំគិតមើលបន្តិចសិនណា៎ ព្រោះពួកយើងសុទ្ធតែជាប្រុស! "

   " ប្រុសយ៉ាងម៉េច មើលកូនអត់បាន? លំដាប់ មីន បើមើលកូនមិនកើត បង មើលពួកគេទៅ មានអីពិបាក! "

   ជុងគុក ញញឹមរួចគិតក្នុងចិត្ត សម្រាប៉រឿងមួយនេះ។ សម្រាប់រូបគេអាចទទួលខុសត្រូវបាន តែប្រពន្ធរបស់គេវិញនោះ ជីមីន ច្បាប់ជាពិបាកមិនខាន ព្រោះរៀនមិនទាន់ចប់ ហើយគេមិនអាចបញ្ឈប់ពាក់កណ្ដាលទីបាននោះទេ។

    " បងគិតថា ចាំអូនរៀនចប់សិនទៅណា! "

    " មិនបាច់រៀនចប់ក៏បាន ព្រោះ មីន អាចឈប់រៀនដើម្បីកូនបានណា! "

     " អូនមិនបាច់លះបង់ដល់ម្លឹងទេ ក្មេងកំហូច! "

   ជុងគុក យកដៃ​ច្រឹបច្រមុះរបស់ ជីមីន ដោយសារតែគេខ្នាញ់ ជីមីន ដែលនិយាយថា ចង់បានកូនហើយលះបង់ការសិក្សាដើម្បីកូន ទាំងដែលពាក្យនេះជាដោះសារដើម្បីគេចវេសមិនចង់រៀនតែប៉ុណ្ណោះ។

    " មីន និយាយមែនហា៎! "

   " មីន មីន ហា៎ អូនកុំខ្ជិលរៀនពេលណា ព្រោះអនាគតទៅ អូនអាចក្លាយជាអគ្គនាយកក្រុមហ៊ុនមួយក៏ថាបានដែរ! បើអូនខ្ជិលបែបនេះ អូនអាចដំណើរការវាបានល្អទេ? "

   " មីន.... មីន! មិនចង់ធ្វើការទេ! "

  " សឺត! អូនដឹងទេ ថាអូនសំណាងណាស់ក្មេងតូច! មានមនុស្សជាច្រើនពួកគេចង់ចូលរៀន ប៉ុន្តែពួកគេគ្មានឱកាសនោះទេ ទោះបីពួកគេខំតស៊ូយ៉ាងណាក៏ដោយ! អូនមានបងនៅជួយអូនហើយ អូនកុំធ្វើឲ្យបងខកចិត្តណា! "

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now