ភាគទី១៤ ( ចម្អិនលើកដំបូង )

555 54 3
                                        

#រឿងបោកចិត្តយកបេះដូង
#ភាគទី14

#សូមអានដោយរីករាយណា៎
   
  ជីមីន ចាប់ផ្ដើមបញ្ចេញស្នាមញញឹម នៅពេលដែលបានឃើញភាពប្រែប្រួលរបស់កូនផ្ទះតូចរបស់គេ ប្រែទៅជាស្រស់ស្អាតបែបនេះ។ ផ្ទាំងគំនូរជាច្រើនសន្លឹង បានដាក់តាំងនៅលើជញ្ជាំង អមជាមួយការរៀបចំបែបផ្ទះជំនាន់ថ្មី រួមជាវាំងនោនពណ៌មាស ដែលគេចូលចិត្តទៀត។

    " គំនូរស្អាតដល់ហើយ! "

   " មីន ពេញចិត្តវាមែនទេ? "

   " ត្រូវហើយ! លោកគ្រូទិញមកពីណាដែរ? "

   " ទិញស្អី! បងអ្នកគូរទាំងអស់ណា៎! "

  " ជុម!!! ឡូយម្លេះ! "

    ជុងគុក មានចិត្តត្រេកអរណាស់ ពេលដែលភរិយាចូលចិត្តគំនូររបស់គេបែបឲនេះ។ មុនដំបូងមិនចង់ឲ្យអ្នកផ្ទះធំយកមកតាំងទេ ខ្លាចក្រែង ជីមីន មិនចូលចិត្ត។ តែគេក៏គិតម្ដងទៀតទៅ ក៏យល់ថា ខ្លួនខំគូរហើយ យកមកដាក់ផ្ទះខ្លួនឯងទៅក៏មិនទាស់ខុសអ្វីដែរ បើ ជីមីន មិនព្រមចាំដោះទៅទុកវិញ។

     " អូនមានអីចង់ថែមទេ? "

     " ថែមស្អីទៀត! បើសរសេរឲ្យហើយលោកគ្រូមិនព្រមផង! ខ្ញុំខ្ជិលគិតណាស់ ទុកខួរក្បាលទំនេរវិញ! "

     " ចុះបើរបស់ អូនមីន ចង់បាននោះសុទ្ធសឹងតែរបស់ថ្លៃហ្នឹង! បងត្រឹមនាយសាកលវិទ្យាល័យ មានលុយឯណាទិញគ្រប់នោះ! "

     " ហ៊ើយ! កុំនិយាយរឿងហ្នឹងទៀត ឈឺចាប់ណាស់! ទៅរៀបបន្ទប់គេងទៅ មីន សុំគេងមើលរឿង! "

    " មីន មិនអាចគេងមើលរឿងបានទេ! មីន ត្រូវធ្វើម្ហូបឲ្យបងញ៉ាំសិន! ជិតយប់ហើយ! "

    " អួយឲ្យធ្វើម្ហូបស្អី បើ...ខ្ញុំអត់ស្គាល់គ្រឿងផង! ហិ ហិ! "

   " កុំមកចរឹកក្មេងខ្ជិលដាក់បង ដូចនៅសាលា! អូនធ្វើម្ហូប បងអ្នករៀបបន្ទប់! អូនធ្វើរួច បងរៀបហើយ ពួកយើងនឹងបានញ៉ាំ និងគេងក្នុងផ្ទះថ្មី! "

    " ស៊ាំណាស់ហា៎! "

   " ទៅឲ្យលឿនទៅ បងឃ្លាន! "

   ជីមីន ធ្វើមុខក្រញូវ ហើយដើរចូលផ្ទះបាយបាត់។ ជុងគុក ញញិមចុងមាត់ មើលដំណើរភរិយាវ័យក្មេងរបស់ទាំងក្នាញ មុននឹង​ចាប់ផ្ដើមជញ្ជូនអ៊ីវ៉ានចូលក្នុងបន្ទប់។ គេពិតជាហត់ណាស់ របស់ខ្លួនឯងមានតែបីវ៉ាលីទេ តែរបស់ប្រពន្ធមានរហូតដល់ជិតដប់វ៉ាលី។

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Donde viven las historias. Descúbrelo ahora