ភាគទី7 ( ខ្ជិលឈ្លោះជាមួយក្មេង )

581 61 5
                                    

#រឿងបោកចិត្តយកបេះដូង
#ភាគទី7

  ចាស់ៗដែលដឹងរឿងនាំគ្នាសើចនឹងភាពមិនសូវដឹងអីរបស់ ជីមីន ធ្វើឲ្យរាងតូចគិតថា ប្រហែលជាពួកគាត់គិតថាគេនិយាយលេងហើយ ទើបបានជានាំគ្នាសើចបែបនេះ។ អ៊ីចឹងហើយ ជីមីន ក៏និយាយម្ដងទៀតថា៖

   " គ្រប់គ្នាមិនជឿ មីន មែនទេ បានជាសើចបែបនេះ? មីន និយាយមែនហា៎ ពួកយើងពិតជាបាន អឺ... មានអីៗមែនហា៎ មីន នៅឈឺមិនទាន់បាត់ផង! "

    ជុងគុក ស្រាប់តែមុខក្រហមភ្លាមៗ ព្រោះតែអៀនកាន់តែខ្លាំងជាមុនទៀត។ បើនៅតែបន្តទុកឲ្យ ជីមីន និយាយទៀតច្បាស់ជាហែកហួររឿងហ្នឹងអស់មិនខានទេ។ គេក៏ងាកទៅរកលោកអាចារ្យឲ្យន្តកម្មវិធី។

   លោកអាចារ្យក៏បន្តកម្មវិធីទៀត រហូតចប់សព្វគ្រប់ ក៏ដល់ពេលត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីបញ្ចប់កម្មវិធី ហើយភៀវចូលរួចអាចញ៉ាំអាហារបាន។

     " លោកជុង សូមស៊ីញេត្រង់នេះបាទ! បាទអរគុក! សូមអ្នកប្រុសចន ស៊ីញេត្រង់នេះបាទ! "

    " ពូហា៎! ខ្ញុំសុំសួរមួយសិនណា៎ពូ! ពេលស៊ីញេហើយអ៊ីចឹង ចុះបើសិនខ្ញុំលែងលះប្ដីខ្ញុំ! ពូថាទៅមើល តើខ្ញុំបានទ្រព្យច្រើនឬតិចពូ? "

   " ពូមិនដឹងទេ! "

   " អូ! ពូឯងធ្វើការយកតែប្រាប់ខែទេមើលទៅនោះ! "

  ជីមីន យកប៊ិចមកស៊ីញេទាំងមុខស្អុយ ឯងជុងគុក វិញក្រវីហួសចិត្តសារជាថ្មី។

    // រំលងទៅពេលយប់ //

   យប់នេះពិតជាពិសេសណាស់ ព្រោះពួកគេទទួលបានកាដូពីគ្រួសារទាំងពីរដោយ បញ្ចូនពួកគេទៅផ្សំដំណេកនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ5។ ជីមីន ដើរចូលខាង ដោយក្នុងដំណើរដូចជាកូនមហាសេដ្ឋីមកពីឌូបៃ។

   ( ក្នាញ់ណាស់ហា៎! មើលធ្វើរឹកចុះ! )

ជុងគុក ក្រឺតធ្មេញ ព្រោះតែក្នាញ់នឹងចរឹករបស់ ជីមីន ពេក។ គេពាក់វែនតាផង កាន់របស់ប្រេនផង ធ្វើរឹកឡើងអែម។ គេដើរតាមពីក្រោយ ដូចជាអង្គរក្សអ៊ីចឹង។

   // ក្នុងបន្ទប់ //

" ហ៊ើយ! ដល់ហើយ ពិតជាស្រស់ស្អាតណាស់! "

" យ៉ាងដែរអូនពេញចិត្តទេ? "

" យី! មើលសួរ បើគេនិយាយថាស្អាតហើយហ្នឹង! "

" ចេះទៅតែសួរទៅ! "

" មីន ចេះតែឆ្លើយទៅ! "

" ចន ជីមីន! ហេតុអ្វីក៏អូនឈ្លើយយ៉ាងនេះហា៎? "

" ចន ជុងគុក! ម៉េចក៏តាឯងកាចម្លេះហា៎? "

( ចិត្តត្រជាក់ៗ )

  ជុងគុក ខាំមាត់ក្រឺតនឹង ជីមីន ពេកមិនថាត្រូវប្រដៅគេយ៉ាងម៉េចឲ្យសមទេ។

  " អូនចាញ់ម្ដងទៅវាថី? "

" ចុះលោកវិញ! ចាញ់ មីន ម្ដងដែរទៅវាថី! ពេល មីន អត់ចង់រៀនក៏ដេញ មីន ឲ្យទៅផ្ទះគេងវិញទៅ! "

" តែអូនជាសិស្សអូនត្រូវតែរៀន! បើអូនមិនរៀនវានឹងធ្វើឲ្យអូនក្លាយជាក្មេងល្ងង់! "

" ហិ ហិ កុំភ័យខ្លាច មីន ល្ងង់អី! មីន មីន ប្រពន្ធបងគ្រូឆ្លាតណាស់! "

  " ទៅបងចាញ់ក៏បានដែរ យល់ថាថ្ងៃនេះជាថ្ងៃរៀបការ! "

" បើថាឈ្លោះមិនឈ្នះគេ ក៏និយាយមក កុំមកធ្វើឯងដាក់ខ្លួនអី! "

  ជុងគុក រើសយកការដើរចេញ ព្រោះមិនចង់ក្លាយជាមនុស្សចាស់ហើយ នៅឈ្លោះជាមួយកូនក្មេង។

_____________

ថ្ងៃហ្នឹងខ្ជិល អ៊ីចឹងហើយសាច់រឿងតាមហ្នឹងហើយ។ ស្អែកចាំដាក់អាពិសេសឲ្យ។

#យូជី

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now