ភាគទី០២ : គេល្ងងឬ ?

338 23 0
                                    

Skin

   ចំណែកឯង ជុងគុក និងសង្សាររបស់គេវិញ ពួកគេទាំងពីរកំពុងតែប្រកែកគ្នាពីរឿងមុននេះ ហើយណាមួយវាក៏ជាឱកាសរបស់ យូរី ដែលធ្វើជាលេសដើម្បីសុំបែកជុកគុកដែរ ព្រោះថានាងគឺមិនបាន ស្រលាញ់ ជុងគុក នោះទេ ។ គេគ្រាន់តែចូលមកក្នុងជីវិតរបស់នាយកំលោះដោយសារ តែទ្រព្យសម្បត្តិ និងកត្តិយសរបស់ខ្លួនប៉ុណ្ណោះ ។

« ឱ្យបងសុំទោសផងណា រឿងដែលអូនបានឃើញមុននេះវាគ្រាន់តែជាការយល់ច្រឡំនោះទេ ដូច្នេះហើយសូមអូនជឿជាក់លើបងផងណា បងមិនដែលចង់ក្បត់អូនម្តងណាឡើយ យូរី »
នាយកំលោះនិយាយព្រមទាំងបានអង្វរនាយក្រមុំ សុំអភ័យទោសមកលើកខ្លួន ត្រូវរឿងដែល ជុងគុក និយាយមុននេះវាជាការពិតទាំងអស់ ព្រោះតាំងពីគេស្រលាញ់នាងកន្លងមកនាយម្នាក់នេះបានកាត់ផ្តាចចោលនៅអស់ហើយ ពីមុនគេទទួលស្គាល់ថាខ្លួនជាព្រាហ៌នារី ដូរមុខស្រីរាប់មិនអស់ តែចាប់តាំងពីរមានវត្តមានរបស់ យូរី មក នាយមិនដែលទៅពាក់ព័ទ្ធនឹងអ្នកណាឡើយ ហើយរឿងមុននេះវាគ្រាន់តែជាការយល់ត្រឡំពិតមែន ។

« បានហើយខ្ញុំមិនជឿលោកទេ យើងគួរតែបែកគ្នាទៅលោកក្បតខ្ញុំ ចន ជុងគុក លោកពិតជាអាក្រក់ខ្លាំងណាស់ ហឹកៗ » យូរី តបទៅកាន់នាយកំលោះវិញដោយបានបង្ហូរទឹកភ្នែកក្លែងក្លាយសម្តែងចេញមក ហបីដូចជាជនរងគ្រោះដែលត្រូវគេក្បត់ដូចនៅក្នុងរឿងភាគអញ្ចឹង ។

« អូនកុំនិយាយបែបនិងអី បងមិនដែលគិតថានឹងចង់ក្បត់អូនឡើយ អាចទេសូមផ្តល់ឱកាសឱ្យបានតើបានទេ បងគ្រាន់តែនៅក្បែរគេដោយសារតែការងារប៉ុណ្ណោះ អូនគួរតែយល់ពីចិត្តរបស់បងផងតើបានទេ យូរី  » ជុងគុក បានចាប់អង្រួនដៃរបស់នាយតូចតិច ដើម្បីបញ្ជាក់ពីអារម្មណ៌របស់គេឱ្យនាងបានដឹងថាខ្លួនមិន ដែលមានបំណងចង់ក្បត់នឹងនាងម្តងណាឡើយ ។

« បានហើយលោកឈប់សម្តែងទៀតទៅ ខ្ញុំមិនជឿនោះទេ បានហើយពួកយើងគួរតែបញ្ចប់ត្រឹមនេះហើយល្អជាង ខ្ញុំមិនចង់រស់នៅជាមួយមនុស្សក្បត់នោះទេ ឈប់អង្វរខ្ញុំទៀតទៅបើខ្ញុំថាបែកគឺបែកហើយកុំនិយាយ ច្រើនពេក » យូរី ស្រែកគំហក់ទៅកាន់ ជុងគុក ខ្លាំងៗនឹងបង្ហូរទឹកភ្នែកស្រក់ចុះមកដោយលាយឡំជាមួយនឹងអារម្មណ៌សប្បាយរីករាយនៅខាងក្នុងខ្លួន ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Where stories live. Discover now