ភាគទី12 :

252 15 0
                                    

        អាហារពេលល្ងាចដែលពពេញទៅដោយបរិយាកាសយ៉ាងរ៉ូមែនទិចជាខ្លាំង ព្រមជាមួយនឹងពន្លឺនៃផ្កាយតូចៗ ដែលកំពុងតែរះនៅលើផ្ទៃមេឃយ៉ាងស្រស់ស្អាត កំលោះក្រមុំមួយគូអង្គុយជជែកគ្នាបណ្តើរ សើចឡើងញញឹមបិទមាត់មិនជិតជាមួយគ្នា ដែលមើលទៅពួកគេប្រៀបដូចជាគូស្នេហ៌ដែលកំពុងតែមានភាពផ្អែមល្ហែមជាមួយនឹងគ្នា ដូចជាពាក្យគេពោលមិនខុសនោះទេ (ស្រីស្អាតតែងតែជាគូ ជាមួយនឹងប្រុសសង្ហា ) ។

អ្នកទាំងពីរអ្នកនេះមិនថែមទាំងបានមកញាំអាហារពេលល្ងាយជាមួយគ្នានោះទេ ពួកគេថែមទាំងបានទៅដើរលេងរហូតដល់យប់ជ្រៅទៀតផង ។ នៅក្នុងថ្ងៃនេះ ថេយ៉ុង នាងពិតជាមានសេចក្តីសុខខ្លាំងណាស់ទីបំផុត នាងក៏មានពេល
វេលាផ្ទាល់ខ្លួនជាមួយនឹងមនុស្សដែលនាងបានលួចស្រលាញ់អស់រយៈពេលជាយូរមកហើយ ទាំងដឹងថាគេគ្មានចិត្តមកលើនាងក៏ដោយ ទង្វើល្អៗរបស់គេនៅក្នុងថ្ងៃនេះបានឆក់ទាញយកចំណាប់អារម្មណ៌របស់នាងអស់ហើយ ទាំងបេះដូង របស់នាងកំពុងតែដាក់រូបគេតែម្នាក់ គ្មានអ្នកអាចមកជំនួយគេបានឡើយ ។

នៅតាមផ្លូវត្រឡប់មកវិញ ជុងគុក គេក៏បានជូនស្រីក្រមុំម្នាក់នេះចូលមកផ្ទះរបស់នាង ក្រោយពីបានមកដល់មុខផ្ទះរបស់ស្រីក្រមុំរូបនេះនាយក៏បាននិយាយទៅកាន់ ថេយ៉ុង បន្ត ។

        « សប្បាយទេថ្ងៃនេះ » សំណួរមួយបានលេចចេញពីមាត់មនុស្សប្រុសម្នាក់ ដែលកំពុងតែសម្លឹងមើលនាងតូច ដែលកំពុងអង្គុយនៅខាងក្នុងរថយន្តរបស់ខ្លួន ។

        « ចាស៎...សប្បាយខ្លាំងណាស់ អរគុណណាស់ ជុងគុក ដែលធ្វើឱ្យខ្ញុំសប្បាយចិត្តបែបនេះ លោកគឺជាមនុស្សដំបូងហើយ ដែលនាំខ្ញុំទៅដើរលេងបែបនេះ » ថេយ៉ុង នាងញញឹមឡើងនឹងឆ្លើយតបទៅវិញ ។

        « ពិតមែនហេស៎ ...បើអញ្ចឹងខ្ញុំនឹងបបួលទៅដើរលេងបែបនេះរាល់ថ្ងៃបានទេ ? » ចុងគុក ។

        « ចាស ! បាន ជុងគុក »

        « ហើយចុះប្អូនប្រុសរបស់ ថេយ៌ គេទៅវិញហើយឬនៅ ? » ជុងគុក សួរថេយ៌ទាក់ទងពីក្មេងប្រុសក្បាលខូចម្នាក់នោះ ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Donde viven las historias. Descúbrelo ahora