« កុំបារម្ភរឿងនេះអី ថេយ៌...អូនមិនអាចមានកូនទេ ...បងមិនទាន់បានបំផ្លាញភាពបរិសុទ្ធរបស់អូនឡើង ។ បងនៅផ្តល់តម្លៃអោយអូន បងទទួលស្គាល់ថាបងព្រានារីក៏ពិតមែន ក៏ប៉ុន្តែបងមិនដែលបំផ្លាញអ្នកណាឡើយ ...ហើយអូនក៏ជាមនុស្សទីមួយដែលបងបានគេងជាមួយ ? ». ជុងគុក គេរៀបរាប់ប្រាប់ទៅនាងគ្រប់យ៉ាង ! គេនិយាយត្រូវពិតមែន នាយទទួលស្គាល់ថាខ្លួនធ្លាប់មានមនុស្សស្រីច្រើន...កន្លងមកប៉ុន្តែគេក៏នៅមានភាពជាសុភាពបុរសដែរ ? ហើយក៏មិនដែលចង់បំផ្លាញស្រ្តីភេទដែលមានសញ្ជាតិញាណជាម្តាយនោះទេ។
« ហឹម...» ថាហើយនាងក៏បានជូតទឹកភ្នែករបស់ខ្លួនចេញរួចក៏សង្ងំគេងអោបនាយកំលោះយ៉ាងជាប់ ។
« ពួកយើងទាក់ទងគ្នាទៅ...? » មួយសំណួររបស់ ជុងគុក ដែលធ្វើឱ្យនាងបើកភ្នែកធំៗមុននឹងសម្លឹងមើលមុខរបស់គេ រួចហើយនាយកំលោះម្នាក់នេះក៏បានិយាយឡើងមកបន្តទៀត ។
« បងដឹងថា...អូនមិនទាន់ទុកចិត្តលើបងនៅឡើយទេ ...? បងនឹងព្យាយាមស្វែងយល់ពីអូនអោយកាន់តែច្រើន មិនថាអូនស្រលាញ់អ្វី ចូលចិត្តអី និងមិនចូលចិត្តអី ... ហើយបងនឹងបង្ហាញទំនាក់ទំនងរបស់ពួកយើងអោយចាស់ទុំទាំងសង់ខាងបានដឹង មិនថាទាំងក្រុមគ្រួសាររបស់អូន ឬក៏ប៉ាម៉ាក់របស់បងឡើយ ។ »
« បងមិនចាំបាច់បង្ខំចិត្តធ្វើបែបនេះក៏បាន...គិតថារឿងដែលកើតឡើងមកនេះជារឿងយល់ច្រឡំទៅ...អូនមិនចង់បំផ្លាញសេចក្តីសុខរបស់បង ហើយក៏មិនចង់បង្ខំអ្នកណាឡើយ ...? » នាងនិយាយឡើងមកដោយមានអារម្មណ៌ថា អន់ចិត្តបន្តិច ទោះបីជានាងស្រលាញ់គេយ៉ាងណាក៏ដោយក៏មិនចង់ឱ្យគេត្រូវមកបង្ខំចិត្តទទួលខុសត្រូវលើករូបនាងដែរ ។ ចាប់ទុកថារឿងដែលបានកើតឡើងចំពោះនាងហើយនឹងគេគឺជាខ្យល់អាកាសទៅចុះ ...បើនាងមិននិយាយគេមិននិយាយរឿងនេះគ្មានអ្នកណាដឹងឡើយ ។
« ហេតុអ្វីក៏អូននិយាយបែបនេះ...បងមិនមែនជាមនុស្សដែលកំសាកធ្វើខុសហើយមិនចេះទទួលខុសត្រូវឡើយ ...អូនមានដឹងដែលទេថាបងក៏មានចិត្តស្រលាញ់
អូនដូចគ្នាដែរ នៅថ្ងៃនោះថ្ងៃដែលយើងជួបគ្នាដោយចៃដន្យនៅឯផ្សារទំនើប អូនមានដឹងទេថានៅពេលដែលឃើញអូនកាន់ដៃក្មេងប្រុសតូចម្នាក់នោះ ...ក៏ធ្វើឱ្យបងមានអារម្មណ៌មិនសូវល្អទៅហើយ បងស្មានថាអូនមានគ្រួសាររួចហើយ ....ហើយក៏គិតថា ប៊ី គឺជាកូនរបស់អូនដែរ ? » នៅក្នុងពេលនេះគេបានសារភាពហើយថាគេក៏ស្រលាញ់នាងដូចគ្នាដែរ ហើយរឿងដែលនាយបាននិយាយគ្នាថានឹងតាមញ៉ែនាងជាមួយនឹងមិត្តរបស់គេនោះវាសុទ្ធតែជាការពិតមិនបានសម្តែងទាំងអស់គេពេញចិត្តខ្លាំងណាស់ នៅពេលដែលបានលឺ ជេហូប និយាយសរសើរពីនាងមិនដាច់ពីមាត់ទាល់តែសោះ ....? មានដឹងដែលទេថានៅពេលដែលនាយបានលឺសូរថា ជេហូប ចង់ញ៉ែនាងនោះគេសឹងតែផ្ទុះកំហឹងចេញមកក្រៅទៅហើយ ! គេមិនចង់ឱ្យមនុស្សប្រុសណាម្នាក់មកដណ្តើមនាងចេញពីគេឡើយ ។ ពេលនេះគេទទួលស្គាល់ហើយ ថាបេះដូងរបស់គេកំពុងតែត្រូវការនាង ។ បើសិនជាអាចនាយចង់ឱ្យពេលវេលាដើរថយក្រោយណាស់ គេចង់ឱ្យនាងក្លាយទៅជាមនុស្សស្រីដំបូងសម្រាប់បេះដូងរបស់គេ ...បើគេបានស្គាល់នាងតាំងពីដំបូងមកប្រហែលជាពេលនេះបេះដូងរបស់គេនឹងមិនឈឺចាប់ដូចជាពេលនេះ តែឥឡូវនេះនាងក៏បានចូលមកស្អំបេះដូងរបស់គេហើយ ។ ចាប់តាំងពីថ្ងៃនេះទៅគេនឹងព្យាយាមបើកចិត្តទទួលយកនាង និងធ្វើឱ្យនាងមានសេចក្តីសុខបំផុត ។
ESTÁS LEYENDO
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...