ភាគទី11 :សុភាពបុរស

263 19 0
                                    

+ល្ងាចឡើយ
នាយកំលោះ ចន ជុងគុក កំពុងតែអង្គុយរងចាំមនុស្សស្រីដែលខ្លួនបានណាតជួប ចំណែកឯកែវភ្នែកកំពុងរារេកចាំមើលផ្លូវរបស់នាងផងដែរ ។ មិនជាយូរប៉ុន្មានស្រីក្រមុំ គីម ថេយ៉ុង ក៏បានចូលមកដល់ល្មម នៅពេលនោះនាយកំលោះគ្រាន់តែក្រលែកភ្នែកទៅឃើញនាងភ្លាមក៏បានធ្វើឱ្យគេអង្គុយភ្លឹកស្មារតីភ្លាមៗ គេមិនចង់ជឿនឹងភ្នែកទាំងគូរបស់ខ្លួនទាល់តែសោះមនុស្សស្រីម្នាក់ ដែលតែងតែតែងខ្លួនបែបធម្មតា ស្លៀកសម្លៀកបំពាក់សមញ្ញាតែក៏ប្រែទៅដូចជាទេពអក្សរអញ្ចឹង ។ រាងកាយតូចច្រឡឹង សាច់សខ្ជី ដៃជើងស្រលូន បូករួមជាមួយនឹងរ៉ូបពណ៌ផ្កាឈូករលោងដៃតូចបញ្ចេញសាច់ខ្នងយ៉ាងស្រស់ស្អាត ។ នាយតូចដើរចូលមកជិតនាយកំលោះ រួចហើយក៏បាននិយាយទៅកាន់គេដោយសម្លេងស្រាលស្រទន់ ។

« លោក ជុងគុក ....? » នាងនិយាយឡើងមកដោយបានហៅឈ្មោះមនុស្សប្រុសម្នាក់នោះបន្តិច ។

«....» ជុងគុក គេមិនមាត់កអ្វីឡើយ តែបែរជាកែវភ្នែកសម្លឹងមកមកកាន់នាងដោយមិនព្រិចភ្នែកទាល់តែសោះ ។ ការបើឃើញដូច្នេះហើយ ទើបបានជានាងនិយាយឡើងបន្តទៀត ។

« លោក ជុង ...? កើតអីមែនទេ ? » ថេយ៉ុង និយាយឡើងម្តងទៀត រហូតក៏បានធ្វើឱ្យ ជុងគុក ភ្ញាក់ស្មារតីមកវិញ ។

« ប-បាទ...អ្នកនាងនិយាយអ្វីមុននេះ ? » ជុងគុក ក្រោយពីដឹងស្មារតីវិញ ទើបនាយនិយាយសួរទៅកាន់នាងក្រមុំពីព្រោះថាមុននេះនាយពិតជាមិនដឹងថានាងកំពុងតែនិយាយអ្វីមកកាន់ខ្លួននោះទេ ។

« ចាស៎...មិនមានអ្វីទេ ខ្ញុំគ្រាន់តែហៅលោកធម្មតាទេ » នាងញញឹមឡើង ។

« បាទ...អ្នកនាងអញ្ជើញអង្គុយចុះសិនមក ខ្ញុំបានកម្ម៉ង់អាហាររួចហើយ »ជុងគុកញញឹមឡើងនឹងសម្លឹងទៅមើលមុខរបស់ ថេយ៉ុង ។

« ចាស៎...អរគុណលោក ជុង » ថេយ៉ុង នាងនិយាយអរគុណមកកាន់នាយកំលោះវិញ ដោយសារតែជុងគុក គេបានក្រោបឡើងនឹងទាញកៅអីមកឱ្យនាងអង្គុយ ។

នៅក្នុងចិត្តរបស់នាងក្នុងពេលនេះគេប្រៀបដូចជាទេពបុត្រយ៉ាងអញ្ចឹង ទាំងសង្ហា ស្លូតបូត ពូកែ ម្មត់ចត់ និងជាមួយមនុស្សដែលមានទំនួលខុសត្រូវ នេះហើយគឺជាបុរសក្នុងក្តីស្រម៉ៃរបស់នាង ។ ចង្វាក់បេះដូងហបីដូចជាកំពុងតែលោតញាប់ខុសធម្មតា រហូតដល់ថ្នាក់ធ្វើឱ្យនាងបានគិតថានេះគឺមិនមែនជាការណាតជួបបែបធម្មតានោះទេ ពន្លឺភ្លើងទាន់ ជាមួយនឹងបរិយាកាសនៅលើដំបូលអគារដែលមានរៀបចំផ្កាយ៉ាងស្រស់ស្អាតជាច្រើនទងតម្រៀបនៅបង្កាន់ដៃនៃដំបូលអគារលំដាប់មួយនោះ ។ ការបើឃើញអ្នកម្ចាងទៀតប្រែជាស្ងប់ស្ងាត់ ទើបបានជានាយកំលោះនិយាយឡើងទៅកាន់នាង ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Where stories live. Discover now