« ចាស៎...ជុងគុក ពួកយើងដូចជាបែបគ្នាយូរដែលហើយបងសុខសប្បាយទេ ? » នាងញញឹមឡើងមកព្រមទាំងបានសួរនាំទៅកាន់នាយកំលោះភ្លាមៗ
« នាងមកធ្វើអី ...? » ជុងគុក គេមិនឆ្លើយតែបែរជានិយាយសួរឡើងទៅកាន់នាង ។
« អូនគ្រាន់តែមកលេងគូដណ្តឹងមិនបានទេមែនទេ ? » នាងនិយាយហើយ ក៏បានរត់ទៅអោប ជុងគុក បន្តិច ដោយធ្វើឱ្យនាយបែរជារុញនាងចេញភ្លាមៗ ។
« មិចក៏បានរុញអូនបែបនេះ ...ឈប់ស្រលាញ់អូនហើយមែនទេ ? » ថេជី និយាយឡើងមក រួចហើយក៏បានសម្លឹងទៅមើលមុខរបស់ ជុងគុក ។
« ក្រែងនាងមានប្តីរួចហើយ ក៏មិនអញ្ចឹង ...? ហើយក្រែងពួកយើងក៏បានផ្តាច់ពាក្យរួចហើតដែរ នេះនាងកើតឆ្កួតអីមែនទេ បានជាមកនិយាយអីឡើងមកបែបនេះ នាងមិនមែនជាមនុស្សខ្លួនមួយដូចពីមុនឡើយ ? » ជុងគុក គេនិយាយរួចហើយក៏បានសម្លឹងទៅមើលមុខនាងវិញ ។ តាមពិតទៅគេក៏លួចរំភើបចិត្តជាមួយនឹងការវិលត្រឡប់របស់នាងដែរ ប៉ុន្តែពេលនេះគេវាព្យាយាមធ្វើជាធម្មតានៅចំពោះមុខរបស់នាង ។
« អូនលែងលះគ្នាហើយ ជុង ...បងដឹងទេថាអូនត្រូវគេបង្ខំអោយរៀបការទេ អូនមិនបានស្រលាញ់គេឡើង ...បេះដូងរបស់មានតែបងម្នាក់គត់ » នាងនិយាយឡើង និងធ្វើមុខគួរឱ្យអាណិត និងភ្នែកចង់យំសម្លឹងទៅកាន់ ជុងគុក ។
« ហេតុអី ...ក៏នាងទើបតែត្រឡប់មកនៅក្នុងពេលនេះ ...? ខ្ញុំស្អប់នាងណាស់ ថេជី ...» ជុងគុក គេនិយាយឡើងមកទាំងខឹងនាង ខឹងដែលនាងទុកគេចោលអស់រយៈពេលជាច្រើនឆ្នាំ ស្អប់នាងតែទើបតែត្រឡប់មកវិញក្នុងពេលនេះ ។
« អូនសុំទោស....បើបងមិនពេញចិត្តទេអូនត្រឡប់ទៅអោយគេធ្វើបាបវិញក៏បានដែរ បងឃើញទេថាដៃជើងរបស់អូនពេលនេះសុទ្ធតែរបួស ....ហឹកៗ » នាងនិយាយចេញមកព្រមជាមួយនឹងទឹកភ្នែង និងថែមទាំងបានលាត់ដៃអោយរាងក្រាសមើល ។បន្ទាប់ពី ជុងគុក គេបានឃើញស្នាមរបួលរបសើនាងហើយ ដែលធ្វើឱ្យបារម្ភជាខ្លាំងនឹងថែមទាំងរត់ទៅមើលរបួសនាងទៀតផង ។ ពេលនេះគេភ្លេចហើយ មែនដែលទេ ថាកំពុងតែមានកែវភ្នែកមួយដែលកំពុងតែសម្លឹងមកកាន់ពួកគេចេញពីក្នុងបន្ទប់ខាងលើមក មានដឹងដែលទេថានាងកំពុងតែឈឺចាប់ដូច អារម្មណ៌ដែលត្រេកអររបស់នាងមុន
នេះក៏ត្រូវបាយរលាយដូចគ្នាដែរ ។
YOU ARE READING
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...