នៅពេលព្រឹកថ្ងៃបន្ទាប់ ថេយ៉ុង នាងមិនដឹងថាជាកើតអ្វីឡើងនោះទេស្រាប់តែក្អួតយកៗ ក្អួតចង្អោលមិនព្រមឈប់ទាល់តែសោះ ។ ហើយក៏មិនទាន់មាននរណាម្នាក់បានដឹងឡើងថានាងកំពុងតែកើតអ្វីនោះ ចំណែកឯប៊ី គេក៏មិនទាន់ក្រោបពីគេងនោះដែរ ។ តែសំណាងល្អខ្លាំងណាស់ ដែលថ្ងៃនេះលោក គីម គាត់ក៏បានជិតកាត់តាមផ្លូវមួយនេះ ទើបបានជាចូលទៅមើលកូនស្រីបន្តិច ។ ក្រោយមកបន្ទាប់ពីគាត់បានចូលទៅដល់ខាងក្នុងក៏បានលឺសម្លេងមនុស្សក្អួតឡើងមក ទើបប្រញាប់ដើរឡើងទៅខាងលើដែលកំពុងតែចេញមកពីក្នុងបន្ទប់កូនស្រីខ្លួន ។ នៅខណៈពេលនោះក៏បានឃើញថា ថេយ៉ុង នាងមានទឹកមុខ ស្លេកស្លាំងអស់កម្លាំង បបូរមាត់ស្អេកប៉ែរ ។
« ថេយ៌...កូនយ៉ាងមិចហើយ កូនស្រីប៉ា ...? » លោកគីម ស្រែកសួរកូនស្រី និងបានទៅចាប់ក្រសោបមុខរបស់អ្នកជាកូនបណ្តូលចិត្ត ។
« ប៉ា...កូនវិលមុខណាស់ជួយកូនផង...ឈឺក្បាលណាស់ប៉ា ហឹកៗ » នាងនិយាយឡើងមក និងបានចាប់អោបទៅកាន់ប៉ារនស់នាង ។
« កុំខ្លាចអីកូនសម្លាញ់ចាំប៉ានាំកូនទៅមន្ទីរពេទ្យណាកូន ... » និយាយរួចទើបគាត់ក៏បានលើកបីរាងកាយតូចចុះមកខាងក្រោម ស្របពេលនោះដែល អូនប៊ី ក៏គេបានភ្ញាក់មកល្មម ។
« បង...ថេយ៌ បងថេយ៌ៗអូន កើតអីអ៊ំ គីម » ក្មេងតូចនិយាយឡើងមកនឹងរត់ទៅតាម ។
« កុំកាលសួរក្មួយសម្លាញ់ អ៊ំជូនបងថេយ៌ទៅពេទ្យសិន មកអោយអោយលឿនមកប៊ី ឡើងឡានមក »
....មន្ទីពេទ្យ
« លោកគ្រូ ពេទ្យ ជួយកូនស្រីរបស់ខ្ញុំផង » លោក គីម និយាយឡើងស្រែកហៅរកគ្រូពេទ្យអោយមកជួយកូនស្រីរបស់ខ្លួន ដែលទើបនឹងសន្លប់នៅមុននេះ ។
« បាទ...លោកពូកុំបារម្ភអី អ្នកជំងឺមិនកើតអីធ្ងន់ធ្ងរនោះទេ ? » គ្រូពេទ្យកំលោះ និយាយឡើងមកស្របពេលនោះដែរ ដែលលោកគីម បញ្ចូនកូនមកចំមន្ទីរពេទ្យរបស់ សូហូ តែម្តង ហើយគាត់ក៏មិនដឹងដែលថាគេមកធ្វើការងារនៅទីនេះ ។
« សូហូ ...មែនទេក្មួយ ...»
« បាទ លោកពូ ថេយ៉ុង នាងនឹងមិនកើតអ្វីទេ លោកពូរងចាំនៅខាងក្រៅសិនទៅណា លោកពូ » សូហូ និយាយហើយក៏បានរុញនាយតូចចូលក្នុងបន្ទប់សង្គ្រោះបន្ទាប់ ។ ដោយសារតែនាងតែមិនបានញាំអី និងថែមទាំងអាការៈកូនក្នុងផ្ទៃផងទើបបណ្តាលអោយទៅជាបែបនេះ ។
ESTÁS LEYENDO
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...