នៅក្នុងពិធីមង្គលការ ដែលយើងកំពុងតែឃើញថាកូន
កំលោះកំពុងតែឈរចាំកូនក្រមុំនៅមុខលោកអាចារ្យ និងមានភ្ញៀវកិត្តិយសជាច្រើនទៀតនៅទីកន្លែងនោះ ។ បន្ទាប់មកទ្វាក៏បានបើកឡើងមកល្មម ដែលបានធ្វើឱ្យ ជុងគុក ដែលកំពុងតែឈររងចាំអ្នកជាភរិយារបស់ខ្លួន កាលបើ
បានឃើញនាងហើយពិតជាធ្វើឱ្យគេភ្លឹកជាខ្លាំង ។ ហេតុអ្វីក៏នាងស្អាតខ្លាំងយ៉ាងនេះ ? ស្របពេលនោះកូនក្រមុំក៏បានដើរមកដល់ក្បែរកូនកំលោះល្មម ។ រួចហើយលោក គីម ក៏បានយកដៃកូនស្រីទៅឱ្យជុងគុក កាន់បន្ទាប់ពីគាត់ ព្រមទាំងបាននិយាយឡើង ។« ជុងគុក ចាប់ពីថ្ងៃនេះតទៅកូនជាអ្នកមើលថែថេយ៉ុង ជំនួសប៉ាហើយ ប៉ាក៏សង្ឃឹមថាកូននឹងកាន់ដៃកូនស្រីរបស់ប៉ាជារៀងរហូតទៅ ? ប្រសិបបើថ្ងៃណាមួយកូនហ៊ានតែធ្វើឱ្យកូនស្រីប៉ាមានខូចចិត្តតែបន្តិច ប៉ានឹងមិនលើកលែងឱ្យកូនទេ ? ហើយចុងក្រោយប៉ាក៏សូមជូនពរឱ្យកូនៗទាំងពីរអ្នកមានសុភមង្គលជាមួយនឹងគ្នាជារៀងរហូតតទៅ និងឆាប់បានបង្កើតចៅអោយប៉ា » លោក គីម ញញឹមទៅកាន់កូនថ្ងៃនេះគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែល
បានរៀបចំមង្គលការទៅអោយកូនស្រីសំណព្វចិត្ត ។« បាទ...លោកប៉ាកូននឹងមើលថែ ថេយ៉ុង អោយបានល្អបំផុត » ជុងគុក និយាយឡើងព្រមទាំងបានយកដៃទៅទទួលដៃរបស់អ្នកដែលមានងារជាប្រពន្ធ ។
« ចាស៎...លោកប៉ា ប៉ាក៏ត្រូវតែមើលថែខ្លួនផងណា ហឹកៗ ...» នៅក្នុងពេលនេះនាងពិតជាមិនអាចទប់ទឹកភ្នែកបានឡើយនៅពេលដែលនាងបានលឺពាក្យសម្តីប៉ារបស់នាង ។
« កុំយប់អីកូន ប្រយ័ត្នតែលែស្អាតទៅ » លោកគិម ថាហើយក៏បានអង្អែលក្បាលរបស់ស្រីតិចៗ រួចក៏បានចុះទៅអង្គុយនៅកន្លែងវិញ ។ បន្ទាប់មកលោកអាចារ្យក៏បាន
ប្រកាសទំនាក់ទំនងរបស់អ្នកទាំងពីរ និងថែមទាំងបាន
និយាយឡើង ហើយនឹងសួរទៅកាន់ពួកគេ ។« កូនកំលោះ លោក ចន ជុងគុក ...តើលោកយល់ព្រមទទួលអ្នកនាង គីម ថេយ៉ុង ធ្វើជាភរិយាដែរឬទេ ? »
« បាទ ...ខ្ញុំ ចន ជុងគុក យល់ព្រមទទួល គីម ថេយ៉ុង ធ្វើជាភរិយាចាប់ពីពេលនេះតទៅ និងមើលថែររក្សារនាងអស់មួយជីវិត រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ » ជុងគុក និយាយហើយក៏បានឱនគោរពទៅកាន់លោកអាចារ្យ ។
ESTÁS LEYENDO
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...