ភាគទី18

240 15 0
                                    

        នាយកំលោះ យ៉ុងហ្គី នៅពេលនេះគេក៏បានដើរចូលមកដល់នឹងជួបជាមួយនឹងមិត្តភក្តិរបស់គេ ។ បន្ទាប់មកដោយសារអ្នកទាំងពីរអ្នកនេះឈររងចាំអ្នកជាមិត្តយូរពេកគេក៏បានដាច់ចិត្តសួរទៅកាន់អ្នកដែលទើបមកដល់ភ្លាមៗ ។ មុនដំបូងពួកគេស្តាប់លឺច្បាស់ណាស់ថា១0នាទីគេនឹងមកដល់ ប៉ុន្តែនេះអត់ទេលើសឡើងជិទ20នាទីហើយ ទើបតែឃើញមកដល់ ។ នៅខណៈពេលនោះ ជេហូប ក៏បាន
និយាយទៅកាន់អ្នកជាមិត្ត

        « ចាំយើងយូរដែលទេវើយ ... ? » យ៉ុងហ្គី និយាយឡើងទៅកាន់មិត្តសម្លាញ់ទាំងពីរអ្នក ដែលកំពុងតែអង្គុយរងចាំគេ ។

        « អឺ...អត់យូរទេ ...នេះ១០នាទីមកដល់តើ ...» ជេហូប និយាយឡើងដោយចងចិញ្ចើមព្រួញបន្តិច មុននឹងសម្លឹងទៅកាន់នាយកំលោះម្នាក់ទៀត ។

        « ហើយ...អានេះវើយ តាមពិតយើងមកដល់យូរហើយ តែជួបរឿងតិចតួច ? » នាយកំលោះនិយាយឡើងមកហើយ ក៏បានញញឹមអោយតែនឹកដល់រឿងដែលកើតឡើងមុននេះម្តងៗគេនឹកឃើញដែល ជីមីន ទាំងស្នាមញញឹម សម្តីសម្តៅរបស់នាង ពិតជាធ្វើឱ្យគេមិននឹកមិនបានពិតមែនហើយ ជាពិសេសក្លិនខ្លួនរបស់នាងនៅក្រអូបជាប់ក្នុងច្រមុះគេនៅឡើយទេ ។

        « មានរឿងអីវើយ ...? » បន្ទាប់ពីបានលឺអ្នកជាមិត្ត និយាយថាមានរឿងអ្វីមិនដឹងកើតឡើង ក៏ស្រាប់តែជុងគុក គេសួរឡើងយ៉ាងលឿន ។

        « .... » យ៉ុងហ្គី គេនៅតែមិនទាន់តប តែបែរជាញញឹមបិទមាត់មិនជិតទៅវិញ ។

        « នែ៎ ...! អាយ៉ុង នេះកើតស្អីឯងនឹងអត់មានលឺសូរយើងសួរទេហេស៎វើយ មិចក៏មិនឆាប់និយាយមក ...? » ជេហូប

        « អ-អរ...គឺថាចេះ យើងមុននេះដើរមិនបានប្រយ័ត្នក៏បានបុកគ្នាជាមួយនឹងមនុស្សស្រីម្នាក់  ... » នាយកំលោះ យ៉ុងហ្គី ឆ្លើយតបទៅកានើមិត្តភក្តិរបស់គេវិញដោយមិនបានលាក់លៀមអ្វីទាល់តែសោះ ។

        «  ហើយចុះយ៉ាងមិចទៀត និយាយឱ្យអស់មកវើយ ? » ជុងគុក និងជេហូ សួរឡើងព្រមគ្នា ទៅកាន់នាយកំលោះដែលត្រូវជាមិត្ត ។

        « គ្មានយ៉ាងមិចទេវើយ ...តែថានាងគួរឱ្យចាប់អារម្មណ៌ដល់ហើយ តែយើងស្តាយណាស់ ដែលមិនបានសុំលេខទូរស័ព្ទរបស់នាងនោះ ? » នាយកំលោះដែលត្រូវជាមិត្តរបស់នាយទាំងពីរខំរងចាំអង្គុយស្តាប់អ្នកម្ខាងទៀតនិយាយឡើងមក ដោយភ្លេចនៅរឿងដែលពួកគេកំពុងតែកើតទុក តែបែរជាមានចិត្តត្រេតអរនឹងមិត្តទៅវិញ ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Donde viven las historias. Descúbrelo ahora