ភាគទី08 : បងថេយ៌អូនហា៎ថ្ពាល់គាត់ក្រអូបណាស់

281 16 0
                                    

+ផ្សារទំនើប

   មានមនុស្សមារជាច្រើនដែលកំពុងតែដើរទិញអីវ៉ាន់យ៉ាងច្រើនកុះករ អ្នកខ្លះវិញកំពុងតែឈរតម្រង់ជួរគ្នាទិញអីវ៉ាន់ដែលកំពុងតែបញ្ចុះតម្លៃទៀតផង ។ នៅក្នុងថ្ងៃនេះនាយកំលោះ ចន ជុងគុក គេមិនទៅធ្វើការងារនោះទេ ដោយសារតែជាថ្ងៃអាទិត្យ នាយក៏បានមកដើរលេងផ្សាទំនើបរំហែលអារម្មណ៌ខ្លះ ពីព្រោះតែមួយរយៈនេះនាយពិតជាស្មុកស្មាញជាខ្លាំង ។ បន្ទាប់ពីដើរមើលមនុស្សមិនបានប៉ុន្មានផង ក៏ស្រាប់តែជួបជាមួយនឹងមនុស្សម្នាក់ ដែលនាយធ្លាប់ស្គាល់ទើបគេចង់ទៅរាក់ទាកខ្លះ ។

    « សួស្តី ! អ្នកនាង ថេយ៉ុង ! » ជុងគុក បន្ទាប់ពីឃើញនាងក្រមុំកំពុងតែដើរមើលទំនិញនៅក្នុងហាងមួយជាមួយនឹងក្មេងប្រុសម្នាក់ ដើរទៅរកនាងណាមួយគេដើរតែម្នាក់ឯងក៏មិនសូវជាសប្បាយដែរ តែបើបានមនុស្សម្នាក់
ដើរជាមួយប្រាកដជាសប្បាយចិត្តមិនខាន និងបាត់អប់សុខ ។ ចំណែកឯ ថេយ៉ុង វិញនាងគ្រាន់តែឃើញថាជានាយ
កំលោះភ្លាមទើបនាងងាកខ្លួនមកព្រមទាំងរាក់ទាក់ទៅកាន់គេវិញយ៉ាងលឿនរហ័ស ។

   « ចាស៎ សួស្តី ! លោកជុងគុក ថ្ងៃនេះលោកមកដើរលេងផ្សាដែលហេស៎ ? » នាងសួរឡើងដោយបានងាកមុនមកញញឹមទៅកាន់នាយកំលោះ ។

   « បាទ ! ហើយចុះក្មេងម្នាក់នេះជា... » ដោយសារតែនាយមិនសូវដឹងអ្វី ដែលទាក់ទងជាមួយនឹងនាងច្រើន ទើបបានជាគិតថាក្មេងប្រុសដែលកំពុងតែមកជាមួយនឹងនាង
នោះគឺជាកូនប្រុសរបស់ ថេយ៉ុង ។

    « អរ-គេគឺមានឈ្មោះថា ប៊ី គឺជាប្អូនប្រុសរបស់ខ្ញុំ ដែលជាកូនរបស់លោកពូរបស់ខ្ញុំ...លោក » នាងញញឹមម្តងទៀត រួចក៏បានបន្តប្រាប់ទៅកាន់នាយវិញ ប៉ុន្តែក្នុងចិត្តក៏មានអារម្មណ៌ភ័យមិនស្ទើរខ្លាចថាគេនេះយល់ច្រឡំមកលើខ្លួន ។

     « ជំរាបសួរបាទ ! បងប្រុស » អូនប៊ី និយាយឡើងមកនឹងបានឱនគោរពអ្នកដែលជាមនុស្សធំ ឈរញញឹមស្ញេញទៅកាន់ ជុងគុក ។

     « អូ-ក្មេងប្រុសម្នាក់នេះ ពិតជាគួរឱ្យស្រលាញ់ពិតមែន
នៀក » ជុងគុក ញញឹមឡើង អង្គុយចុះបន្តិចមុននឹងយកដៃទៅអង្អែលក្បាលរបស់ក្មេងប្រុសម្នាក់នោះ ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )حيث تعيش القصص. اكتشف الآن