នាងតូច ថេយ៉ុង បន្ទាប់ពីបាននាំប្អូនប្រុសរបស់នាងទៅងូតទឹករួចហើយ នាងក៏បានចូលទៅងូតទឹកបន្តតែម្នាក់ឯងស្ងាត់ៗ ។ ដោយគ្មាននរណាម្នាក់បានដឹងនោះឡើងថានាងកំពុងតែលួចយំ អន់ចិត្ត ជាមួយនឹងស្វាមីរបស់នាងដោយមិនបានខ្វល់ពីនាងឡើយ ។
« ហឹកៗ...ទោះជាយ៉ាងណាក៏គេនៅតែសំខាន់សម្រាប់បេះដូងរបស់បងសុំទោសៗ ដែលអូនជាអ្នកជ្រែតជ្រែកស្នេហា៎របស់បង អូនដឹងដឹងថាអូនជាអ្នកក្រោយគ្មានសិទ្ធទទួលបានបេះដូងរបស់គេឡើយ នាងដឹងច្បាស់តាំងពីដំពុងមកម្លេះថាគេមិនបានស្រលាញ់ ឬក៏ច្បាស់លាស់ជាមួយនឹងនាងឡើយ ។ ហេតុអ្វីក៏នៅតែល្ងង់ឱ្យគេបោកខ្លួនបានទៀត ? ដឹងហើយលឺហើយថាពេលនេះស្រីម្នាក់នោះនៅតែអាចយកឈ្នះចិត្តប្តីរបស់នាង ។
« ទីបំផុត ថេយ៉ុង រឿងដែលឯងនឹងនឹកគិតកន្លងមកពេលនេះវាបានកើតឡើងមកហើយ វាដូចជានៅក្នុងរឿងភាគខ្លាំងណាស់ ...គេកំពុងតែមកដណ្តើមរបស់គេទៅវិញហើយ ...កូនសម្លាញ់តើអោយម៉ាក់ធ្វើបែបណាទៀតទៅ ម៉ាក់ខ្លាចៗថាប៉ារបស់កូនឈប់ស្រលាញ់ម៉ាក់ ហើយឈប់ខ្វល់ពីម៉ាក់ កូនមានដឹងទេថាថ្ងៃនេះម៉ាក់សប្បាយចិត្តដែល
បានដឹងថាមានវត្តមានកូនមករស់នៅជាមួយនឹងម៉ាក់ក្នុងថ្ងៃនេះ ? ហឹកៗ កូនសម្លាញ់ » នាងនិយាយរួចហើយក៏បានស្ទៀបអង្អែលលើកពោះរបស់នាង និងយំទាំងឈឺចាប់ជាខ្លាំង នាងពិបាកចិត្តស្ទើរឆ្កួតហើយនៅក្នុងពេលនេះ ។ក្រាក ( សម្លេងបើកទ្វាក៏បានបន្លឺឡើងមក )
« បងគុក ...» អូនប៊ី ក៏ស្រាប់តែកំពុងតែគេងនៅលើកគ្រែមើលទូរស័ព្ទនោះក៏ស្រាប់តែបាននិយាយឡើងមក ។ ប៉ុន្តែក៏ត្រូវបានជុងគុក និយាយឃាត់មិនអោយគេនិយាយខ្លាំងៗនោះ រួចក៏បានចូលមកជិតក្មេងតូច នឹងថែមទាំងសួរឡើងមក ។« ចុះបងថេយ៌របស់ ប៊ី នៅឯណាទៅមិចក៏មិនឃើញចឹង ? »
« គឺបងថេយ៌ ជាប់ងូតទឹក...» ក្មេងប្រុសតូចក៏បាននិយាយឡើងមកត្រង់ៗ ។
« ចឹងបងទៅងូតទឹកសិនហើយ ជុប ... » ជុងគុក ថើបប្អូនប្រុសរបស់គេហើយក៏បានរៀបនឹងដើរចេញតែក៏ត្រូវក្មេងក្បាលខូចហាម ។
ESTÁS LEYENDO
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...