ភាគទី07» ប្អូនជើងល្អ

258 19 0
                                    

អស់រយៈពេលមួយសន្ទុះក្រោមមកក៏ស្រាប់តែមឆនរថយន្តសេរីទំនើបពណ៌សមួយគ្រឿងបានបើកចូលមកកាន់ភូមិគ្រឹះត្រកូលគីម ដោយបើកបរធ្វើដំណើរយឺត ពីព្រោះតែបានចូលមកដល់ហើយក្នុងហើយ រួចមកនៅពេលដែលល្អមាត់ទ្វាខាងមុខផ្ទះនោះឆាប់តែរថយន្តមួយនោះឈប់...លឺសូរតែ ង៉ក់... ក្រោយមកក៏ឃើញថាមានអ្នកជាជំនិតម្នាក់បានចុះមកពីលើឡានសេរីទំនើបមួយនោះ
បុរសដែលត្រូវជាអ្នកបើកឡានក្រោយពីចុះពីរថយន្តរួចក៏បានបន្តដំណើរទៅជិតទ្វាឡានខាងក្រោយ លូកដៃចាប់ទាញនឹងចុចបើគន្លឹះទ្វារថយន្ត ដែលបង្ហាញឱ្យឃើញមនុស្សប្រុសចាស់ស្រីមួយគូកំពុងតែនៅខាងក្នុងនៃរថយន្ត ព្រមជាមួយនឹងក្មេងប្រិសសប្បុរពណ៌ស សក់វិញរលាស់រលោង ភ្នែកតូចច្រមិចៗ ច្រមុំមានខ្ទង់ស្រួចដែលសាកសមជាមួយនឹងទម្រង់មុខរបស់ក្មេងប្រុសម្នាក់នោះយ៉ាងល្អឥតទាស់បន្តិចឡើយ ទោះបីជាកូនក្មេងម្នាក់នេះអាយុទើបតែប្រាំពីរឆ្នាំប៉ុណ្ណោះ ។ រីឯអ្នកជាម្ចាស់ផ្ទះវិញនៅពេល
ដែលបានឃើញវត្តមានរបស់អ្បកជាប្អូនប្រុសសាច់ញាតិនឹងគ្នាមកដល់បែបនេះហើយ ក៏បានចុះទៅទទួលយ៉ាងសមសួរ ម៨នអោយខ្វះខាត ខុសទាស់ត្រង់ចំណុចបន្តិចណាឡើយ ។

« ជំរាបសួរបង គីម » ស្រ្តីចំណាស់អាយុប្រហែលខ្ទង់40ឆ្នាំ ក៏បាននិយាយឡើងទៅកាន់អ្បកជាម្ចាស់ផ្ទះ ដោយបានសំពះគោរទៅកាន់អ្នកដែលមានអាយុច្រើនជាងខ្លួនបន្តិច ។

« បាទ ...! ជំរាបសួរប្អូនថ្លៃ នេះមិនចាំបាច់គួរសមដាក់បងពេកក៏បានដែលណា ពួកយើងសុទ្ធតែជាគ្រួសារតែមួយទេ មិនមែនជាអ្នកដទៃមកពីឆ្ងាយឯងណា » លោក គីម តបឡើងទៅកាន់ស្រហតីម្នាក់នោះដោយទឹកមុខរីកស្រស់ញញឹមសម្លឹកទៅមើលមុខរបស់អ្នកស្រី ឆូយ៉ុង វិញ ។

« មិនបាទទេបងថ្លៃមិនថឆជាសាច់ញាតិ ឬជាអ្នកណាទេ យើងត្រូវតែប្រកាន់ទម្លាប់មួយនេះជាដាច់ខាតណាបងថ្លៃ » អ្នកស្រី ឆូ តបរួចក៏ញញឹមឡើងមក ។

« អីយ៉ា ! បងគីម និយាយតែជាមួយនឹងប្រពន្ធខ្ញុំ ហើយចុះប្អូនបងនេះខំមកពីហត់ ធ្វើដំណើររាល់មកខំមករកតែបែរជាមិត្តស្វាគមន៌ប្អូនសោះ គួរឱ្យអន់ចិត្តណាស់ » លោក ហាន់ហូ. ដែលត្រូវជាប្អូនរបស់លោក គីម និយាយឡើង ទោះបីជាអ្នកទាំងពីរអ្នកនេះមិនមែនជាបងប្អូនបង្កើតចាមួយគ្នាក៏ដោយ ប៉ុន្តែទំហំចិត្តនឹងសេចក្តីស្រលាញ់របស់ពួកគាត់ចំពោះគ្នា គឺដោយសេចក្តីស្មោះត្រង់ និងស្រលាញ់ពិតប្រាកដមិនលាក់លៀមអ្វីឡើយ ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Where stories live. Discover now