« នែ៎...អាគុក កុំប្រាប់យើងថាចង់ញ៉ែនាងណាវើយ កុំប្រហឺនមកលូកថ្លើមយើងផ្តេសផ្តាសវើយ ប្រាប់ឱ្យហើយយើងស្គាល់នាងមុនឯង » នាយកំលោះនិយាយហើយ នៅខណ្ឌ:ពេលមួយនោះគេថែមទាំងបានយកដៃទៅចង្អុលមុខរបស់អ្នកជាមិត្តសម្លាញ់បែបចង់គំរាមលេងធម្មតា តែថានៅក្នុងចិត្តរបស់នាយកំលោះម្នាក់នេះកំពុងតែចង់ផ្ទុះហើយ នេះគេនិយាយតាំងប៉ុន្មាននេះដូចជាចង់ឱ្យមិត្តរបស់គេចាប់តិត្តលើកនាងទៅវិញ ហើយគេកំពុងតែគិតខុសឬក៏ត្រូវនៀក ។
« ហាស៎...យើងមិនដឹងទេវើយ អាណាញ៉ែបានមុនរបស់អ្ននោះហើយ មិនគិតមុនគិតក្រោយទេ » ជុងគុក សើចឡើងនឹងថែមទាំងបានញញឹមញញេញ ប៉ុន្តែក៏លួចហួសចិត្តជាមួយនឹងមិត្តរបស់ខ្លួនដែរ ។
« អឺ ! ចឹងក៏ចឹងទៅ ចាំមើលថាតើរវាងឯងហើយជាមួយនឹងយើងនៀកម្នាក់ញ៉ែបានមុននោះ » ជេហូប ថាហើយក៏បន្តទៅយកដៃម្ខាងទៅទះលើស្មារបស់អ្នកជាមិត្តតិច មុននឹងបាននិយាយឡើងបន្ត ។
« ចឹងអាគុក ហើយចុះនាងយូរី ស្រីរបស់ឯងនោះគិតយ៉ាងមិចវើយ » និយាយរួចនាយក៏បានលើកយកកែវស្រាមកអង្គុយផឹកបន្ត ។
« នាងមែនទេ ... ! » និយាយបន្តនាយកំលោះម្នាក់នេះក៏បានញញឹមបន្ត ។
« ញញឹមស្អីឯងវើយ ...កុំប្រាប់ថាឯងចង់...» ជេហូប និយាយដោយការប៉ានស្មានរបស់គេ ប្រហែលជាជុងគុក កំពុងតែមានចិត្តគំនិតចង់សងសឹងលើមនុស្សស្រីម្នាក់នេះហើយមើលទៅ រឿងដែលខ្លួនគេបាននិយាយជាមួយនឹងមិត្តខ្លួនថ្ងៃមុននោះ ។
តែតាមពិតទៅរឿងរបស់ ជុងគុក នឹងអតីតសង្សាចាស់របស់នាយដែលទើបតែបែកបាក់ថ្មីៗនេះវាមិនមែនកើតឡើងដោយការយល់ច្រឡំអ្វីនោះទេ គ្រាប់យ៉ាងកើតឡើងមកសុទ្ធតែមានហេតុហើយនឹងផល ។ កាលពីប៉ុន្មានថ្ងៃមុននោះនាយកំលោះ ជុងគុក គេជាមួយនឹងជេហូបក៏បានទៅកាន់ក្លឹបមួយកន្លែង ប៉ុន្តែជារឿងចៃដន្យនាយកំលោះក៏ស្រាប់តែឃើញយូរីដែលត្រូវជាសង្សារបស់ខ្លួននោះកំពុងតែអង្គុយផឹកសុី អោបរឹតគ្នាជាមួយនឹងនរណាក៏មិនដឹងដែរ ។ ជុងគុក នាយបានប៉ានស្មានទុកជាមុនហើយថានឹងមានរឿងអ្វីកើតឡើងនោះ រូបភាពដែលគេនឹងនាងបែកគ្នាវាកើតឡើងមុខសុទ្ធសឹងតែជាការសម្តែងទាំងអស់ នាយម្នាក់នោះគេក៏បានចូលរួចសម្តែងជាមួយនាងឱ្យចប់ចង់ចប់ដើម គេពិតជាចង់ដឹងខ្លាំងណាស់ថាមនុស្សស្រីដែលតែងតែនិយាយពាក្យថាស្រលាញ់មកកាន់គេពេញៗមាត់នៅមានល្បិចអ្វីបន្តទៀត ។ ចាប់ទុកថាការស្រលាញ់គ្នារវាងនាយ និងនាយនាងប៉ុន្មានឆ្នាំទុកជាខ្យល់អាកាសទៅចុះ ។ នាងពិតជាស្គាល់ ចន ជុងគុក តិចពេកហើយគេមិនមែនជាមនុស្សល្ងង់ឯណា ដោយឱ្យនាងមកបោកប្រាប់យកក្តីស្រលាញ់ដល់ស្មោះត្រង់របស់គេមកជាន់ឃ្លីបែបនេះ នាងក្បត់គេគេតាំងពេលណាក៏មិនដឹង តែដឹងត្រឹមថានៅក្នុងពេលនេះ វេលានេះ មានតែការសងសឹងចង់ឈ្នះ ធ្វើបាបនាង ឱ្យនាងឈឺចាប់ស្ទើស្លាប់ស្ទើរស់តែម្តង ។
ESTÁS LEYENDO
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...