ភាគទី10 : ការណាតជួបលើកដំបូងរវាងនាងនឹងគេ

272 15 0
                                    

        នៅក្នុងថ្ងៃនេះនាងក្រមុំគេគឺបានគិតថាមានក្តីសុខខ្លាំងណាស់ ពីព្រោះកាលម្សិលមិញនាងបានដើរលេងជាច្រើនកន្លែងជាមួយនឹងមនុស្សប្រុសម្នាក់ ដែលនាងលួច
ស្រលាញ់គេទោះបីជានាងដឹងខ្លួនទើបតែបានស្គាល់គេមិនទាន់បានប៉ុន្មានថ្ងៃផង តែក៏ត្រវធ្លាក់ក្នុងអន្លងស្នេហ៌របស់គេបាត់ទៅហើយ នាងក៏ឆ្ងល់ដែលថាហេតុអ្វីបេះដូងរបស់នាងដែលត្រូវបានគេគ្រប់គ្នានិយាយថាជាបេះដូងដែក មិនងាយនឹងទទួលយកបុរសម្នាក់ណាយ៉ាងងាយនោះទេ ហើយចុះហេតុអ្វីក៏នាងបែរជាបាក់ចិត្តមកលើគេទាំងមិនដឹងខ្លួន ។ ពេលខ្លះនាងក៏លួចអន់ចិត្ត និងលួចច្រណែនជាមួយនឹងមនុស្សស្រីម្នាក់នោះខ្លាំងណាស់ ដែលនាងបាននៅក្បែគេគៀកកើយជាមួយនឹងរូបមនុស្សប្រុសម្នាក់នោះយ៉ាងស្អឹតរមួតទៅវិញ នាងក៏ដឹងច្បាស់ថាខ្លួនមកក្រោយទើបមិនចង់បំបែកបំបាក់ស្នេហា៎របស់គេបែបនេះនោះទេ ។

        « ហឹម....ឈប់គិតទៅ ថេយ៉ុង កាន់តែគិតគឺកាន់តែឈឺចាប់ ម្តេចក៏ព្រលិខិតដាច់ធម៌មេត្តាលើខ្ញុំម្លេះ ហេតុអ្វីក៏ទៅបាក់ចិត្តលង់ស្រលាញ់ជាមនុស្ស ដែលគេមានម្ចាស់រួចទៅហើយ ហេតុអ្វីក៏ខ្ញុំមិនអាចបើកចិត្តទទួលយក សូហូ បាន....គេទាំងពូកែ ល្អគ្រប់យ៉ាង ម្តេចក៏បេះដូងរបស់ខ្ញុំ
បដិសេធបែបនេះ ។ » នាងនិយាយឡើងមកដោយមិនខ្មាស់អ្នកណានោះទេ ពីព្រោះនៅក្នុងបន្ទប់មួយនេះគឺមានតែនាងតែម្នាក់ឯងគត់ រាល់ថ្ងៃនេះគ្រាន់តែរឿងការងារធ្វើឱ្យនាងស្មុកស្មាញយ៉ាងនេះហើយ ចុះហេតុអ្វីក៏បានជានាំយករឿងជាច្រើនទៀតយកមកឱ្យនាងក្នុងពេលនេះ ខួរក្បាលរបស់នាងនឹកឃើញតែស្នាមញញឹម កាយវិការបស់គេប៉ុណ្ណោះ ។
        នៅពេលដែល ថេយ៉ុង នាងឈ្ងោកមុខចុះបន្តក៏ស្រាប់តែសម្លេងទូរស័ព្ទរបស់នាងក៏បានរោទ៌ិឡើងមកមួយរំពេច ។

        « ហឹម...អ្នកណាខលមកចេះ » និយាយហើយ នាងក៏បានលួកដៃយកទូរស័ព្ទពីលើកតុមកចុចទទួល ។

        « លោក ជុងគុក គេខលមកធ្វើអីទៅ ? » នាងនិយាយរួចក៏បានសួរមកកាន់ខ្លួនឯង បន្ទាប់មកទើបនាងចុចទទួល ព្រោះរោទិ៍យូរមកហើយខ្លាចដាច់ ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Donde viven las historias. Descúbrelo ahora