ងាកមកមើលអ្នកដែលនៅខាងក្នុងបន្ទប់នេះវិញ កំពុងតែអង្គុយនៅលើសាឡុងជាមួយគ្នា មើលទៅមុខរបស់ ថេយ៉ុង ពេលនេះនាងដូចជាស្លេកស្លាំងខ្លាំងណាស់ ពីព្រោះតែនាងមកខែទើបបានជាបណ្តាលអោយឈឺចាប់ ចុចរោយគ្រប់កន្លែងបែបនេះ ។
« ថេយ៌...អូនយ៉ាងមិចហើយ អោយបងជូនទៅពេទ្យដែលទេ ? » ជុងគុក គេសួរឡើងដោយបារម្ភពីនាងជាខ្លាំង ។
« ហឹម...អត់អីទេ ប្រហែលបន្តិចទៀតអូនលែងអីហើយ បងទៅធ្វើការងាររបស់បងបន្តចុះ មិនចាំបាច់បារម្ភពីអូនឡើយ ។
« អូនបែបនេះទៀតហើយ បងគ្មានអារម្មណ៌មកពីណាធ្វើការបើឃើញអូនឈឺបែបនេះ អូនឈឺដៃដែលទេ ...? » ដោយសារតែឃើញនាងរលាស់ដៃច្រើនពេកទើបបានជានាយសួរឡើងបន្តិច ដោយសារតែគេធ្លាប់បានដឹងខ្លះដែលអំពើអការៈមួយនេះ ។
« ចាស៎...អូនអត់ឈឺតែ តែអូនមានរោយដៃបន្តិច » ថេយ៉ុង នាងតបដោយធ្វើមុខស្អុយតបទៅកាន់ ជុកគុក ។
« ចាំបងច្របាច់ដៃអោយ ...ឈប់សិនបងថាត្រូវតែមានលក្ខខណ្ឌដោះដូរទើបបាន » ជុងគុក និយាយហើយក៏បានសម្លឹងទៅមើល ថេយ៉ុង រួចក៏ញញឹមកំហូចទៅកាន់នាងបន្តិច ...។
« ជាអ្វីទៅ ...? » ថេយ៉ុង នាងសួរឡើងដោយបើកភ្នែកធំៗ ។
« ថើបបងមួយខ្សឺតចាំបងប្រាប់ ...» ជុងគុក នៅពេលនេះនាយមិនដឹងថាត្រូវនិយាយបែរណានោះទេ មានតែវិធីនេះតែមួយគត់ដែលបានអោយនាងថើបគេ ។
« មិនចង់ដឹងក៏បានដែរ ...» ថេយ៉ុង នាងធ្វើមាត់ស្រួច និងង៉កងរនឹង ជុងគុក បន្តិចមុននឹងសមហលឹងទៅមើលនាយកំលោះ ។
« មើលចុះខឹងបងហើយមែនទេ ...គ្រាន់តែថើបបងសោះក៏អូនមិនព្រមដែរ បងខឹងហើយ »
« អូននៅមិនទាន់បានដោះធ្មេញចឹងហើយមិនចង់ថើបបងទេ » នាងនិយាយឡើងដោយលួចសើចទាំងក្តាប់មាត់បន្តិច នាងមិនដឹងថាគេជឿអត់ទេ ។
« ហាស៎ហា៎...អូននិយាយអីបែបនេះ អត់ចេះខ្មាស់បងទេហេស៎ តែថាបើមិនទាន់ដោះក៏មិនអីដែរ » នាយអស់សំណើចនឹងនាងជាខ្លាំង ។
ESTÁS LEYENDO
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...