« ចឹងបានន័យថារឿងទាំងអស់ កើតឡើងមកសុទ្ធសឹងតែជាគំនិតរបស់ចាស់ទុំទាំងអស់តើមែនដែរទេ ? » ថេយ៉ុង នាងនិយាយហើយក៏បានសម្លឹងទៅមើលមុខរបស់ ជុងគុក ។ នាងពិតជាមិននឹកស្មានសោះថារឿងទាំងអស់នេះកើតឡើងមកសុទ្ធតែជាគម្រោងរបស់មនុស្សចាស់ទាំងអស់ ។
« ត្រូវហើយអូនសម្លាញ់ ...នៅមានរឿងមួយទៀតដែលបងចង់ប្រាប់អូននោះ ទាក់ទងនឹងសង្សាចាស់របស់បង » គ្រាន់តែបានលឺ ជុងគុក និយាយបែបនេះភ្លាម
ថេយ៉ុង បានប្រែទឹកមុខទៅជាស្រពោនភ្លាមៗ ។ នេះគេនៅតែស្រលាញ់នាងទៀតឬ ?
« បងនិយាយមក ... ទោះបីជាបងសុំអ្វីក៏អូនព្រមទាំងអស់ » នាងមិនទាន់នឹងបានដឹងថាគេនិយាយពីអ្វីផងក៏ស្រាប់តែនិយាយបែបនេះឡើងមក ។ ឬមួយក៏នាងគិតថា ជុងគុក គេកំពុងតែចង់នាំនាងត្រឡប់មកវិញតើមែនទេ ?
« អូនកំពុងតែនិយាយពីអ្វីនឹង ? » ជុងគុក គេនិយាយឡើងមកសួរទៅកាន់នាងដោយឃើញថាអាការៈរបស់នាងផ្លែកៗយ៉ាងមិចក៏មិនដឹងដែរ ។
« អត់ទេ ...អូនមិនបានកើតអ្វីឡើយ » ថេយ៉ុង នាងក្រវីក្បាលបន្តិច មុននឹងនិយាយឡើងមក រួចមកក៏ស្រាប់តែបានឃើញលេខារបស់ ជុងគុក បើកទ្វាចូលមក ។
ក្រាក
សម្លេងបើកទ្វាក៏បានបន្លឺឡើងដែលធ្វើឱ្យអ្នក ដែលកំពុងតែសម្លឹងមើលមុខគ្នាមុននេះងាកមកកាន់នារីម្នាក់នោះយ៉ាងលឿន ។« សុំទោសលោកប្រធាន ដែលខ្ញុំខ្វះសីលធម៌ចូលមកដោយមិនបានគោះទ្វា ព្រោះថាមិនបានដឹងថាមានភ្ញៀវនៅទីកន្លែងនោះ » បន្ទាប់ពីម៉ូម៉ូ នាងនិយាយរួចហើយ និងបានដាក់ទឹកចុះទៅអោយពួកគេទាំងពីរអ្នក ។ ចំណែកឯងថេយ៉ុង វិញកំពុងតែសម្លឹងមកមើលនាងមិនដាក់ភ្នែកទាល់តែសោះ នេះជាលេខារបស់សង្សារគេមែនទេ ? មិចក៏ស្លៀកពាក់អីបែបនេះ ? មិនសាកសមទាល់តែសោះ ។
« មិនអីទេ ម៉ូ នាងចេញទៅវិញទៅ ព្រោះថាខ្ញុំកំពុងតែមានរឿងជាច្រើនជាមួយនឹងអនាគតប្រពន្ធខ្ញុំ ....! » នៅពេលដែលស្រីម្នាក់នោះបានលឺសម្តីរបស់ ជុងគុក និយាយឡើងបែបនេះក៏បានធ្វើឱ្យនាងមានអារម្មណ៌ថាក្តៅតែម្តង ? នាងខ្ញុំតាមយកចិត្ត យកថ្លើមចៅហ្វាយមកជាយូរមកហើយតាំងពីមានវត្តមានរបស់ យូរី មកម្លេះ ? គ្រាន់តែលឺដំណឹងថាពួកគេបែកគ្នានាងក៏ចាប់ផ្តើមមានឱកាសម្តងទៀត តែបែរជានៅសុខៗក៏ស្រាប់តែមកលឺថា
ស្រីម្នាក់នេះត្រូវជាអនាគតរបស់ខ្លួន នាងពិតជាខ្លាំងណាស់ ។
BẠN ĐANG ĐỌC
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Lãng mạn✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...