ភាគទី05 : មនុស្សស្រីដែលមានសន្តានចិត្ត រួសរាយ ពូកែ មានចំណេះដឹង

293 21 0
                                    

« អឺៗ យើងជឿហើយវើយ ក៏ប៉ុន្តែ ថេជី គឺមិនបានបោកយើងឡើងគ្រាន់តែនាងត្រូវទៅរៀននឹងរស់នៅទីនោះប៉ុណ្ណោះ ចឹងហើយឯងគួរតែកុំនិយាយមិនល្អពីនាងទៅ » ជុងគុក គេតបមកកាន់ ជេហូប វិញដោយបានសម្លឹងទៅមើលមុខអ្នកជាមិត្ត រួចហើយថែមទាំងបាននិយាយបដិសេធដើម្បីការពារនារី ដែលខ្លួនបានស្រលាញ់តាំងពីដំបូងឬក៏អាចនិយាយបានថានាងជាស្នេហា៎គ្រាដំបូងរបស់គេក៏បាន ។

« ហឹុស...នេះឯងនៅការពារស្រីម្នាក់នឹងទៀតហេស៎ខួរក្បាលសាងពីអីហា៎ គេទៅចោលជិត10ឆ្នាំអាលូវហើយនៅមកធ្វើជាមនុស្សស្មោះស្នេហ៌អីទៀត យើងគិតថាឯងគួរតែសម្លឹងមើលអ្នកផ្សេងទៅល្អជាង ទាំងូបរាងរបស់ឯងសង្ហាយ៉ាងនេះហើយរឿងអីដែលគ្នាស្រីស្រលាញ់នោះ បើយើងជាស្រីវិញណាតាមញ៉ែបាត់ហើយវើយ » ជេហូប និយាយរួចក៏បានលើកដៃចាប់យកកែវស្រាយកមកផឹកនឹងថែមទាំងបានយកដៃទៅទះស្មារបស់មិត្តសម្លាញ់តិចៗទៀតផង ។

« អាឆ្កួតអើយ ... និយាយស្អីឡប់ៗបែបនេះ យើងនិយាយតាមត្រង់ចុះក្រៅពីមនុស្សស្រីទាំងពីរអ្នកនេះមក មិនអាចមានមនុស្សស្រីណាអាចជំនួសកន្លែងរបស់នាងទៀតទេ ? » និយាយមិនទាន់នឹងចប់ផងក៏ស្រាប់តែទូរស័ព្ទរបស់នាយបានលោតសម្លេងសារឡើង ទើបបានជាគេរហ័សយកមកមើលយ៉ាងលឿន ព្រោះខ្លាចថានរណាមានការងារអ្វីសំខាន់ ។

នៅពេលដែលបានឃើញសារមួយនោះធ្លាមក៏បានធ្វើឱ្យនាយស្គាល់កាន់តែច្បាស់ហើយថាតើជានរណានោះ ។ គឺថាស្រីក្រមុំរូបស្រស់ គីម ថេយ៉ុង នោះអី ប៉ុន្តែគួរឱ្យចម្លែងដែលនៅសុខៗនាងក៏បានផ្ញើសារមកកាន់ ជុងគុក បែបនេះទៅវិញ ។

« សួរស្តី ! លោក ជុងគុក ខ្ញុំគឺគីម ថេយ៉ុង តើខ្ញុំមានរំខាន់លោកដែលទេចាស៎ ? »

« បាទ ! អ្នកនាងមានការងារអ្វីមែនទេ ឬមួយក៏ក្រុមហ៊ុនមានបញ្ហាអ្វីដែលត្រូវការឱ្យខ្ញុំមកដោះស្រាយនោះ » នាយកំលោះក៏បានតបទៅវិញយ៉ាងលឿន មើលចុះពេលនេះគេបែរជាមិនខ្វល់ពីអ្នកម្ចាងទៀតដែលកំពុងតែអង្គុយនៅចំពោះមុខនាយឡើយ ។ ពេលនេះ ជេហូប ក៏នាយសង្ស័យដែលមុននេះទើបនិយាយថាមិនចាប់អារម្មណ៌ជាមួយនឹងអ្នកណា ហើយចុះនេះជាអ្វីទៅ គ្រាន់តែសម្លេងសារមកភ្លាមសោះក៏គេយកមកចុចមើលយ៉ាងលឿន ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Donde viven las historias. Descúbrelo ahora