« សួស្តី ! អ្នកនាង ថេយ៉ុង ខ្ញុំមានឈ្មោះថា មីន យ៉ុងហ្គី ត្រូវជាមិត្តរបស់អាជុងគុក » នាយកំលោះ និយាយឡើងមកដោយមិនភ្លេចណែនាំឈ្មោះរបស់ខ្លួនគេឡើយ ។
( ចាស៎ ...លោកមែនទេ ដែលជាអ្នកសុំលេខទូរស័ព្ទរបស់លេខា ខ្ញុំនោះ ? ) ថេយ៉ុង សួរឡើងមកទៅកាន់អ្នកម្ខាងទៀត ។
« បាទ...! ត្រូវហើយ ខ្ញុំជាអ្នកអោយអាគុក ខលទៅសុំលេខពីអ្នកនាងថេយ៉ុង »
( ហុឹម...មិនអីទេ ចាំខ្ញុំអោយក៏បានដែរ ...! តែថាមិចក៏លោកស្គាល់ ជីមីន ហើយយកទៅធ្វើអី ? )
« មិនលាក់បាំងនឹងអ្នកនាងទេ ខ្ញុំគ្រាន់តែមានអារម្មណ៌ថាកំពុងតែពេញចិត្តជាមួយនឹងនាងតែប៉ុណ្ណោះ » យ៉ុងហ្គី និយាយត្រង់ៗទៅប្រាប់ ថេយ៉ុង ដោយមិនលាក់លៀមអ្វីបន្តិចឡើយ ។
( ថាយ៉ាងមិច....ពេញចិត្តជាមួយនឹង ជីមីន ឬ ? ) នាងភ្ញាក់ផ្អើលបន្តិច មុននឹងសួរឡើងទៅកាន់នាយកំលោះម្នាក់
នេះ ។« បាទ...ត្រូវហើយ...! »
( មិនអីទេ...ចាំខ្ញុំផ្ញើឱ្យ តែអាលូវសុំជួបនឹង ជុងគុក វិញបានទេ ? )
« បាទ ...អរគុណហើយអ្នកនាង ថេយ៉ុង »
( មិនអីទេ ...) នាងនិយាយហើយក៏បានញញឹមតបទៅកាន់គេវិញ ។
« យ៉ាងមិចអាលូវអូនជឿបងហើយ ឬនៅថាមិត្តរបស់ទេ ដែលជាអ្នកសុំនោះ ? »
( ហឹម...ចឹងអូនមិនរំខានបងទេ អូនគេងហើយ )
« បាទ...អូនសម្លាញ់ គេងលក់សុបិន្តល្អណា....បាយៗ ជុប ...! » នាយកំលោះមុននឹងបិទទូរស័ព្ទក៏មិនភ្លេចនិយាយពាក្យផ្អែមល្ហែមទៅកាន់នាង ។
( ចាស៎ ....បងសម្លាញ់...បងក៏អញ្ចឹងដែលឆាប់ទៅផ្ទះវិញ បងផឹកយប់ជ្រៅបែបនេះមិនល្អណាទេ ហើយស្អែកត្រូវមានប្រជុំផង ព្រឹកយើងជួបគ្នា អូនដាក់ចុះហើយ )
« បាទ ...អូនសម្លាញ់ » ពាក្យមួយឃ្លាចុងក្រោយរបស់នាយ ដែលធ្វើឱ្យអ្នកជាមិត្តងាកមកសម្លឹងមុខរបស់គេមិនដាក់ភ្នែកទាល់តែសោះ ។
« មាត់ផ្សេងចិត្តផ្សេង... ? » ជេហូបនិយាយឡើង មុននឹងងាកសម្លឹងឌឺដងទៅកាន់ ជុងគុក ។
YOU ARE READING
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...