ភាគទី24

273 16 2
                                    

      អស់រយៈពេលមួយអាទិត្យកន្លងផុសទៅ នៅក្នុងគ្រួសារត្រកូន ជុង យើងកំពុងតែឃើញថាមានមនុស្សស្រីម្នាក់កំពុងតែអង្គុនៅលើសាឡុកសម្លៀងទៅមើលកញ្ចក់ទូរទស្សន៌របស់នាង ។

      « ហឹម...តួស្រីអីក៏ចិត្តងាយខ្លាំងម្លេះ... បើយើងវិញណា៎ មិនព្រមត្រូវជាមួយដាច់ខាតនេះគេធ្វើបាបឡើងដល់ថ្នាក់នេះហើយ នៅមកលើកលែងទោសអោយទៀត យ៉ាប់អ្នកនិពន្ធនឹងណាស់តាមអង្វររៀងយូរបន្តិចទៅវាថី ...» សូជី ដោយសារតែនាងពេលនេះកំពុងតែនៅម្នាក់ឯង កំពុងតែមើលរឿងសុខៗក៏ដលភ្ញាក់មួយ ទើបបានជាធ្វើឱ្យនាងច្រឡោតខឹងឡើង ។ ដោយមិនចាប់អារម្មណ៌ថាមានអ្នកដែលនៅឈរពីក្រោយនាងដោយបានលួចសើចជាមួយនឹងភាពច្រឡឺមរបស់នាងជាខ្លាំង ។

      « នែ៎ ... នៅមិននៅមកឈ្មោះជាមួយនឹងគេសម្តែងរឿងនឹងយ៉ាប់ពិតមែននៀក ...? » ជេហូប សួរឡើងទៅកាន់នាងដោយភាពក្រើតខ្នាញ់ជាមួយនឹងនាងមិនបាន
នោះទេ ។

      « មិនអោយខឹងយ៉ាងមិច ... ខឹងណាស់ តួប្រុសធ្វើបាបតួស្រីយ៉ាងនេះហើយ នៅអោយមកត្រូវគ្នាទៀតយ៉ាប់ពិតមែន » នាងនិយាយឡើងដោយចងចិញ្ចើមបន្តិច ដោយមុនបានចាប់ភ្លឹកថាអ្នកដែលកំពុងតែនិយាយជាមួយនឹងនាងនោះគឺជា ស្វាមីរបស់នាងឡើយ ។

      « ឈប់...មើលទៅធុញណាស់ ...សុំមើលបាលម្តងបានទេ ? » ជេហូប ថ្ងៃនេះគេមិនដឹងកើតអីនោះទេ នៅសុខៗក៏ស្រាប់តែមកអង្គុយក្បែរនាងទៅវិញ ។ ដោយបានធ្វើឱ្យនាងឃើញហើយ រៀងភ្ញាក់បន្តិច ...

      « អាយយយា៎...អត់ទេ សុំមើលរឿងវិញ ដាច់ភាគអស់អាលូវហើយ » សូជី នាងនិយាយឡើងដោយធ្វើមុខក្រញ៉ូវ បន្តិចដោយសារតែ ជេហូប នាយចង់ដណ្តើមតេលេទូរស័ព្ទចេញពីនាង  ។

      « សុំបន្តិចមកណា ....» តាមពិតទៅនាយមិនចង់ធ្វើបាបនាងប៉ុន្មានទេ ដោយសារតែឃើញនាងមួយរយៈនេះដូចជាស្ងៀមស្ងាត់ខុសធម្មតា ទើបបានជាចង់រករឿងឈ្លោះ ។

      « ហឹុស..នេះយកទៅ ឈប់មើលហើយ » ដោយសារតែគេរំខាននាងខ្លាំងពេក ទើបបានជានាងបោះតេលេទូរទស្សន៌ មកអោយនាយកំលោះទាំងមួលម៉ៅជាខ្លាំង ។

      « នែ៎...កើតស្អី និងគ្រាន់តែបុិននឹងសោះក៏ខឹងដែរ ធុញណាស់ » នាយនិយាយឡើងមកដោយមិនបានចាប់អារម្មណ៌ថានាងកំពុងតែមានរឿងអ្វីលាក់នៅក្នុងចិត្តនោះទេ ?

លោកCEOសម្បូរស្នេហ៌  ( ចប់ )Où les histoires vivent. Découvrez maintenant