+ខនដូរ
នៅពេលនេះ ថេយ៉ុង គឹនាងក៏បានមកដល់កន្លែងដែល ជុងគុក រស់នៅពិតមែន ។ នាងដឹងថាធ្វើបែបនេះវាមិនសូវល្អនោះទេ នាងជាស្រី គេជាប្រុសភ្នែកអ្នកដទៃមើលមកមិនសូវសម ។ តែទោះជាយ៉ាងណានាងក៏ត្រូវបង្ខំចិត្តទៅជួបគេអោយបាននាងមានអារម្មណ៌មិនសូវល្អនៅក្នុងខ្លួនប៉ុន្មានទេ ដែលបានដឹងថាគេកំពុងតែពិបាកចិត្ត ហើយកំពុងតែផឹកស្រាទៀត ។ ទោះបីជាមិនត្រូវជាអ្វីនឹងគេក៏ដោយតែនាងមានអារម្មណ៌ថាបារម្ភខុសធម្មតាខ្លាចគេគិតចង់ធ្វើអ្វីមិនល្អឡើងមក ។« ជុងគុក ? .... » នៅពេលដែលនាងបើកទ្វាមកក៏ឃើញថានាយកំលោះកំពុងតែអង្គុយផឹកតែម្នាក់ឯងនៅឯកន្លែងទទួលភ្ញៀវ និងថែមទាំងរបស់របររញេរញៃគ្មានរបៀបទាល់តែសោះ ទើបបានជាធ្វើឱ្យនាងដកដង្ហើមធំបន្តិចមុននឹងឈានជើងដើរទៅរកនាយកំលោះ ។
« .... » ជុងគុក គេមិនមាត់អ្វីឡើងគិតតែអង្គុយផឹកអកយកៗតែម្តង ហើយក៏មិនដឹងថាមានមនុស្សមកទេ ។
« លោកកើតអី ... ហេតុអីក៏ទៅជាបែបនេះមានរឿងអ្វីមែនទេ ? » ថេយ៉ុង ដើរទៅជិត ជុងគុក រួចក៏សួរឡើងទៅកាន់គេ ប៉ុន្តែបែរជានាយមិនតបតអ្វីមកកាន់នាងទាល់តែសោះ ក៏បែរមកជាការអោបយ៉ាងស្អឹតរមួត ដោយមិនបានសុំការអនុញ្ញាតពីរូបនាងទាល់តែសោះ ។
« ជុងគុក ... លោកកើតអី ហេតុអ្វីមិនឆ្លើយ » ថេយ៉ុង នាងក៏មិនបានរើរខ្លួនចេញពី ជុងគុក ដែរ មានតែសង្ខំឱ្យនាយកំលោះអោបខ្លួនយ៉ាងណែនបន្ត ហើយក៏បានយកដៃទាំងពីររបស់នាងទៅអោបតបតជាមួយនឹងគេវិញ ។ ហើយនៅក្នុងពេលនេះនាងក៏ទទួលស្គាល់ថាខ្លួនកំពុងតែលង់ស្រលាញ់ជាមួយនឹងមនុស្សប្រុសម្នាក់នេះហើយ ... ហេតុអ្វីក៏នាងមានអារម្មណ៌ថាកក់ក្តៅខ្លាំងម្លេះ ដែលត្រូវបានគេអោបរឹតបែបនេះ បើអាចនាងចង់សុំឱ្យពេលវេលាឈប់ដើរនៅពេលនេះណាស់ តែវាមិនអាចនោះទេ ទោះជាយ៉ាងណារវាងគេនឹងនាងអាចត្រឹមតែជាមិត្តប៉ុណ្ណោះ ប្រហែលជាគ្មានអ្វីលើសពីនឹងនោះទេ ។
« ថេយ៉ុង ...នាងធ្លាប់ស្រលាញ់គេតែម្នាក់ឯង ដែរទេ ? នាងយល់អារម្មណ៌ដែលកំពុងតែរងចាំគេអស់រយៈពេលជាច្រើនឆ្នាំក៏ប្រែជាគ្មានន័យ ? ហេតុអ្វីក៏គេក្បត់ខ្ញុំ ? គេទៅរៀបការជាមួយនឹងអ្នកផ្សេងទាំងដឹងថាខ្ញុំស្រលាញ់នាងខ្លាំងប៉ុណ្ណា នាងយល់ទេថេយ៉ុង ! បេះដូងរបស់ខ្ញុំវាពិតជាឈឺចុកចាប់ខ្លាំងណាស់ .... ដូចជាត្រូវបានគេចាប់ហែកឱ្យដាច់ជាចំណិតៗអញ្ចឹង ...?» ជុងគុក និយាយសួរឡើងទៅកាន់មនុស្សស្រីដែលកំពុងតែត្រូវបានគេឱបនោះ ដោយមិនមានអារម្មណ៌ថាខ្មាសអៀនអ្វីទាល់តែសោះ ... កាលពីព្រឹកមិញគេរឹងមាំខ្លាំងណាស់ ...? មិនចង់ឱ្យម៉ាក់របស់គេឃើញភាពទន់ខ្សោយរបស់ខ្លួនទេ ? នាយកំលោះព្យាយាមនិយាយរៀបរាប់ប្រាប់នាងនៅរឿងគ្រប់យ៉ាងដោយគ្មានលាក់បាំងអ្វីទេ ?
VOUS LISEZ
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Roman d'amour✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...