តើមនុស្សស្រីម្នាក់ដែលមានឈ្មោះថា ថេជី នាងគឺជាអ្នកណា ? ហេតុអ្វីគ្រាន់តែនាយកំលោះបានលឺសូរឈ្មោះរបស់នាងហើយមិចក៏គេមិននិយាយអ្វីឡើងមកបន្តទៀតទាល់តែសោះ ? ឈ្មោះមនុស្សស្រីម្នាក់ដែលអ្នកស្រី ចន បាននិយាយនោះនាងគឺមានឈ្មោះថា មីន ថេជី នាងត្រូវជាគូដណ្តឹងរបស់នាយកំលោះ ចន ជុងគុក ប៉ុន្តែអស់រយៈពេលជាងដប់ឆ្នាំហើយ ដែលមនុស្សស្រីម្នាក់នេះជាមួយនឹងគ្រួសារបានបាត់ដំណឹងសូន្យឈឹងដោយគ្មានមូលហេតុទាល់តែសោះ ។ ថាហើយអ្នកស្រីចន ក៏បានបន្តឡើងតបទៅកាន់កូនប្រុស ដែលកំពុងតែឈរភាំងបន្តិច ។
« ម៉ាក់មានអ្វីច្រើននោះទេកូន ហើយនៅពេលនេះ ថេជី នាងក៏បានរៀបការរួចហើយ ដូច្នេះហើយចាប់ពីពេលនេះទៅម៉ាក់កូននឹងនាងគ្មានអ្វីពាក់ព័ទ្ធនឹងគ្នាទៀតឡើយ ។ ហើយពេលនេះកូនក៏អាយុក្រាសគ្រាន់បើហើយ ម៉ាក់បានសម្លឹងឃើញកូនស្រីរបស់មិត្តរបស់ប៉ាកូនម្នាក់ គេទាំងស្អាតហើយពូកែគ្រប់យ៉ាងមិនថាទាំងការសិក្សា ឬក៏ក៏ការងារនៅក្នុងក្រុមហ៊ុនទេគេចេះទាំងអស់ » អ្នកស្រី ចន និយាយឡើងបែបនេះមកដោយធ្វើឱ្យកូនប្រុសរបស់គាត់សឹងតែគាំងទៅហើយ មកនឹងងាកមកកាន់អ្នកជាម្តាយ ព្រមទាំងបានតបឆ្លងឆ្លើយទៅវិញ ។
« នេះអ្នកម៉ាក់ចង់បានន័យថាយ៉ាងមិចផ្តាច់ទំនាក់ទំនងកូនជាមួយនឹង ថេជី មែនទេ ? ហើយក៏ទៅយកកូនស្រីរបស់អ្នកណាមិនដឹងមកជំនួសត្រូវទេ ? ម៉ាក់ធ្វើនេះចង់បានអ្វីអោយប្រាកដទៅ គ្មានអ្នកណាទៅចង់រៀបការជាមួយនឹងមនុស្សដែលមិនធ្លាប់នឹងស្គាល់ ក៏មិនដែលសូម្បីតែឈ្មោះ និងជួបនាងម្តងផង ។ កូនគ្មានថ្ងៃព្រមជាដាច់ខាត ហើយកូនក៏សុំប្រាប់ម៉ាក់ទៅចុះ ថេជី ខ្ញុំនៅតែស្រលាញ់ទោះបីជានាងមានគ្រួសារហើយក៏ដោយ » ជុងគុក និយាយឡើងមកដោយស្រែកគំហកដាក់អ្នកជាម្តង និងនិយាយប្រាប់ទៅកាន់អ្នកស្រី ចន ត្រង់ៗ គេទទួលស្គាល់នៅពេលដែលបាននៅបែកឆ្ងាយគ្នាជាមួយនឹងមនុស្សស្រីម្នាក់នោះនាយក៏បានធ្លាប់ទាក់ទងជាមួយនឹងមនុស្សស្រីជាច្រើនមកហើយរយៈពេលជាច្រើនឆ្នាំ ដែលខ្លួនបានរងចាំនាងរហូតមកដល់ពេលនេះវាមិនមែនជារឿងល្អឡើយ តែទោះជាយ៉ាងណានាយម្នាក់នេះគ្រាន់តែយកស្រីម្នាក់ទាំងនោះមកជំនួយកន្លែងរបស់ ថេជី ប៉ុណ្ណោះ គេមិនដែលស្រលាញ់អ្នកណាពិតឡើយ ហើយនាយកំលោះក៏ដឹងដូចគ្នាគ្រប់មនុស្សស្រីដែលនាយបានទាក់ទងនោះសុទ្ធតែជាប្រភេទស្រីសម្លឹងមើលឃើញតែលុយប៉ុណ្ណោះ ។ ចុះបើគេគិតដូច្នេះចុះនារីបរិសុទ្ធម្នាក់ដែលកំពុងត្រូវបានគេឆក់យកបានបេះដូងនាងនោះគិតយ៉ាងមិច ឬក៏គេចង់ឈ្នះ ជេហូប ឬ មួយគ្រាន់តែយកនាងមកធ្វើជាឧបករណ៌សម្រាប់កំដរអារម្មណ៌ឬយ៉ាងណាទៅ ។
YOU ARE READING
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...