ភាគទី29

343 17 0
                                    

       « អូនសុំទោសបងធ្វើអី លើកក្រោយឈប់រត់គេចពីបញ្ហាទៀតទៅ ...? ដឹងទេថាគ្រប់ពេលដែលអូនយំបងមានអារម្មណ៌ថាពិបាកចិត្តខ្លាំងណាស់...បេះដូងរបស់បងគឺទន់ខ្សោយនៅពេលដែលបានឃើញទឹកភ្នែករបស់អូន ចាប់ពីថ្ងៃនេះទៅមានរឿងអ្វីអូនត្រូវតែចេះប្រាប់បង និយាយជាមួយនឹងបងសិន កុំទាន់អន់ចិត្ត និងបង ...អូនយល់ដែលទេ ..។ មនុស្សស្រលាញ់គ្នាត្រូវតែចេះទុកចិត្តលើកគ្នា ....អូនមានដឹងដែលទេថាថ្ងៃនោះ ថ្ងៃដែលអូនប្រាប់បងងាអូនបានដឹងរឿងគ្រប់យ៉ាងរវាងបងនឹងនាងនោះ អូននៅមិនទាន់បានស្តាប់ឱ្យបានបានបកស្រាយនោះទេ ...ថ្ងៃដែលអូនបានឃើញរូបរបស់នាងដាក់តាំងនៅកញ្ចក់កុំព្យូទ័ររបស់បងនោះ បងដឹងថាអូននឹងយល់ច្រឡំជាក់ជាមិនខានឡើយ ... កាលនោះបងមិនមែនមិនចង់លុបវាចេញនោះទេតែបងពិតជាមិនអាចកាត់ចិត្តពីនាងភ្លាមៗបានឡើង ហើយចាប់តាំងពីពេលនោះមកបងក៏បានលុបវាចេញវិញ ដោយសារតែបងដឹងថាមនុស្សដែលបងស្រលាញ់គឺជាអូន បងស្រលាញ់តែអូនម្នាក់គត់ថេយ៌ » បន្ទាប់ពីនាយម្នាក់
នេះនិយាយហើយ ក៏បានបអោបប្រពន្ធនឹងអង្អែកក្បាលរបស់នាងថ្នមៗ ក្បាលរបស់នាងផ្អែកទៅលើស្មារបស់នាយកាយមាំដោយក្នុងចិត្តលួចរំភើបនឹងពាក្យសម្តីរបស់ស្វាមី ។

      « ហើយចុះ ពេលនេះនាងនៅឯងណា ? » ថេយ៉ុង សួរឡើងដោយធ្វើឱ្យ ជុងគុក ងាកមុខមកសម្លឹងមើលមកនាង ។

      « នាងទៅវិញហើយ ...! » ជុងគុក គេតបទៅនាង រួចហើយក៏បានឱនមុខចុះសម្លឹងមកមើលនាងវិញ ។

      « មិចក៏នាងចាក់ចេញ ...ក្រែងបងប្រាប់អូនមែនទេ ...ថាស្វាមីរបស់នាងធ្វើតាម វ៉ៃនាងគ្រប់ពេលមែនទេ ? »

      « នាងកុហកទេ...តាមពិតទៅនាងជាអ្នករត់គេចពីប្តីរបស់នាងប៉ុណ្ណោះ ...ប្តី

របស់នាងមិនដែរធ្វើបាបនាងឡើយ ...! អូនមានដឹងទេបន្ទាប់ពីម៉ាក់បានដឹងរឿងគាត់ក៏បានអោយគេនាំនាងទៅប្រគល់ឱ្យស្វាមីរបស់នាងវិញ ...បើមិនដូច្នេះទេប្រាកដណាស់ថានាងនឹងនាំទុករំបាកឱ្យគេមិនខាន ។ គង់តែបានម៉ាក់ទេដែលគាត់បានជួយនៅក្នុងរឿងនោះ ។ » នាយនិយាយរឿងរ៉ាវទាំងអស់អស់ប្រាប់អ្នក ដែលត្រូវជាភរិយាគ្រប់រឿងទាំងអស់ រួចហើយ ថេយ៉ុង នាងបានត្រឹមតែអង្គុយស្តាប់ស្វាមី ព្រមជាមួយនឹងទឹកមុខសោកសៅ មុនដំបូងនាងស្មានថាប្តីរបស់នាងលួចក្បត់នាង ហើយទៅទាក់ទងជាមួយនឹងស្រីម្នាក់នោះស្ងាតៗ ប៉ុន្តែរឿងទាំងអស់នាងជាអ្នកយក់ច្រឡំលើគេទេ ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Hikayelerin yaşadığı yer. Şimdi keşfedin