ភាគទី09 : ជាមិត្តនឹងគ្នាល្អស្រាប់ហើយ

277 16 0
                                    

ថ្ងៃថ្មីក៏បានឈនចូលមកដល់ស្រីក្រមុំ គីម ថេយ៉ុង ថ្ងៃនេះនាងក៏បានមកដល់ក្រុមហ៊ុនរបស់នាងធម្មតា រួចហើយក៏បានបើកទ្វាចូលទៅក្នុងបន្ទាប់ការងាររបស់នាង ក៏ស្រាប់តែប្រទះឃើញជាមួយនឹងមនុស្សប្រុសម្នាក់ដែលកំពុងអង្គុយនៅលើកៅអីបែរខ្នង គ្រាន់តែនាងបានឃើញគេភ្លាមនឹងក៏បានដឹងបាត់ទៅហើយថាគេគឺជាអ្នកណា ទោះបីជាខានជួបមុខគ្នាអស់រយៈពេលជាយូរមកហើយ ។

« សូហូ ...? » ថេយ៉ុង នាងមិនទាន់បាននិយាយអីទេ ព្រោះរំភើបចិត្តខ្លាំងពេលនៅពេលដែលបានឃើញវត្តមានរបស់មនុស្សប្រុសម្នាក់នេះ ។ ពួកគេគឺជាមិត្តជិតស្និតនឹងគ្នាតាំងពីរតូចមកម្លេះ ។

« ថេយ៉ុង ... មកហើយហេស៎ ? នេះនាងច្រម៉ុកពេញក្រមុំបាត់ហើយ ថ្ងៃមុនរត់ស្រាតសោះនឹងហា៎ » សូហូ ពោលឡើងដោយមិនឆ្លៀតបង្អាប់នាងឡើយ អោយតែពេលបានជួបមុនគ្នាម្តងដឹងតែពេលបានធ្វើបាបនាង គេសប្បាយចិត្តម្លេះទេ ។

« ហីយ៉ា ! អោយតែជួបជាមួយនឹងយើងឯនេះដឹងតែបង្អាប់យើងហើយ តែមិនអីទេ ថ្ងៃនេះអារម្មណ៌ល្អមិនចង់ខឹងឯងឡើយ ហើយចុះថ្ងៃនេះមានអ្វីមែនទេ ក៏ស្រាប់តែបានបកផាតនាំយកលោកប្រុសសង្ហា ពូកែរអ៊ូមកដល់ទីនេះ » នាងថាហើយក៏បានសម្លឹងញញឹម និងនិយាយលែងសើចទៅកាន់ សូហូ វិញ ។

« ហូ-គ្រាន់តែមកក៏មិនបានទេមែនទេ ទៅវិញក៏បាន » គេធ្វើនឹងរៀបដើរចេញ រួចហើយក៏ត្រូវ ថេយ៉ុង និយាយឃាត់ ។

« ហីយ៉ា ! អត់ចោលសោះអាចរឹកបែបនេះ គួរឱ្យខឹង » ថេយ៉ុង និយាយប្រែទឹកមុខពីញញឹមទៅជាខឹងមួលម៉ៅមួយរំពេច ។

« ដឹងទេយើងចូលចិត្តធ្វើឱ្យឯងនេះខឹង ព្រោះថាគួរឱ្យស្រលាញ់ » សូហូ និយាយរួចគេក៏បានដើរមកជិតថេយ៉ុង វិញ ។

« ហឹស....ស្អប់ឯងណាស់ » ថេយ៉ុង ធ្វើមានស្រួចបន្តិចក៏បានយកដៃទាំងពីររបស់ខ្លួនអោបដាក់លើគ្នាក្រោម
ដើមទ្រូង ។

« ស្រលាញ់បន្តិចក៏បានដែរ ? » គេនិយាយបែបញ៉ូសឱ្យ ថេយ៉ុង ខឹងបន្ត ។

« ឈឹស-មិនចង់ទេខ្ពើមណាស់ ស្អប់ឯងណាស់ » នាងងក់ងរដូចជាកូនក្មេងនៅពេលដែលបានលឺគេនិយាយញ៉ូសនាងលេងបែបនេះ ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ