« អីគេ ! ថាយ៉ាងមិច អាបុិនឹងដូចទេពបុត្រហ៎ អួយចង់ក្អួត មុខឱ្យដូចកណ្តូបត្រូវទឹក សោះក្រក្រោះ ឌឺ សម្តីឈ្លើយ ចាក់ទឹកមិនលិចបែបនេះ មើលទៅគ្មានឃើញស្អាតអីត្រង់ណាផង...! » សូជី នាងនិយាយហើយក៏បានពេពមាត់ជ្រេញនឹង
រូបរាងសង្ហារបស់មនុស្សប្រុសម្នាក់ដែលនាងមិនសូវត្រូវធាតុជាមួយនោះ ។« នែ៎...! នាងជី មិចក៏ថាឱ្យគាត់បែបនេះ យ៉ាប់មែននាងឯងនេះ » ឈីសុី នៅក្នុងខណៈពេលនោះនាងក៏បានបានតបឡើង និងព្រមទាំងបានយកដៃទៅរុញក្បាលរបស់មិត្តសម្លាញ់របស់ខ្លួនថែមទៀតផង ដោយសារតែនាងអត់ទ្រាំជាមួយនឹងចរឹកស្មើងស្មៃរបស់មិត្តខ្លួនមិនបាន ។
« អាយ ! យើងឈឺណាងនាងឈី មិចក៏មករុញក្បាលយើងចឹងនៀក » សូជី នាងនិយាយឡើងទាំងត្អូញត្អែលដោយសារតែមុននេះត្រូវបានមិត្តរបស់ខ្លួនយកដៃមករុញក្បាលបែបនេះ សឹងតែធ្លុះខួរទៅហើយ ។
« យើងរុញលេងនឹងណា ហាស៎ហា៎ » ឈីសុី តបឡើងមកកាន់នាងតូចវិញ ស្របពេលនោះថែមទាំងបានលួចអស់សំណើចនឹងរឹកពាររបស់នាងទៀតផង ។
« ឈឹស ! នាងឯងនេះ បើយល់ថាជាមិត្តទេ ទំអីហា៎សម្លាញ់នាងឯងអាសាច់ឱ្យក្រពើសុីបាត់ហើយ តែបើថាឯងងាប់ទៅយើងនេះប្រាកដជាអត់មានអ្នកកំដរផឹកមិនខាន បើចឹងខ្ជិលសម្លាប់ណាស់ » សូជី និយាយហើយក៏បានលើកយកកែវស្រាមកកាន់ផឹកក្រេបយករស់ជាតិបន្តិច តែថាសម្តីរបស់នាងនិយាយមកមុននេះគ្រាន់តែជាការឌឺដងរបស់នាងប៉ុណ្ណោះ អ្នកណាទៅថ្លើមធំហ៊ានលើកដៃសម្លាប់កូននាយករដ្ឋមន្រ្តីកើតនោះ ។
« នែ៎ ! កាជី ល្មមៗបានហើយ និយាយចុះឡើងមកចង់សមហលាប់យើងអីណា គិតថាយើងនេះខ្លាចឯងហ៎ » ឈី នាងនិយាយឡើងមក និងថែមទាំងធ្វើមាត់ស្រួចពែពទៅកាន់អ្នកជាមិត្តក្តែងៗ ។
« បានហើយ យើងមិនចង់ឈ្លោះជាមួយនឹងឯងទេ ផឹកវិញល្អជាង » បន្ទាប់មកនាងក៏បានលើកកែស្រាឡើងមកផឹកម្តងទៀត ដែលធ្វើឱ្យអ្នកជាមិត្តឃើញហើយពិតជាហួសចិត្តជាខ្លាំងនេះមិត្តភក្តិរបស់នាងល្មោភនឹងស្រាបែបនេះផងហេស៎ មិនដែលជួបទេលោកអើយនៅចំពោះមុខប៉ាម៉ាក់ម៉ែអាសុភាពហើយ មិនហ៊ានក្អក់ក្រហែមបន្តិចឡើយ ប៉ុន្តែនៅពេលបានស្រាចូលខ្លួនវិញដូចជាកូនស្វាអញ្ចឹង បើម៉ាកៗនេះតើមានមនុស្សប្រុសល្អមកពីណាមកស្រលាញ់ទៅ ពេលគិតដល់រឿងមួយនេះឡើងមកនាងក្រវីលក្បាល និងពិបាកទទួលយកណាស់ ។
ESTÁS LEYENDO
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...