បន្ទាប់ពីយូរីចេញទៅបាត់ ជុងគុក គឺគេពិតជាខឹងនឹងខ្លួនឯងយ៉ាងខ្លាំង មិនគួរណាគេលង់ស្រលាញ់មនុស្សស្រីប្រភេទដូចជានាងទាល់តែសោះ ។ នៅក្នុងពេលនេះគេទាំងឈឺចាប់ ទាំងខឹង ក្នុងចិត្តពេលនេះពិតជាកើតទុក្ខ ព្យាយាមសម្រួលអារម្មណ៌របស់ខ្លួនមិនចង់ឱ្យទឹកកូនប្រុសធ្លាក់ចុះមកបែបនេះនោះទេ ស្ថានភាពរបស់នាយនៅក្នុងពេលនេះពិតជាពិបាកមើលជាខ្លាំង ហេរុអ្វីគ្រាន់តែនារីម្នាក់បែបជាប្រៀបដូចជាកម្មបិទមកចាក់ក្នុងបេះដូងរបស់គេអញ្ចឹង វាពិតជាឈឺណាស់ លឺសូរខ្ទក់ៗ ។
រួចមកមិនជាយូរប៉ុន្មានគេក៏បានបើកឡានទៅវិញយ៉ាងលឿងស្លេវ ព្រោះតែពាក្យសម្តីរបស់យូរី សឹងតែធ្វើឱ្យគេចង់តែសម្លាប់នាងចោលទៅហើយ ស្ថានភាពគេនៅពេលនេះក៏ប្រែជាខ្លាំង ស្អប់រូបរាងទ្វេដង ថ្ងៃនេះនាងធ្វើឱ្យគេឈឺ ថ្ងៃក្រោយនាងនឹងទទួលរងការឈឺចាប់មួយនេះទ្វេដង គេនឹងតបស្នងទៅឱ្យនាងវិញរហូតទាល់តែសមបំណងរបស់ខ្លួន ។
« ត្រូវហើយខ្ញុំនេះវាភ្លឺដែរ ល្ងីល្ងើរ ចាញ់បោកស្រីដូចជានាង គីម យូរី នាងជាអ្នកបង្ខំខ្ញុំទេណា » ថាហើយនាយក៏បានញញឹមចុងមាត់បន្តិចបង្កប់ទៅដោយដោយការឈឺចាប់ និងកំហឹងពេញក្នុងខ្លួន ។
ជុកគុកគឺគេបានបើកឡានរហូតមកដល់ ក្លឹបមួយកន្លែងដែលមានតែអ្នកហាយសូរលំដាប់ៗ អាចអាចចូលកន្លែងមួយនេះប៉ុណ្ណោះ ។ រាងកាយដល់សង្ហាក៏បានដើរសំដៅចូលទៅក្នុងក្លឹបរាត្រីមួយនោះកាលបើដល់ទីកន្លែងតុប្រចាំរបស់ខ្លួនហើយនាយអង្គុយចុះ និងបានទាញលូកយកទូរស័ព្ទខលចេញពីក្នុងហោប៉ៅចុចស្វែងរកលេខខលហៅមិត្តភក្កិរបស់គេសម្លាញ់របស់គេ ដែលមានគេម្នាក់នោះគឺមានឈ្មោះថា ជុង ហូសុក ឬក៏ ជេហូប ដែលត្រូវជាមិត្តភក្កិជិតស្និតតែម្នាក់របស់គេមកផឹកជាមួយ ។
« អាឡូ ជេហូប ឯងទំនេរទឥឡូវនេះ ឆាប់មកកុំដរយើងផឹកបន្តិចមកវើយ ? » ជុងគុក និយាយឡើងទៅកាន់អ្នកម្ខាងទៀត ដែលបានស្តាប់លឺហើយក៏បាននិយាយតបតមកកាន់នាយកំលោះដោយសម្តៅសំដៅបែបមិត្តជិតស្នឹត ។
« អឺ -ទំនេរតើវើយ ហើយឯងមានការអីទៀតហើយអាគុក នេះកុំប្រាប់យើងថាត្រូវស្រីបោកទៀតហើយណា » ជេហូប និយាយឡើងមកដោយធ្វើ ជុងគុក គេមួលម៉ៅនៅក្នុងចិត្តជាខ្លាំង ។
VOCÊ ESTÁ LENDO
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...