ភាគទី17

239 14 0
                                    

       « អើយអាគុក ...ឯនេះពិតជាចង្រៃពិតមែន ! ហេតុអីក៏បណ្តោយអោយមានរឿងនេះកើតឡើយទៅកើតវើយ » នាយកំលោះជេរប្រទិចខ្លួនឯងមិនព្រមឈប់ឡើយ ។ បើ
សិនជានៅពេលនោះគេមានសតិបន្តិចរឿងនោះមិនដល់ថ្នាក់នេះនោះទេ ។

       នាយកំលោះនិយាយឡើងតែម្នាក់ឯង ព្រមទាំងបានយកដៃទៅជ្រោកសក់របស់ខ្លួនដោយមានអារម្មណ៌ថាធុញថប់ជាខ្លាំង ។ គេមិនដឹងថាត្រូវធ្វើបែបណានោះទេ មានតែយល់ព្រមទទួលខុសត្រូវលើនាងជាដាច់ខាត បើមិនអញ្ចឹងប្រាកដណាស់ថាប៉ារបស់នាងនឹងមិនរករឿងមកកាន់គេនោះ ។ នៅព្រឹកនោះពាក្យដែលគេនិយាយមកកាន់នាងទាំងប៉ុន្មានសុទ្ធសឹងតែជាពាក្យ ដែលនាយម្នាក់និយាយឱ្យផុតពីមាត់ប៉ុណ្ណោះ មិនចង់ឱ្យនាងពិបាកចិត្តនោះទេ ។

       នាយកំពុងតែស្រ្តេសផងស្រាប់តែ ជេហូប គេមកដល់ល្មម ប៉ុន្តែមើលទឹកមុខអ្នកជាមិត្តវិញ បែរជាពិបាកជាងគេទៅទៀត នេះគេមានរឿងអ្វីទៅ ?

       « ជេហូប ឯមកចំពេលនេះល្អណាស់ យើងកំពុងតែខលរកឯងល្មម ? » ជុងគុក និយាយហើយក៏បានសម្លឹងទៅមើលមុខរបស់ ជេហូប ដែលកំពុងតែស្មើធេងគ្មានជាតិទាល់តែសោះ ។

       « ហើយ ឯងនេះថីទៀតហើយវើយ យើងកំពុងតែស្មុកស្មាញផង » ការបើបានលឺអ្នកម្ខាងទៀតតបមកកាន់ខ្លួនដូចច្នេះវិញ នាយកំលោះម្នាក់នេះគេបែរជាមិនទាន់និយាយអ្វីឡើយ តែក៏បង្វែរសំណួរមកសួរទៅកាន់អ្នកដែលកំពុងតែអង្គុយលើកកែវស្រាផឹកទៅវិញ ។ ជេហូប គេមកដល់មិនទាន់នឹងបានក្តៅគូទផង នាយម្នាក់នេះក៏បានទាញកែវស្រាពីដៃរបស់ ជុងគុក មកផឹកទៅវិញ ។

       « ហឹស...យើងធុញនឹងម៉ាក់របស់យើងណាវើយ ? »  នាយកំលោះ ជេហូប និយាយរួចក៏បានសម្លឹងទៅមើលមុខរបស់ជុងគុក ដែលកំពុងតែស្មុកស្មាញមិនខុសពីគេឡើយ ។

       « ហើយវាមានរឿងអី ...ថាអញទៅវាកំពុងតែពិបាកចិត្ត ហើយចុះវានោះក៏ឆាប់និយាយប្រាប់យើងភ្លាមមកក្រែងលរអាចជួយដោះស្រាយគ្នាបាន »  ជុងគុក និយាយឡើងមកមុននឹងសម្លឹងទៅកាន់ ជេហូប រួចហើយគេក៏បានយកដៃទៅទះស្មារនាយតិចៗ ។ ទោះពួកគេពេលខ្លះនិយាយសូវជាត្រូវគ្នាក៏ដោយ ក៏ប៉ុន្តែនៅពេលដែលមានរឿងអ្វីកើតឡើង កំលោះសង្ហាម្នាក់នេះតែងតែជួយគ្នារកដំណោះស្រាយមករហូត ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Hikayelerin yaşadığı yer. Şimdi keşfedin