ភាពបញ្ចប់

537 31 0
                                    

+កោះជេជូ

ជុងគុក ព្រមជាមួយនឹងភរិយាយកំពុងតែអង្គុយជាមួយគ្នាសុខៗក៏ស្រាប់តែនៅពេលដែលបានឃើញមានក្រុមក្មេងស្រីមួយហ្វូងបានដើរមកកាត់ពួកគេ ព្រមជាមួយនឹងឆុតប៊ីកានីរបស់ពួកនាង បន្ទាប់មកទើបបានជានាយភ្លេចខ្លួនសម្លឹងទៅមើលពួកគេ ។ ដែលបានធ្វើឱ្យប្រពន្ធរបស់នាយឃើញហើយចាប់ផ្តើមក្តៅឆេវឡើងមក ។

« ចន ជុងគុក ...អ្នកណាអោយបងមើលពួកនាងនោះ » នាងនិយាយឡើងធ្វើមាត់ស្រួចទាំងមុខក្រញ៉ូវ ។

« គ្មានទេ...បងគ្រាន់តែមើលធម្មតា »

« ប្រពន្ធនៅទៅនេះទាំងមូលមិនមើល ទៅមើលអីស្រីទាំងអស់នោះហ៎ បងចង់ឱ្យអូនស្លៀកដូចជាពួកនាងដែលមែនទេ ? » នាងសួរឡើងទាំងខឹងទៅកាន់ស្វាមី ។

« នេះអូនកំពុងតែលួចប្រច័ណ្ឌជាមួយនឹងបងតើមែនទេប្រពន្ធសម្លាញ់ ?»នាយកំលោះចន ជុងគុក កាលបើឃើញទឹកមុខរបស់អ្នកជាប្រពន្ធបែរជាក្រញ៉ូវ នឹងមិនព្រមមាត់ករតបតមកវិញនោះ អាចឱ្យគេដឹងនៅក្នុងចិត្តយ៉ាងច្បាស់ថានៅក្នុងពេលនេះនាងកំពុងតែមានចិត្តគំនិតលួចប្រច័ណ្ឌជាមួយនឹងខ្លួន ដែលមុននេះឈរនិយាយគ្នាជាមួយនឹងមនុស្សស្រីតែពីរអ្នកស្ងាត់ៗបែបនេះ ។

« ទេ ! » ចម្លើយចេញពីមាត់របស់ភរិយាបណ្តូរចិត្តយ៉ាងខ្លីតបតមកកាន់អ្នកត្រូវជាស្វាមី ដោយទឹកមុខមាំព្យាយាមបញ្ឈប់កំហឹងនៅក្នុងចិត្តរបស់ខ្លួនមិនហ៊ានឱ្យស្វាមីចាប់បាននោះទេ ។ បើតាមចិត្តរបស់នាង ជុងគុក ពិតជានិយាយត្រូវខ្លាំងណាស់អ្នកណាថាមិនប្រច័ណ្ឌនោះនៅពេលដែលឃើញប្តីរបស់ខ្លួននៅជាមួយនឹងមនុស្សស្រីតែពីរអ្នកបែបនេះ ។

« តែបងថា...អូនដូចជាកំពុងតែប្រច័ណ្ឌនឹងបងហើយ មើលចុះមុខក្រហមបែបនេះ ព្រមទាំងក្រញ៉ូវទៀត តែថាវាមិនចម្លែកនោះទេដែលអូនមិនប្រច័ណ្ឌបងនោះ បងទាំងសង្ហា ស្អាត ឆ្លាតបែបនេះវាតែងតែមានមនុស្សស្រីចង់មកនៅក្បែរបងជារឿងធម្មតានោះទេ » ជុងគុក កាលបើដឹងក្នុងចិត្តច្បាសហើយថានាងប្រាកដជាកំពុងតែខឹងជាមួយនឹងខ្លួននោះ នាយកាន់តែបានដៃនិយាយឌឺដងទៅកាន់
ភិរិយាឱ្យកាន់តែក្តៅក្រហាយថែមទៀត ដឹងទេនៅពេលដែលគេបានឃើញនាងខឹងបែបនេះពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់ ។

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Nov 05, 2022 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

លោកCEOសម្បូរស្នេហ៌  ( ចប់ )Dove le storie prendono vita. Scoprilo ora