ភាគទី25

296 14 0
                                    

      នៅក្នុងពេលនេះ ថេយ៉ុង ព្រមជាមួយនឹង ជុងគុក គេក៏បាននាំគ្នាមកដាំផ្កានៅក្នុងសួរច្បារហើយ នៅក្នុងនោះក៏មានវត្តមានប្អូនប្រុសរបស់ថេយ៉ុង ផងដែរ ដោយសារតែគេនឹងបងស្រីរបស់គេខឹងពេក ទើបបានជាមកលេងប៉ុន្មានថ្ងៃជាមួយនឹងនាង ។

      « ហិហិ....បងគុក មុខប្រឡាក់ហ៌ ហិហិ » ក្មេងប្រុសតូចសើចក្អឹកៗ មុននឹងយកដៃទៅចង្អុលមុខរបស់ ជុងគុក និងថែមទាំងបានសើចឡើង ។

      « ណាៗ បងសុំមើលបន្តិចមើល ...ហាស៎ហា៎...នេះប្រឡាក់មែនតើនៀក បាក់សម្រស់អស់អាលើងហើយលោកប្តី ហិហិ » នាងនិយាយរួចក៏បានសើចឡើងមក ។

      « អា៎...នេះហ៊ានព្រួតដៃគ្នាធ្វើបាបបងផងហេស៎ នេះនែ៎ ...» ថាហើយ ជុងគុក គេក៏បានយកដៃដែលប្រឡាក់ដីទីប៉ាតមុខរបស់ក្មេងប្រុសតូច រួចហើយក៏បានសម្លឹងទៅមើល ថេយ៉ុង ។

      « សម្លឹងមុខអូនធ្វើអី ...អត់លេងទេណា ប្រឡាក់អាវអស់ហើយ » ថេយ៉ុង នាងនិយាយរួចហើយក៏បានក្រវីក្បាលបន្តិច បន្ទាប់មកកាលបើឃើញថាស្វាមីរបស់ខ្លួនកំពុងតែចូលមកជិតហើយទើបបានជាធ្វើឱ្យនាងរត់ភ្លាមៗ ។

      « កុំរត់អោយសោះណា ...កុំលេងខូចបងបែបនេះអូនសម្លាញ់ ...នេះនាំគ្នារត់គេចពីបងបែបនេះផងហេស៎ ចាំមើលណា តែបងចាប់បានអូនត្រូវមិនខានឡើង ? »  នាយថាហើយចាប់ផ្តើរត់ដេញចាប់ប្រពន្ធ និងអូនប៊ី មើលទៅពួកគេទាំងបីអ្នកហបីដូចជាសប្បាយចិត្តខ្លាំងណាស់ ។

      «  បើខ្លាំងចាប់អូនអោយបានមក ហិហិ »

      « នេះនែ៎ ...បងប្រាប់ហើយ អូនរត់មិនឈ្នះបងនោះទេ ហាស៎...ហា៎ ... ចាប់ហើយក្មេងខូច » ថេយ៉ុង បន្ទាប់ពីត្រូវបានស្វាមីចាប់ជាប់រួចហើយនាងក៏បានសើចឡើងក្អឹកៗ សើចឡើងបាត់ភ្នែកអស់ទៅហើយ ។

      « បងគុក ...អត់រត់ដេញចាប់អូនហេស៎ ...» ថាហើយ អូនប៊ី ក៏បានលៀនអណ្តាតបន្តិច និងរត់បន្តនៅពេលដែល ជុងគុក កំពុងតែរៀបនឹងដេញចាប់ ។

      « មិញនេះបងចាប់អូនបាន បើអញ្ចឹងអូនត្រូវតែដេញចាប់ក្មេងក្បាលខូចជាមួយនឹងបង អូខេដែរទេបាទ ?  » ជុងគុក និយាយឡើងដោយបបួលប្រពន្ធរបស់ខ្ឡយនទៅធ្វើអូនប៊ីទៅវិញ ។

លោកCEOសម្បូរស្នេហ៌  ( ចប់ )Onde histórias criam vida. Descubra agora