« អីគេរៀបការចឹងហេស៎ ...! » ជុងគុក លាន់មាត់ឡើងមកទាំងភ្ញាក់ផ្អើលជាខ្លាំង ។
« ហើយចុះរៀបការជាមួយនឹងអ្នកណា ....? » យ៉ុងហ្គី ក៏បានសួរឡើងបន្ទាប់ពី ជុងគុក ។
« និងហើយរៀបការ ... ហុឹម...មិនចង់ទាល់តែសោះតែបើយើងហ៊ានតែបដិសេធនោះប្រាកដជាត្រូវធ្មុងរបស់ប៉ាយើងមិនខាន ...គ្រាន់តែគិតឡើងមកក៏យើងឈឺក្បាលចង់ប្រះទៅហើយ មិនទាន់នឹងអស់សប្បាយផងអោយមកយកប្រពន្ធនាំតែជាប់ដៃជាប់ជើងទៀត » ជេហូប នៅពេលនេះគេគ្រាន់តែគិតក៏ឈឺក្បាលស្ទើរស្លាប់ទៅហើយ ។ អោយគេរៀបការជាមួយគ្នាយ៉ាងមិចបើអោយតែនៅក្បែរគ្នាមិនដែលនឹងត្រូវគ្នាផង ។
រួចហើយនាយម្នាក់នេះក៏បាននិយាយបន្តទៀត ព្រមទាំងប្រាប់ឈ្មោះរបស់នាងទៅកាន់ពួកគេ ។
« នាងឈ្មោះថា សូជី កូនរបស់អ៊ំប្រុសត្រកូល
ចាននោះអី ? ពួកឯងស្គាល់ទេ ដោយសារគ្រួសាររបស់
ពួកយើងមានទំនាក់ទំនងល្អជាមួយនឹងគ្នា ទើបបានជាគាត់ធ្វើបែបនេះ ។ »« យើងស្គាល់តើ ... តែនាងមើលទៅក៏ស្អាតម្យ៉ាងដែរ ណាមួយក៏ធ្លាប់លឺថាមិនដែលមានប្រវត្តិមិនល្អពីមុនមកនោះទេ ...» ជុងគុកតប ឡើងមកកាន់ ជេហូបវិញព្រោះថានាយស្គាល់គ្រួសារមួយនេះច្បាស់ជាង យ៉ុងហ្គី បន្តិច ។
« ស្អី ...ស្អាត..អ៊ាក់...ចងក្អួតវើយ ..ឆ្នាស់ក៏ឆ្នាស់ឈ្លើយក៏ឈ្លើយ ...អោយតែជួបមិនដែលដឹងតែនាំឯងឈ្លោះតែម្តង » នាយនិយាយឡើងដោយចង់ក្អួតបន្តិច នៅពេលបានលឺ ជុងគុក គេសរសើរពីសម្រស់របស់នាងបែបនេះ ។
« នែ៎....ៗ .... អាហូប ប្រយ័ត្នវើយ ស្អប់ៗពេញមាត់នឹង ប្រយ័ត្នដូចជាពាក្យចាស់គេពោលទៅថា ស្អប់ជំពប់លើនោះអី » យ៉ុងហ្គី គេលួចអស់សំណើរបន្តិចនៅពេល ដែលបានឃើញអាការៈរបស់មិត្តនាយ ។
« ត្រឹមត្រូវ ...អាយ៉ុង និយាយត្រូវ ... ហាស៎...ហា៎ » ជុងគុក និយាយឡើង ដោយមិនភ្លេចលួចសើចនឹងមិត្តរបស់គេ ដែលកំពុងតែធ្វើមុខស្អុយដែរ ។
« សើចស្អី ...បានហើយមកផឹក ឬមកនិយាយវើយ ឆាប់ផឹកទៅ » នាយពិតជាមួលម៉ៅខ្លាំងណាស់ បាននិយាយប្រាប់ពួកគេពីរឿងនេះទៅក្រែងអាចរកដំណោះស្រាយបានខ្លះ តែនេះអត់ទេបែរត្រូវពួកគេនិយាយចាក់បន្ថែមទៅវិញ ។
YOU ARE READING
លោកCEOសម្បូរស្នេហ៌ ( ចប់ )
Romance✨💗 ស្នេហារវាងប្រុសស្រីក្រមុំមួយគូ ដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងស្អឹតរមួត តែមិននឹកស្មានសោះថាត្រឹមតែមួយប្រព្រិចភ្នែកសោះក៏បានធ្វើអ្នកទាំងពីរត្រូវជួបទុក្ខលំបាក ជួបនឹងសេចក្តីឈឺចាប់ ដោយសារតែមានវត្តមានជនទីបីចូលមកតាមញោមញីជ្រាតជ្រែកសុទ្ធសឹងតែគ្រប់ពេល ។ប៉ុន្តែ...