នៅពេលដែល Hobi បានមកដល់ខាងលើដើម្បីធ្វើការងារដែលណាមជីបញ្ជាឲ្យធ្វើ។
"គួរតែជាបន្ទប់មកហើយ" Hobi និយាយហើយក៏បើកទា្វរចូលទៅខាងក្នុងដោយក្នុងដៃមានកាន់មកជាមួយនូវកម្រាលពូកថ្មីនឹងភួយថ្មីផងដែរ។
"បន្ទប់ធំទូលាយដល់ហើយ" Hobiបុ៉ន្មាននាទីក្រោយមករាងតូចក៏បានរៀបចំគ្រែកេងឲ្យ taehyung រួចជាស្រេច។
"រួចហើយ" Hobi
"បន្ទប់ស្ងាត់ល្អបែបជាឪកាសល្អរបស់យើងហើយ"Hobi ថាហើយរាងតូចក៏ដើរទៅរុសរើនៅក្នុងថតតុករបស់ taehyung ដើម្បីស្វែងរកឯកសារដែលខាងរាជការសង្ស័យថារាងក្រាស់ជួញដូរជំនួញងងឹត(ថ្មាំញៀនអីចឹងហាស)។រាងដើររកមើលឯកសារចង់គ្រប់កន្លែងហើយតែមិនមានតម្រុយនោះទេ។
"នេះយកទៅទុកនៅឯណាទៅដើររកគ្រប់កន្លែងហើយនៅតែមិនឃើញទៀត" Hobi
"ឬក៏យកទៅទុកនៅឯក្រុមហ៊ុន🤔"Hobi កំពុងតែគិតសុខៗក៏ស្រាប់តែមានមនុស្សចូលមកហើយក៏ស្រែកសួរ Hobi ថា។
"ឯងជាអ្នកណាហើយហេតុអ្វីនៅក្នុងបន្ទប់នេះ"ឆាងយ៉ុនជាជំនិតរបស់ taehyung
"អ៎បាទខ្ញុំមករៀបចំបន្ទប់កេងឲ្យអ្នកប្រុសព្រោះខ្ញុំទើបតែចូលមកធ្វើនៅថ្ងៃនេះ"Hobi ប្រញាប់ប្រាប់ទៅឆាងយុ៉នដើម្បីកុំឲ្យបែកការ។
"រួចចុះពេលនេះឯងរៀបចំហើយឬនៅ"ឆាងយ៉ុន
"បាទខ្ញុំរៀបចំរួចហើយអញ្ចឹងខ្ញុំសុំទៅខាងក្រោមវិញហើយ"Hobi ថាហើយក៏ដើរចេញពីបន្ទប់ទៅតែក៏នៅតែលួចសម្លឹងមើលឆាងយ៉ុនដែលកំពុងតែយកឯកសារអ្វីម្យា៉ងចេញមកពីទូដែលគេមិនទាន់បានរកមើលឯកសារដែលគេចង់បាន។បន្ទប់ធ្វើការរបស់ taehyung
តុក តុក ទ្វារត្រូវបានគោះធ្វើឲ្យអ្នកនៅក្នុងស្រែកប្រាប់មកវិញ
"ចូលមក" taehyung
"ចៅហ្វាយឯកសារទាន"ឆាងយុ៉នបានហុចឯកសារដែលខ្លួបានយកមកតាមបញ្ជារបស់រាងក្រាស់។
"ហុឹមទុកត្រង់នឹងហើយ" taehyung ដែលកំពុងតែអង្គុយឈ្ងោកមុខមើលឯងសារដែលនៅសល់ពីក្រុមហ៊ុន។ក្រោយឮចៅហ្វាយបញ្ជាឲ្យយកឯកសារទុកលើតុកហើយឆាងយុ៉នក៏ទៅឈរនៅម្ខាងជាមួយជំនិតម្នាក់ទៀតរបស់រាងក្រាស់។
មួយស្របក់ក្រោយមក taehyung ក៏បានបង្ហើយឯកសារដែលនៅសល់រួចជាស្រេច។"ចៅហ្វានៅក្នុងផ្ទះមានក្មេងចូលមកបម្រើថ្មីម្នាក់ចៅហ្វាយ"ឆាងយុ៉ន
"ជាប្រុសឬជាស្រី" taehyung សួរបែបហី
"បាទជាប្រុសចៅហ្វាយ"ឆាងយុ៉ន
"ហុឹមហេតុអ្វីអ្នកម៉ាក់លោកប៉ានឹងម៉ែដោះមិនមានអ្នកប្រាប់យើងសោះអញ្ចឹង" taehyung
"ប្រហែលជាគាត់ភ្លេចហើយចៅហ្វាយ"ឆាងយុ៉ន
"ឯងជួបគេនៅឯងណា" taehyung
"នៅក្នុងបន្ទប់របស់ចៅហ្វាយទាន"ឆាងយុ៉ន
"ថាម៉េចបន្ទប់របស់យើង" taehyung សួរទាំងចងចញ្ចើមឡើងលើ
"អ្នកប្រុសអញ្ជើញមកពិសារបាយថ្ងៃត្រង់លោកប្រុសលោកស្រីកំពុងចាំ"ម៉ែដោះណាមនី"បាទខ្ញុំទៅឥឡូវហើយម៉ែដោះ" taehyung ថាហើយក៏នាំជំនិតទាំងពីរទៅខាងក្រោមដើម្បីញុាំអាហារថ្ងៃត្រង់
តុកអាហារ
"ចុះមកហើយហីកូន"លោកស្រី kim
"បាទអ្នកម៉ាក់"taehyung
"មកញុបាយមកកូនប៉ាម៉ាក់ចកូមួយស្របក់ហើយ"លោកស្រី kim
"បាទ"taehyung
លោកប្រុសលោកស្រី kim នឹង taehyung ក៏នាំគ្នាញុាំអាហារពេលថ្ងៃត្រង់យ៉ាងសប្បាយរីករាយ។ពេលញុាំបាយថ្ងៃត្រង់ហើយ taehyung ក៏សួរទៅលោកស្រី Kim អំពីក្មេងចូលធ្វើការថ្មី។
"អ្នកម៉ាក់ឮមកថាមានក្មេងចូលធ្វើការថ្មីមែនទេ" taehyung
"ចាសពិតមែនហើយកូនមានការអ្វីមែនទេ" លោកស្រី kim
"ចុះអ្នកណាឲ្យគេឡើងទៅរៀបចំបន្ទប់របស់ខ្ញុំទៅ"taehyung
"គឺមា៉ក់ឲ្យគេទៅរៀបចំព្រោះម៉ែដោះណាមនីគាត់រវល់ធ្វើម្ហូបហើយណាមជីក៏ត្រូវទៅផ្សារទិញបន្លែរ"លោកស្រី kim
"អ្នកម៉ាក់ដឹងហើយមែនទេថាខ្ញុំមិនចូលចិត្តឲ្យអ្នកចូលបន្ទប់របស់ខ្ញុំតែផ្ដាសនោះទេ" taehyung
"ចាសម៉ាក់ដឹងតែគេជាក្មេងមកថ្មីហើយក៏មិនការងារដែលឲ្យគេធ្វើក្រៅពីទៅរៀបចំបន្ទប់ដែរ"លោកស្រី kim
"ចុះពេលនេះគេនៅឯណា"taehyung
"គេនៅឯផ្ទះបាយជួយម៉ែដោះណាមនី"លោកស្រី kim
"ឆាងយុនឆាប់ទៅតាមគេឲ្យមកជួបខ្ញុំនៅក្នុងបន្ទប់" taehyung
"បាទចៅហ្វាយ"ឆាងយុ៉នថាហើយរាងក្រាស់ក៏ដើរទៅខាងលើបាត់ទៅ
" អេអាល្អិតចៅហ្វាយមានរឿងចង់និយាយជាមួយឯង"ឆាងយុ៉ន
"ខ្ញុំមែនទេ" Hobi ចង្អុលមុខខ្លួនឯងទាំងមានអារម្មណ៍ថាភ័យខ្លាច
"មែនហើយឆាប់មកតាមយើងមក"ឆាងយុ៉ន
"អ៎បាទ"Hobi ថាហើយក៏ដើរទៅតាមពីក្រោយឆាងយ៉ុនទៅខាងលើតយក តុក
"ចៅហ្វាយគេមកដល់ហើយទាន"ឆាងយុ៉ន
"ពួកឯងចេញទៅទុកគេនៅនិយាយជាមួយយើង" taehyung
ក្រោយឮសម្ដីរបស់រាងក្រាស់និយាយហើយឆាងយុ៉ននឹងសួប៊ីនក៏ចេញទៅចាំនៅខាងក្រៅបន្ទប់បាត់ទៅ
"ឯងឈ្មោះអី" taehyung សួរទងមើលមករាងតូចដែលកំពុងឈ្ងោកមុខចក្រោមមិនហា៊នមើលមកគេ
"បាទខ្ញុំឈ្មោះថា Hobi "Hobi
"ងើបមុខឡើង" taehyung និយាយទាំងមុខមាំ
"បាទ" Hobi
"ឯងអាយុបុ៉ន្មានហើយ" taehyung
"បាទអាយុ20ឆ្នាំ" Hobi
"ពីពេលនេះទៅឯងត្រូវមករៀបចំបន្ទប់យើងហាមឲ្យអ្នកផ្សេងមកចូលក្នុងបន្ទប់របស់យើងផ្ដេសផ្ដាស់" taehyung
"បាទ" Hobi
"ហើយត្រូវនៅជិតយើងពេលយើងចង់ប្រើឯង" taehyung និយាយចប់ហើយក៏ដើរទៅក្រៅហើយចេញទៅក្រុមហ៊ុនវិញជាមួយនឹងជំនិតរបស់ខ្លួននបាត់ទៅ។
"លោកជាអ្នកឲ្យខ្ញុំនៅជិតលោកខ្លួនឯងទេណា kim taehyung "ពេលរាងក្រាស់ចេញផុសរាងតូចក៏និយាយឡើងទាំងមានស្នាមញញឹមឡើងមកព្រោះគិតថាភារកិច្ចនឹងឆាប់បានសម្រេច។សូមអរគុណ🙏
VOCÊ ESTÁ LENDO
ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ )
Literatura Femininakim taehyung:ជាអ្នកជួញដូរមុខជំនួញយ៉ាងធំមួយនៅក្នុងប្រទេសហើយក៏ជោកជ័យខ្លាំងលើមុខជំ នួយផងដែរ Hobi:ប៉ូលិសសម្ងាត់តែក៏ឈប់ធ្វើជាប៉ូលិសមកបន្តវេនគ្រួសាររបស់គេវិញ Taehyung &Hobi Jungkook & Jimin