ពួកគេត្រូវជាអ្វីនឹងគ្នាទៅ

252 30 0
                                    

ក្រោយសម្រាកនៅក្នុងមន្ទីរពេទ្យអស់ជាច្រើនថ្ងៃមកពេលនេះរាងក្រាស់ក៏អាចចេញពីមន្ទីរពេទ្យបានហើយតាំងពីនាយចេញពីមន្ទីរពេទ្យមកនាយនឹងរាងតូចក៏កាន់តែស្និទ្ធស្នាលនឹងគ្នាដែរព្រោះពួកគេរកសុីជាមួយគ្នាអ្វីដែរសំខាន់នោះ taehyung ចេញចូលក្រុមហ៊ុនរបស់រាងតូច Hobi ស្ទើរតែរាល់ថ្ងៃឯរាងតូចវិញក៏ដូចគ្នា។ ប៉ុន្តែថ្ងៃនេះវិញ taehyung មិនបានមកក្រុមហ៊ុនរបស់រាងតូចនោះទេតែក៏មានអ្នកណាមិនដឹងស្រាប់តែមកសុំណាត់ជួបរាងតូចភ្លាមៗតែម្ដង

__ Jung Group __

"តើ Jung hosoek គេនៅដែរឬទេ" អុីវ៉ាងយី ជាអ្នកជំនួញកូនកាត់ចិត្តកូរ៉េដើរចូលមកខាងក្នុងក្រុមហ៊ុនដោយមានអង្គរក្សទាំងពីរមកជាមួយនឹងសួរទៅបុគ្គលិកដែលកំពុងតែធ្វើការទៅតាមផ្នែករបស់ពួកគេនីមួយៗ
" ចាស លោកប្រធាននៅខាងលើ" យូជី ជាបុគ្គលិកស្រី បានឱនគោរពមុននឹងឆ្លើយតបទៅប្រាប់ទៅអ្នកម្ខាងទៀត
"ប្រាប់គេទៅថាយើងជាភ្ញៀវដែលបានណាត់គេទុកតាំងពីព្រឹកមិញ" អុីវា៉ងយី
"ចាស សូមលោកមេត្តារងចាំបន្តិចសិន" យូជី ក្រោយឮថាជាភ្ញៀវដែលបានណាត់ទុកនាងក៏ប្រញាប់ call ទៅប្រាប់លោកប្រធានយ៉ាងលឿន
~~ រើង រើង~~ សំឡេងទូរស័ព្ទបានរោទ៍ឡើងធ្វើឲ្យអ្នកដែលកំពុងឈ្ងោកមុខមើលឯកសារបានងើបឡើងមុខឡើងដើម្បីទទួល~~
(Hello Jung hosoek ជាអ្នកនិយាយ)
"Hello លោកប្រធានភ្ញៀវដែលបានណាត់ទុកគេបានមកដល់ហើយ"យូជី
( ថាម៉េចភ្ញៀវដែលខ្ញុំណាត់ហែស) Hobi ស្រាប់តែភ្ញាក់ផ្អើលឡើងព្រោះគេមិនបានណាត់អ្នកណាទុកទេរួចចុះភ្ញៀវម្នាក់ជាអ្នកណាទៅ
"ចាសលោកប្រធានគេប្រាប់ថាគេបានណាត់លោកប្រធានរួចហើយ" យូជី
( បើអញ្ចឹងឲ្យគេមកជួបខ្ញុំមក)
"ចាសលោកប្រធាន" យូជី ក្រោយពីទទួលបានការអនុញ្ញាតហើយនាងក៏ដាក់ទូរសព្ទ័ចុះ
"សូមអញ្ជើញលោកមកតាមខ្ញុំមក"យូជី ក្រោយពេលដាក់ទូរស័ព្ទចុះហើយនាងក៏ដើរនាំផ្លូវភ្ញៀវទៅខាងលើតាមការបញ្ជា
"បងយ៉ាងខ្ញុំមានណាត់ភ្ញៀវដែរឬអត់ថ្ងៃនេះ" Hobi ដាក់ទូរស័ព្ទចុះរួចក៏ងាកមកសួរលេខារបស់ខ្លួន
"បងម៉េចនឹងដឹងទៅលោកប្រធាន" យ៉ាង ឆ្លើយទៅវិញយ៉ាងហី តែរាងតូចវិញកាន់តែឆ្ងល់ហើយព្រោះគេមិនបានណាត់ភ្ញៀវទុកឯណាចុះអ្នកណាដែលមកនេះ
"បងយ៉ាងខ្ញុំសួរបងពិតមែនណា😐" Hobi មុខជូរហួញពេលដែលឮសម្ដីលេខារបស់ខ្លួនបែបនេះ
"aw ចាំបងគិតមើលសិនណាយុង🤔"យ៉ាង យកដៃមកអង្អែលចង្ការព្យាយាមរកនឹកមើល
"អូ!មែនហើយព្រឹកមិញមិនមានអ្នក call មកសុំជួបលោកប្រធានត្រូវទេ" យ៉ាង ក្រោយពីគិតអស់បន្តិចនាយក៏នឹកឃើញដល់កាលពីព្រឹក
"តែខ្ញុំបាន Cancel វាចោលតាំងពីព្រឹកមកម្ល៉េះ" Hobi ស្រាប់តែនឹកឃើញថាព្រឹកមិញមានអ្នកណាត់ខ្លួនទុកពិតមែនតែគេបានបដិសេធចោលហើយទេតើនៅមានការណាត់ជាមួយអ្នកណាទៀត
"រួចចុះនេះជាអ្នកណាទៅ😶" យ៉ាង
~~ តុក តុក ~~
"លោកប្រធានភ្ញៀវមកហើយចាស" យូជី គោះទ្វារនឹងស្រែកប្រាប់មកពីខាងក្រៅដើម្បីសុំការអនុញ្ញាត
"ចូលមក" យ៉ាង ពេលដែលបានទទួលការអនុញ្ញាតហើយយូជីក៏បើកទ្វារឲ្យអ្នកជំនួញដែលត្រូវជាភ្ញៀវចូលទៅខាងក្នុងរួចនាងក៏ចុះចេញទៅខាងក្រោមដើម្បីធ្វើការរបស់នាងបន្ត ទៀត
"សូមអញ្ជើញអង្គុយ" យ៉ាង
"លោកមានអ្វីជាមួយខ្ញុំមែនទេ" Hobi
"កុំប្រញាប់ពេកអីយើងរកទៅញុាំអីសិនទៅ" អុីវ៉ាងយី ពេលមកដល់នាយក៏មិននិយាយសាច់ការអីនោះទេបែរជាបបួលរាងតូចឲ្យទៅញុាំអីផ្សេងទៅវិញ
"លោកលេងសើចមែនទេមិនឆាប់និយាយសាច់ការមក" Hobi ពេលគេមិននិយាយពីគោលបំណងរបស់គេដែលមកជួបខ្លួនបែបនេះរាងតូចក៏រាងមួម៉ៅបន្តិចដែរ
"ក៏បានបើអញ្ជឹងយើងទៅនិយាយគ្នានៅហាងជិតនេះទៅ" អុីវ៉ាងយី
"ខ្ញុំមិនទៅលោកមានការអីត្រូវនិយាយក៏ឆាប់និយាយមក" Hobi
"ក៏បានបើលោកមិនទៅខ្ញុំនៅទីនេះរហូតក៏បាន" អុីវ៉ាងយី ញញឹមឌឺរាងតូចហើយក៏ដាក់ខ្លួនដេកលើសាឡុងធ្វើឲ្យ Hobi ទើសភ្នែកនឹងប្រុសម្នាក់នេះជាខ្លាំង
"នេះលោក..ហុឺយទៅក៏បានខ្ញុំចង់ដឹងណាស់ថាលោកមានរឿងអីទៅ" Hobi ដោយធុញទ្រាន់នឹងភ្ញៀវម្នាក់នេះខ្លាំងពេកគេក៏សុខចិត្តទៅនិយាយជាមួយនៅកន្លែងផ្សេងតាមដែលនាយបាននិយាយមុននេះ។ ក្រោយពីរាងតូចយល់ព្រមទៅហើយពួកគេក៏គ្នាចេញទៅកាន់ភោជនីយដ្ឋានដែលនៅជិតៗនេះដើម្បីនិយាយគ្នា ។ មកដល់ភោជនីយដ្ឋានភ្លាមអ្នកធ្វើការនៅក្នុងហាងចេញមកទទួលភ្ញៀវដែលចូលក្នុងហាងយ៉ាងរាក់ទាក់នឹងអញ្ជើញពួកគេទៅអង្គុយនៅតុកដែលបានរៀបចំរួចរាល់ជាការស្រេច

"លោកមានការអីក៏ឆាប់និយាយមកកុំបត់បែនច្រើនពេក" Hobi ដាក់គូថអង្គុយភ្លាមក៏សួរទៅអុីវ៉ាងយីភ្លាមព្រោះរាងតូចមិនចង់ចំណាយពេលអត់ប្រយោជន៍ជាមួយនឹងនាយបែបនេះនោះទេ
"គឺគ្មានអីនោះទេខ្ញុំគ្រាន់តែចង់វិនិយោគទុនជាមួយនឹងក្រុមហ៊ុនរបស់លោកនឹងណា"អុីវ៉ាងយី ឆ្លើយតបទៅរាងតូចវិញទាំងញញឹមតែមិនបាច់មើលមុខ Hobi ទេក្រញ៉ូវដូចគេយកទៅបាញ់ចោលយ៉ាងអញ្ចឹង
"លោកនាំខ្ញុំមកទីនេះដើម្បីនិយាយរឿងតែប៉ុណ្ណឹងទេ" Hobi ហួសចិត្តនឹងអ្នកដែលបានណាត់ខ្លួនម្នាក់មែនទែនគ្រាន់តែរឿងប៉ុណ្ណឹងសោះមិនព្រមនិយាយនៅក្នុងក្រុមហ៊ុនទេតែបែរជាមកនិយាយនៅក្នុងភោជនីយដ្ឋានបែបនេះទៅវិញ
"មែនហើយ"អុីវ៉ាងយី ពីរមាត់យ៉ាងខ្លីទៅកាន់រាងតូចវិញ ពួកគេក៏និយាយគ្នាបន្តទៀតរហូតដល់ពេលដែលបុគ្គលិកហាងលើកអាហារមកទើបពួកញុាំអាហារដែលបានកម្មងនោះ

"Taehyung នោះជា Hobi មែនទេ" jungkook បន្ទាប់ពីចប់ការងាររបស់ខ្លួនហើយនាយក៏បបួល taehyung មកញុាំអាហារថ្ងៃត្រង់នៅហាងដែលនៅជិតនឹងក្រុមហ៊ុនរបស់រាងតូច Hobi ព្រោះហាងនេះមានម្ហូបឆ្ងាញ់ៗត្រូវចិត្តគេច្រើនណាស់ទើបនាយឧស្សាហ៍មកញុាំជាប្រចាំតែថ្ងៃនេះ គាប់ជួនក៏ឃើញរាងតូចមកញុាំអាហារនៅហាងនេះដែរទើបនាយសួរទៅ taehyung ដែលមកជាមួយនោះទៅ
"អេហើយម្នាក់នោះក្រែងជាអុីវ៉ាងយីមែនទេ" jungkook ក្រលេកឃើញថារាងតូចមិនបានមកតែឯងនោះទេតែក៏មានមនុស្សម្នាក់ដែលនាយទើបតែស្គាល់មកជាមួយផងដែរ ដំបូង taehyung គ្រាន់តែឮថារាងតូច Hobi មកញុាំអាហារនៅទីនេះដែរនាយក៏សប្បាយចិត្តតែពេលនេះអត់ទេគ្រាន់តែឮឈ្មោះអ្នកដែលប្រជែងរកសុីជាមួយភ្លាមនាយក៏ប្រែទឹកមុខ360⁰តែម្ដងពិសេសដឹងថានៅជាមួយរាងតូចទៀតនោះនាយរឹតតែមួម៉ៅបន្ថែមទៀតហើយ
"ពួកគេត្រូវជាអ្វីនឹងគ្នាទៅ" taehyung

"បានហើយបើអស់ការហើយខ្ញុំទៅវិញហើយតោះបងយ៉ាង" Hobi ក្រោយពីនិយាយគ្នាចប់ហើយរាងតូចក៏នាំលេខារបស់ខ្លួនត្រឡប់ទៅវិញ ពេលដែល Hobi ដើរចេញពីក្នុងហាងទៅ taehyung ក៏ដើរចេញទៅដូចគ្នាដោយនាយដើរតាមពីក្រោយរាងតូចតែមិនឲ្យរាងតូចបានដឹងនោះទេពេលមកដល់ខាងក្រៅហើយយ៉ាងក៏ទៅយកឡាននៅក្នុងចំណតឡានដោយទុកឲ្យរាងតូច Hobi នៅឈរចាំនៅខាងមុខហាង
"ហ្អាយ....."

សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

សរសេរដោយ: IN RANEY

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Donde viven las historias. Descúbrelo ahora